Saturday, March 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោង​ “បុរី អា​ម៉ូ​រី ៧​មករា​” បើក​លក់​វគ្គ​ទី​២ ជា​ផ្លូវការ​

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​០៨ ខែកញ្ញា ឆ្នាំ​២០១៩​នេះ ក្រុមហ៊ុន​អចលនទ្រព្យ​អា​ម៉ូ​រី បាន​ប្រារព្ធ​ពិធី​សម្ពោធ​បើក​លក់​ជា​ផ្លូវការ​គម្រោង​“​អា​ម៉ូ​រី​ប្រាំពីរ​មករា​”​ ជា​លើក​ទី​ពីរ នៅ​សណ្ឋាគារ the Raffles Hotel Le Royal​។
​អតិថិជន​សក្តានុពល សម្រាប់​ការបើក​លក់​លើក​នេះ​ប្រមាណ 300​នាក់ លោក សួន វីរៈ​តារា អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​អា​ម៉ូ​រី បាន​មានប្រសាសន៍ថា​៖ “ គម្រោង បុរី អា​ម៉ូ​រី ៧​មករា បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការជួយ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ដែលមាន​លទ្ធភាព​ក្នុងការ​ធ្វើការ​វិនិយោគ​ទៅលើ​វិស័យ​អចលនទ្រព្យ​ខ្នាតតូច និង​មធ្យម​។​”

​ទីតាំង​នៃ​គម្រោង បុរី អា​ម៉ូ​រី ៧​មករា បានបង្ហាញ​ខ្លួន​ស្ថិតនៅ​ចំ​ទី​ប្រសព្វ​សក្តានុពល​សេដ្ឋកិច្ច​រវាង​តំបន់​ពាណិជ្ជកម្ម ទីក្រុង​រណប​ជ្រោយចង្វារ ព្រមទាំង​គម្រោង​អភិវឌ្ឍន៍​ល្បីឈ្មោះ​ធំៗ​ជាច្រើន​ដ៏ទៃទៀត​ស្ថិតនៅ​ជុំវិញ​ទីតាំង​បុរី​។ ចំណុច​ពិសេស​របស់​បុរី អា​ម៉ូ​រី ៧​មករា គឺមាន​ដងព្រែក​ធម្មជាតិ ដែល​ញុំាំ​ង​ឲ្យ​គម្រោង​មាន​ទេសភាព​ដ៏​ស្រស់ត្រកាល ត្រូវបានធ្វើ​នៅលើ​ផ្ទៃដី​ចំនួន​៣២​ហិកតា ស្ថិតនៅតាម​បណ្តោយ​ផ្លូវរដ្ឋ​៧​មករា ដែល​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៦​ទៅកាន់​ផ្លូវលោក​ឧកញ៉ា​លី​យ៉ុង​ផាត់ និង​ភ្ជាប់​បន្ថែម​ទៅកាន់​ផ្លូវជាតិ​លេខ​៥ ដែល​ពោ​ពេញ​ដោយ​សក្តានុពល​អភិវឌ្ឍ​ន៍​ខ្ពស់ និង​ជាទី​ប្រជុំជន​ដ៏​កុះករ​បំផុត​ក្នុង​រាជធានី​ភ្នំពេញ​។ ទីតាំង​សក្កា​នុព​ល​ខ្លាំង​ដែល​នៅ​ជិត​បុរី អា​ម៉ូ​រី ៧​មករា គឺមាន​ដូចជា សួនសត្វ​សា​ហ្វា​រី​វើ​ល វិមាន​ឈ្នះ ឈ្នះ ពហុកីឡាដ្ឋាន​ជាតិ​មរតក​តេ​ជោ និង សួន​ទឹក ហ្គោល​ឌិន​ស៊ី​ធី​ធំជាងគេ​នៅ​អាស៊ី និង​គម្រោង​បុរី​ល្បីៗ​ជាច្រើន​ទៀត​។

តាមរយៈ​ការបើក​លក់​ជា​ផ្លូវការ​វគ្គ​ទី​២​នេះ អតិថិជន​ដែល​បាន​ចូលរួម​ក្នុង​ពិធី​នេះ នឹង​ទទួលបាន​បណ្ណ​សាច់ប្រាក់​បញ្ចុះតម្លៃ​ចំនួន​$3000 និង​បណ្ណ​ផ្តល់ជូន​គ្រឿង​សង្ហា​រឹម​មួយឈុត​ធំ​ដោយ​ឥតគិតថ្លៃ សម្រាប់​ការទិញ​ផ្ទះ​ពាណិជ្ជកម្ម​ប្រភេទ​A និង​B ដែល​នឹង​បើក​លក់​ក្នុង​ខែតុលា​ខាងមុខនេះ​។ លើសពីនេះទៅទៀត អតិថិជន​ដែល​ទិញ​ក្នុង​ឳ​កាស​បើក​លក់​នេះ​នឹង​ទទួល​បានការ ចាប់​រង្វាន់​ផ្សងសំណាង​ដែល​រួមមាន រង្វាន់​ធំ ដី​ឡូ​តិ៍ 5m*20m ប័ណ្ណ​សាច់ប្រាក់ $1000 $2000 និង $3000​បន្ថែមទៀត​ផងដែរ​។

​ក្នុងតំណាក់កាល​ទី​២​នេះ បុរី អា​ម៉ូ​រី​៧​មករា មាន​ផ្តល់ជូន​ជម្រើស​ចំនួន​៤​ដូចជា​៖ ជម្រើស​ទី​១ ដី​ទំហំ​៥​ម​X២០​ម ជម្រើស​ទី​២ ដី​ទំហំ​១០​ម​X២០​ម ជម្រើស​ទី​៣ ដី​ទំហំ​២០​ម​X៣០​ម និង​ជម្រើស​ទី​៤ ផ្ទះ​វីឡា​កូនកាត់​ទំហំ​
៥​ម​X១២​ម​។

​គួរបញ្ជាក់​ផងដែរ​ថា បុរី​អា​ម៉ូ​រី ៧​មករា គឺជា​គម្រោង​ដែល​ផ្តល់ប្រាក់​ចំណេញ និង​មាន​ភាព​ទទួលខុសត្រូវ​ខ្ពស់​ក្នុងការ​​អភិវឌ្ឍន៍​គម្រោង​រប​ស់​ខ្លួន​អោយបាន​ល្អប្រសើរ និង​តាម​ផែនការ​ច្បាស់លាស់​៕ ដោយ ៖ CEN