ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា មានម្ចាស់យានយន្តភាគច្រើនបានប្រកាសបង់ពន្ធរួចរាល់ហើយ ខណៈដែលម្ចាស់យានយន្តមួយចំនួនទៀតនៅមិនទាន់បានបង់ពន្ធ ដូច្នេះសូមរំលឹកដល់ម្ចាស់យានយន្តមកបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២0១៩ ឲ្យបានទាន់ពេលវេលា ព្រោះថាការប្រមូលពន្ធ នឹងត្រូវបិទបញ្ចប់ជាស្ថាពរនៅថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ២០១៩ ខាងមុខ ។
បើតាមសេចក្តីជូនដំណឹង ស្តីពីការរំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២0១៩ អគ្គនាយកដ្ឋានពន្ធដារមានកិត្តិយសសូមជម្រាបជូនម្ចាស់យានយន្តទាំងអស់ មេត្តាជ្រាបថា អនុលោមតាមប្រកាសលេខ ៥៣១ សហវ.ប្រក ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ ការប្រមូលពន្ធប្រភេទនេះនឹងត្រូវបិទបញ្ចប់ជាស្ថាពរនៅថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ២០១៩ ខាងមុខ។
ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថា មានម្ចាស់យានយផ្តភាគច្រើនបានប្រកាសបង់ពន្ធ
រួចរាល់ហើយ ខណៈដែលម្ចាស់យានយន្តមួយចំនួនទៀតនៅមិនទាន់បានបង់ពន្ធប្រភេទនេះនៅឡើយ។
អគ្គនាយកដ្ឋានពន្ធដាររួមក្រើនរំលឹកដល់ម្ចាស់ យានយន្តទាំងអស់ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធ មេត្តារួសរាន់អញ្ជើញមកប្រកាសបង់ពន្ធឲ្យបានទាន់ពេលវេលា ត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅតាមធនាគារកាណាឌីយ៉ា ក. អ ឬនៅធនាគារអេស៊ីលីដា ភីអិលស៊ី ឬនៅធនាគារកម្ពុជាសាធារណៈភីអិលស៊ី ឬនៅធនាគារវឌ្ឍនៈ ឬនៅធនាគារអេអិនហ្សិតរ៉ូយ៉ាល់ ឬនៅតាមធនាគារដែលបានចុះអនុស្សរណៈ នៃការយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីចៀសវាងនូវការកកស្ទះ និងការប្រជ្រៀតគ្នាមកប្រកាសបង់ពន្ធនៅថ្ងៃជិតផុតកំណត់ ដែលអាចនាំឲ្យកើតមាននូវបាតុភាពអសកម្មដោយប្រការណាមួយ។
ក្នុងករណីខកខានមិនបានបង់ពន្ធទាន់ពេលវេលាតាមការកំណត់ខាងលើ ម្ចាស់យានយន្តនឹងត្រូវទទួលរងនូវ
ទោសទណ្ឌតាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។ អគ្គនាយកដ្ឋានពន្ធដារ និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ជាពិសេសឧតរបាលចរាចរណ៍ដើម្បីចុះត្រួតពិនិត្យការអនុវត្តប្រមូលពន្ធនេះទៅតាមដងផ្លូវនានា ឬខ្ជាប់ពីការប៉ទបញ្ចប់ការប្រមូលពន្ធ ។
អគ្គនាយកដ្ឋាឲពន្ធដារមានក្តីសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ម្ចាស់យានយន្តទាំងអស់នឹងយកចិត្តទុកដាក់តោរពកាតព្វកិច្ចសារពើពន្ធ ស្របតាមការកំណត់របស់ច្បាប់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕ ដោយ៖កូឡាប