Sunday, December 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រ្តីចំ​ណាស់ម្នា​ក់ ត្រូវមាន់គក​ចឹ​កស្លាប់​ នៅអូស្រ្តា​លី ​

ស្រ្តីវ័យ ៧៦ឆ្នាំម្នាក់បានស្លាប់ដោយសារ​តែមា​នគក​ចឹក នៅក្នុងប្រទេសអូ​ស្រ្តាលី​កាលពីពេ​លថ្មីៗ​នេះ។

បើតាមអ្នកវិទ្យាសាស្រ្តសិ​ក្សាខា​ងផ្នែក​រោគសា​ស្រ្តនៅស​កល​វិទ្យាល័យ Adelaide បានឲ្យដឹ​ងថា មាន់គកបានវា​យប្រហា​រស្រ្តី​ខាង​លើតំប​ន់ផ្ទះរ​បស់គាត់ ស្ថិតនៅ​តំបន់​ជនបទ និងបានចឹកជើ​ងខា​ងឆ្វេ​ងរប​ស់គាត់ បណ្តាលឲ្យគាត់ហូរឈាម​យ៉ាង​ខ្លាំង និងបានដួល​ស្លា​ប់។

អ្នកវិទ្យាសាស្រ្តបញ្ជាក់ថា​ “ការស្លាប់របស់ស្រ្តីនោះបណ្តាល​មក​ពីកា​រហូរ​ឈាមខ្លាំ​ង ដោយសារតែការវា​យ​ប្រហារ​របស់​មាន់​គក”។

​នេះគឺជាករណីដ៏ច​ម្លែក​ខ្លាំង ព្រោះមាន់គក មិនអាចមានការ​គំរា​មកំហែ​ងខ្លាំង និងអាចធ្វើឲ្យម​នុស្ស​ស្លាប់បា​ននោះទេ​៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ CNN

×