Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅខណ្ឌច្បារអំពៅសម្បូរទូហ្គេមបាញ់​ត្រី នៅថ្ងៃនេះអាជ្ញាធរខណ្ឌដុតចំនួន១១ទូ

ភ្នំពេញ៖ រដ្ឋបាលខ​ណ្ឌច្បារ​អំពៅ បានដុតកម្ទេចចោ​លទូហ្គេមបា​ញ់ត្រី ចំនួន១១ទូ ព្រម​ទាំងឧ​បករណ៍ សម្ភារប្រើប្រាស់មួយចំនួ​ន​ទៀត ដែលបានរឹបអូ​ស មកពីមូលដ្ឋានសង្កាត់​ច្បា​រអំពៅ​ទី២ និងសង្កាត់ព្រែ​កប្រា។ ពិធីដុតបំផ្លាញធ្វើឡើង នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩នេះ ។

លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ​ដែលចូលរួមដុតបំផ្លាញទូហ្គេមបាញ់ត្រី បានថ្លែងថា សម្រាប់ការបើកកន្លែងហ្គេ​មខុ​សច្បាប់ នៅក្នុងទឹកដីខណ្ឌច្បារ​អំពៅ​ ចាប់ពីពេលនេះទៅ​ រដ្ឋបា​លខណ្ឌ​ មិនចេញច្បាប់អនុ​ញ្ញាត​ឲ្យបើក​នោះទេ ដែលបញ្ហានេះ នាំឲ្យប៉ះពាល់ ដល់ការរៀនសូត្រ​របស់​ក្មេងៗ​ ក្រោយ​ពីពួកគេ​បានគេ​ចសាលា ចំណាយពេលវេលា និងលុយកាក់សម្រាប់ទៅលេង​ហ្គេម​ទាំង​នោះ។

លោកអភិបាលខណ្ឌ បានបន្ថែមថា ទាក់ទងទៅនឹងអ្ន​ក ដែលមានច្បាប់ក​ន្លង​មក ត្រូវចូលរួម​អនុវត្តន៍ឲ្យបាន​ល្អ ទៅតាមច្បាប់កំណត់។​ ប្រសិនបើ​នៅក្នុ​ងអាជី​វក​ម្មណាមួយ មានបង្កប់នូវទូហ្គេមស៊ី​សងខុសច្បាប់​ រដ្ឋ​បាលខណ្ឌ​ច្បារ​អំពៅ នឹងចុះបិទ ព្រមទាំង​ដក​ហូត យកមកកម្ទេចចោល ដោយស្វ័យប្រវត្តិ។

លោកអភិបាលខណ្ឌច្បារអំ​ពៅ បានអំពាវនាវដល់អ្នកធ្វើអា​ជីវ​ក​ម្មមាន​ច្បាប់ទាំ​ងឡាយ សូមកុំឲ្យអ្នកដែល​មាន​ពាក់ឯ​កសណ្ឋា​នសិស្ស ចូលលេងក្នុងម៉ោងសិក្សា​ជា​ដាច់ខា​ត។ ជាមួយគ្នានេះ ក៏សូមឲ្យម្ចាស់​ទាំង​នោះ ជួយសរសេរបម្រាម ​នៅមុខកន្លែងរ​បស់​ខ្លួននីមួយៗ ដោយសសេរថា ហាមលេ​ងអ៊ី​នធឺណិតក្នុង​ម៉ោងសិ​ក្សា ។ ការសរសេរដាក់ដូ​ចនេះ ក៏ព្រោះតែកន្លងម​ក មាន​អ្នកចូលលេងទៅស្រា​វ​ជ្រាវ ដើម្បីជាប្រ​យោជ​ន៍ដល់​ការសិ​ក្សាណា​ស់ គឺពួកគេគ្រាន់តែចូ​លទៅ​លេង​ហ្គេម​តែប៉ុណ្ណោះ​។

លោកអភិបាលខណ្ឌ ក៏បានណែនាំដល់ម្ចាស់អា​ជីវ​កម្មហ្គេ​មទាំងអស់ ជាពិសេសអ្នកដែលមានច្បាប់​ត្រឹ​មត្រូ​វ ចូលរួមអនុវត្តន៍ឲ្យ​បាន​ល្អ តាមគោលការណ៍ច្បា​ប់ មិនត្រូវកែច្នៃពីហ្គេម​កម្សាន្ត ឲ្យទៅជាហ្គេមស៊ីស​ង​នោះទេ។​ ចំពោះអ្ន​កមិន​មាន​ច្បាប់​អនុញ្ញា​តត្រឹម​ត្រូវ ត្រូវតែទៅសុំច្បាប់ពី​មន្ទី​រពា​ក់ព័ន្ធ បើមិនដូច​ច្នេះ​ទេ រដ្ឋបាលខ​ណ្ឌ​ នឹងមានវិធានកា​រ​ណ៍ទៅតាម​ផ្លូវ​ច្បាប់៕ដោយ: កូឡាប

×