Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិនិត្យ និង​ពិភាក្សា​អំពី “​ការធ្វើ​អាទិ​ភាវូបនីយកម្ម ក្នុងការ​ជួសជុល និងសាងសង់​ផ្លូវថ្នល់​ក្នុង​ខេត្ត​ព្រះសីហនុ​

spot_img

​ភ្នំពេញ​៖ ដោយមាន​ការចង្អុលបង្ហាញ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ក្នុងឱកាស​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០១៩ កន្លងមក​, នា​ព្រឹក​ថ្ងៃទី ៤ ខែ កញ្ញា ឆ្នាំ ២០១៩, គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ (​គ​.​ស​.​ហ​) ដឹកនាំ​ដោយ​លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន គ​.​ស​.​ហ បានរៀបចំ​កិច្ចប្រជុំ​អន្តរក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ជាបន្ទាន់​, ដើម្បី​ពិនិត្យ និង​ពិភាក្សា​អំពី “​ការធ្វើ​អាទិ​ភាវូបនីយកម្ម ក្នុងការ​ជួសជុល និង សាងសង់​ផ្លូវថ្នល់​ក្នុង​ខេត្ត​ព្រះសីហនុ​” ។

កិច្ចប្រជុំ​រៀបចំ​នៅ​ទីស្ដីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​បានការ​អញ្ជើញ​ចូលរួម​ពី​លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​, លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​, លោក ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍​, លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​, លោក តឹក​រ៉េត សំរេច រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះ​មូលដ្ឋាន​ក្រុងព្រះសីហនុ​, លោក គួច ចំរើន អភិបាល​នៃ​គណៈ អភិបាលខេត្ត​ព្រះសីហនុ និង​ថ្នាក់ ដឹកនាំ​ជាន់ខ្ពស់​នៃ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល ។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​កិច្ចប្រជុំ​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ (​គ​.​ស​.)
​ស្តីពី​ការធ្វើ​អាទិ​ភាវូបនីយកម្ម​ក្នុងការ​ជួសជុល និង​សាងសង់​ផ្លូវថ្នល់ ប្រព័ន្ធ​រំដោះ​ទឹកភ្លៀង និង​ប្រព័ន្ធ​ទឹក​កខ្វក់​ក្នុង​ខេត្ត​ព្រះសីហនុ​​បាន​បញ្ជាក់ថា បន្ថែម​លើ​សេចក្តីសម្រេច​របស់​កិច្ចប្រជុំ ត​. ស​.​ហ កាលពី​ថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០១៩ និង​ដើម្បី​ឆ្លើយតប ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​តាម​សេចក្តីត្រូវការ​ចាំបាច់​ជាក់ស្តែង នៅ​ខេត្ត​ព្រះសីហនុ​, កិច្ចប្រជុំ គ​. ស​.​ហ បន្ទាន់​នេះ​បាន​ពិនិត្យ និង​ពិភាក្សា​លើ​ការកំណត់​ជា​អាទិភាព រៀបចំ​ក្របខណ្ឌ យន្តការ​នៃ​ការអនុវត្ត​ការងារ​ឱ្យបាន​ច្បាស់លាស់​ចំពោះ​ការជួសជុល កសាង​ផ្លូវ​ក្នុង​ក្រុង ផ្លូវ​វាង​ក្រុង ប្រព័ន្ធ​រំដោះ​ទឹកភ្លៀង និង​ប្រព័ន្ធ​ទឹក​កង្វក់ ក្នុង​ខេត្ត​ព្រះសីហនុ ដើម្បី​ធានាបាន​នូវ​ប្រសិទ្ធភាព​ការងារ សំណង់​ប្រកបដោយ​គុណភាព ទាន់ពេលវេលា ក៏ដូចជា តម្លៃ​នៃ​ថវិកា ។ ជា​លទ្ធផល​អង្គប្រជុំ បាន​ឯកភាព​លើ​វិធា​ការ និង​គោលការណ៍​បន្ថែម ដូចខាងក្រោម ៖ ទី​១. បន្ត​អនុវត្តន៍​គោលការណ៍​ដែល​បានសម្រេច​ក្នុង​កិច្ចប្រជុំ គ​. ស​.​ហ កាលពី​ថ្ងៃទី ២៨ ខែ សីហា ឆ្នាំ​២០១៩ កន្លងទៅ ចំពោះ​វិធានការ​ការងារ​បន្ទាន់ និង​អាទិភាព ក្នុងការ​ស្តារ​អូរ​ធម្មជាតិ​ទាំង ៥ និង​លូ​ដែលមាន​ស្រាប់ ដែល​សព្វថ្ងៃ​កំពុង​ទទួលរង​ការរំលោភ​យក ចំណី​អូរ និង​ប្រឡាយ ដើម្បី​បើកមុខ​ទឹក​ហូរ និង​ដោះស្រាយ​ជំនន់​ទឹកភ្លៀង ។ ទី ២, ក្នុងការ​ស្តារ ជួសជុល​ផ្លូវ​ក្នុង​ក្រុង ផ្លូវ​វាង​ក្រុង ការស្តារ​រៀបចំ​អូរ​រំដោះ​ទឹកភ្លៀង និង​ប្រព័ន្ធ​ទឹក​កង្វក់​, កិច្ចប្រជុំ បានកំណត់​អាទិភាព និង​វាយតម្លៃ​ពី​ទំហំ​នៃ​ការស្តារ និង​ជួសជុល​កំណាត់​ផ្លូវ​ទាំង ២២ ខ្សែ និង​ផ្លូវ​វាង​ក្រុង តាម​បទដ្ឋាន​ស្តង់ដា ដែល​សិក្សា​ដោយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ដោយ​ផ្សារភ្ជាប់​ជាមួយនឹង​គុណភាព សោភ័ណ​ភា​, សុវត្ថិភាព ម្រេ​វ​ការ​ហិរញ្ញប្បទាន​, តម្រូវការ​នៃ​ការដោះស្រាយ​ផលប៉ះពាល់ ក្នុងនោះ ត្រូវ​ផ្តោតលើ​បច្ចេកទេស​ក្នុងការ​សាងសង់ ការត្រួតពិនិត្យ​គុណភាព សំណង​, ទំហំ​ផ្លូវ​, ការ​បង្កប់​ប្រព័ន្ធ​ខ្សែកាប​, ទូរស័ព្ទ​
, បំពង់​ទឹកស្អាត និង​បណ្តាញទឹក​កខ្វក់ ទឹកភ្លៀង ជាដើម ។ ទី ៣ ចំពោះ​ប្រភព​ហិរញ្ញប្បទាន , បន្ថែម​លើ​ការឯកភាព ជាគោលការណ៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដែល​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ថវិកា​សន្សំ​របស់​រាជរដ្ឋាភិបាល ចំនួន ១០០ លាន​ដុល្លារ​អាមេរិក​, ត្រូវ​អនុវត្តន៍​គោលការណ៍ * យក​ស្លឹកត្នោត​ខ្ចប់​ស្ករត្នោត​” ដែលជា​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ​​នាយករដ្ឋមន្ត្រី ចំពោះ​ការស្ថាបនា ជួសជុល កសាង​ផ្លូវ​ក្នុង​ក្រុង ផ្លូវ​វាង​ក្រុង ប្រព័ន្ធ​រំដោះ​ទឹកភ្លៀង​និង​ប្រព័ន្ធ​ទឹក​កង្វក់ ក្នុង​ខេត្ត​ព្រះសីហនុ​នេះ ។​

​ជាទី​បញ្ចប់​, អង្គប្រជុំ ក៏បាន​ប្តេជ្ញា​អនុវត្តតាម​សេចក្តីសម្រេច​ដ៏​ថ្លៃថ្លា​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក៏ដូចជា​ស្មារតី​អង្គប្រជុំ គ​. ស​.​ហ និង បន្ត​ផ្តល់​កិច្ចសហការ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ក្នុងការ​អនុវត្តន៍​កិច្ចការ​នេះ ។​

​លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តំណាង​​ឲ្យ​អង្គប្រជុំ​ទាំងមូល ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​​នាយករដ្ឋមន្ត្រី ដែល​តែងតែបាន​យកចិត្តទុកដាក់​ខ្ពស់ ណែនាំ​ចង្អុលបង្ហាញ និង ដាក់ចេញ​វិធានការណ៍​ជា​បន្តបន្ទាប់ ក្នុង​​ការដោះស្រាយ​បញ្ហា​សំដៅ​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​កម្ពុជា និយាយ​ជារួម និង​ដោយឡែក ក្នុង​​ការស្តារ និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ខេត្ត​ព្រះសីហនុ​នេះ ៕​ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×