Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រា ធ្វើឲ្យ​អន្តរាយ​ដល់​ស៊េរី​ម៉ូលេគុល DNA បណ្តាលឲ្យ​កើត​ជំងឺមហារីក​

ការសិក្សា​មួយ​ដែល​ទើប​ត្រូវបាន​ប្រកាស​ផ្សាយ​ជា​សាធារណៈ​បញ្ជាក់ឲ្យ​ឃើញ ចំណងទាក់ទង​រវាង​ការ​ផឹកស្រា និង​ជំងឺមហារីក ដោយ​បញ្ជាក់​ឲ្យឃើញថា ស្រា​បង្ក​អន្តរាយ​ដល់​ស៊េរី​ម៉ូលេគុល DNA (deoxyribonucleic) របស់​កោសិកា​ដើម ដែល​មាន​តួនាទី​ផលិត​ឈាម​ថ្មី ជា​ហេតុ​បណ្តាល​ឲ្យ​កើត​ជំងឺ​មហារីក​។​

​ជា​យូរណាស់​មកហើយ​ក្រុម​អ្នកជំនាញការ​សុខាភិបាល​បាន​ព្រមាន​ថា ការ​ផឹកស្រា​ច្រើន​បាន​បង្កើន​ហានិភ័យ​កើត​ជំងឺ​មហារីក ពិសេស​រួមមាន​ជំងឺមហារីក ៧​យ៉ាង រួមមាន​៖ មាត់ បំពង់ក ខ្សែ​សំឡេង ប្រអប់​មាត់ បំពង់​អាហារ សុដន់ ថ្លើម និង​ពោះវៀន​។​

​រីឯ​ការសិក្សា​ថ្មី​ត្រូវបាន​ប្រកាស​ជា​សាធារណៈ បានបញ្ជាក់​ឲ្យឃើញ​ចំណងទាក់ទង​រវាង​ការផឹកស្រា និង​ជំងឺមហារីក ដោយ​ស្រាយ​បញ្ជាក់ថា ស្រា​បង្ក​អន្តរាយ​ដល់​ស៊េរី DNA (deoxyribonucleic) របស់​កោសិកា​ដើម ដែល​មាន​មុខងារ​ផលិត​ឈាម ជា​ហេតុ​បណ្តាល​ឲ្យ​កើត​ជំងឺ​មហារីក​។​

​ការសិក្សា​ថ្មី ត្រូវបាន​ប្រកាស​ផ្សាយ​លើ​ទស្សនា​វ​ដ្តី Nature, នោះ​គេ​បាន​យក​កណ្តុរ​ទៅ​ពិសោធន៍ ដោយ​ឲ្យ​ផឹកស្រា រួច​ក្រោយមក​ធ្វើតេស្ត​វិភាគ​ក្រូម៉ូសូម និង DNA សំដៅ​ត្រួតពិនិត្យ​ការខូចខាត​តំណពូជ​បង្កឡើង​ដោយ acetaldehyde​។ នេះ​ជា​ប្រភេទ​សារធាតុ​ត្រូវបាន​សរីរាង្គ​ផលិត​ចេញ ខណៈពេល​ដែល​វា​បំប្លែង​សារធាតុ​អាល់កុល​។

​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើងញថា acetaldehyde អាច​បំផ្លាញ និង​កំទេច​រចនាសម្ព័ន្ធ DNA ក្នុង​កោសិកា​ឈាម​ដែល​បណ្តាល​ឲ្យ​កើតឡើង​ការរៀបចំ​ឡើងវិញ​របស់​ក្រូម៉ូសូម ព្រមទាំង​ការប្រែប្រួល​ជា​រៀង​រហូត​នៃ​ស៊េរី DNA ក្នុង​បណ្តា​កោសិកា​ទាំងនេះ​។​

​តាម​មជ្ឈដ្ឋាន​អ្នកស្រាវជ្រាវ ការដែល DNA ខូច​វា​បណ្តាល​ឲ្យ​កោសិការ​ទាំងឡាយ​ត្រូវ​ងាប់ ហើយ​ព្រម​ជាមួយ​នោះ​វា​ក៏​រំញោច​សកម្មភាព នៃ​យន្តការ​ស្វ័យ​ជួសជុល​ធម្មជាតិ​របស់​សរីរាង្គ​។ ខណៈ​ពេល​នេះ​ឯង​ប្រសិនបើ DNA វា​ធ្វើ​ការជួសជុល​ខុស​វា​បណ្តាលឲ្យ​កើត​ជំងឺមហារីក​។​

​តាម​មជ្ឈដ្ឋាន​អ្នកស្រាវជ្រាវ ក៏​បាន​រកឃើញ​បន្ថែមទៀតថា ផឹកស្រា​អាច​បង្កើន​ហានិភ័យ​អន្តរាយ​របស់ DNA​។ ក្រុម​ស្រាវជ្រាវ​បានចង្អុលបង្ហាញ​ថា រាងកាយ​របស់​មនុស្ស​នឹង​ប្រឆាំង​តបត​នូវ​ការបំផ្លាញ​របស់​ស្រា ដោយ​វា​ប្រើប្រាស់​ប្រភេទ enzyme ម្យ៉ាង ALDH ដោយ​ប្រែ acetaldehyde ឲ្យទៅជា axetat ដែល​បណ្តា​កោសិកា​អាច​ប្រើប្រាស់​សារធាតុ​ទាំងនេះ​យក​ធ្វើជា​ថាមពល​។​

​ការស្រាវជ្រាវ​នេះ ក៏​បាន​បញ្ជាក់បន្ថែម​ថា មនុស្ស​រាប់លាន​នាក់ ពិសេស​អ្នក​រស់នៅ​តំបន់​អាស៊ីអាគ្នេយ៍​កំពុង​ខ្វះ​បណ្តា emzyme ទាំងនេះ ឬក៏ DNA របស់​ពួកគេ​កំពុង​មាន​កំហុស​៕ សូ​យ​ន​

 

×