កោះកុង ៖ ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឲ្យដឹងថា នៅថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០១៩ វេលាម៉ោង ០៨និង២០ នាទីព្រឹក កម្លាំងអធិការដ្ឋាននគរបាលស្រុកកោះកុង សហការជាមួយក្រុមគ្រូពេទ្យជំនាញមណ្ឌលសុខភាពឃុំតាតៃក្រោម ដោយមានការចូលរួមពីអាជ្ញាធរ មូលដ្ឋាន បានចុះទៅធ្វើកោសល្យវិច័យសពអណ្ដែតទឹក ១ នាក់ នៅចំណុចព្រែកកោះស្មាច់ ភូមិកោះអណ្ដែត ឃុំតាតៃក្រោម ស្រុកកោះកុង ។
តាមការស្រាវជ្រាវបានបញ្ជាក់ថា សពរងគ្រោះមានឈ្មោះ រឹត សារី ភេទ ប្រុស អាយុ ១៨ ឆ្នាំ គួរបញ្ជាក់ផងដែរថា កាលពី ថ្ងៃទី ០២ កញ្ញា ២០១៩ ជនរងគ្រោះបានបើកទូក កន្ទុយវែង ទៅនេសាទ ប៉ុន្តែក៏បានធ្លាក់ទឹកបាត់ខ្លួន រកពុំឃេីញ លុះដល់ថ្ងៃនេះ ក៏ប្រទះឃេីញសពអណ្ដែតទឹក នៅចំនុចកេីតហេតុខាងលើ ។
ក្រោយពីបានធ្វើការពិនិត្យរួច បានបញ្ជាក់ថា ជនរងគ្រោះត្រូវស្លាបចាក់ទូក កាប់ចំត្រង់ក្បាល រងរបួសចំនួន ២ កន្លែង ទេីបបណ្តាលឲ្យលង់ទឹកស្លាប់ ។
បច្ចុប្បន្ន សពជនរងគ្រោះ បានប្រគល់ជូនក្រុមគ្រួសារ រៀបចំរៀបចំធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ កូឡាប