កោះកុង៖ ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឲ្យដឹងថា លំនៅដ្ឋានប្រជាពលរដ្ឋរស់នៅស្រុកស្រែអំបិលចំនួន ៩ ខ្នង បានរងគ្រោះដោយគ្រោះធម្មជាតិភ្លៀងខ្យល់កន្ត្រាក់ ។
ដែលហេតុការណ៍កើតឡើងនៅថ្ងៃទី ៥ ខែ កញ្ញា ឆ្នាំ ២០១៩ វេលាម៉ោង ៣និង១០ នាទីយប់ មានករណីគ្រោះធម្មជាតិភ្លៀងខ្យល់កន្ត្រាក់ កើតឡើង នៅមូលដ្ឋានស្រុកស្រែអំបិល បណ្តាលឲ្យរបើកដំបូលផ្ទះប្រជាពលរដ្ឋសរុបចំនួន ៩ ខ្នងផ្ទះ ខូចខាតស័ង្កសីសរុប ១៧៦ សន្លឹក ក្នុងនោះមាន ៖ឃុំស្រែអំបិល របើកដំបូលផ្ទះចំនួន ៨ ខ្នង ខូចខាតស័ង្កសី ១២៦ សន្លឹក ។ ឃុំជីខក្រោម របើកដំបូលផ្ទះចំនួន ១ ខ្នង ខូចខាតស័ង្កសី ៥០ សន្លឹក ។
ចំពោះហេតុការណ៍គ្រោះធម្មជាតិនេះ មិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ៕ ដោយ៖បញ្ញាស័ក្តិ