Tuesday, December 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កប៉ាល់​ដឹក​រថយន្ត​របស់​កូរ៉េខាងត្បូង លិច​នៅ​អា​មេ​រិច បាត់​ខ្លួន​មនុស្ស ៤​នាក់​

​មនុស្ស​ចំនួន ៤​នាក់​បាន​បាត់​ខ្លួន ក្រោយពេល​កប៉ាល់​កូរ៉េខាងត្បូង​មួយគ្រឿង​ដែលមាន​ដឹក​រថយន្ត ៤.០០០​គ្រឿង បាន​ផ្អៀង​ក្រឡាប់ កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ នៅ​សមុទ្រ​ភាគខាងត្បូង​រដ្ឋ Georgia សហរដ្ឋ​អា​មេ​រិច​។ នេះ​បើតាម​ការបញ្ជាក់​របស់​ក្រុមហ៊ុន Hyundai Glovis​។​

​ឆ្មាំ​សមុទ្រ​អា​មេ​រិច​បាន​បញ្ជាក់ថា មាន​អ្នកបើក​កប៉ាល់​ម្នាក់ និង​បុគ្គលិក​ចំនួន ២៣​នាក់​កំពុង​ស្ថិតនៅលើ​កប៉ាល់​ឈ្មោះ Golden Ray នៅពេល​វា​ផ្អៀង​ក្រឡាប់ ហើយ​មនុស្ស​ចំនួន ២០​នាក់​ត្រូវបាន​ជួយសង្គ្រោះ​។​

​ក្រុម​សង្គ្រោះ​កំពុង​ដុតដៃដុតជើង​ស្វែងរក​មនុស្ស​ចំនួន ៤​នាក់​ទៀត​ដែល​គេ​ជឿជាក់ថា​កំពុង​នៅក្នុង​បន្ទប់​ម៉ាស៊ីន​របស់​កប៉ាល់​នោះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​ក្រុមហ៊ុន និង​ក្រសួងការបរទេស​កូរ៉េខាងត្បូង​។​

​ក្រុម​ជួយសង្គ្រោះ​រួមមាន កូរ៉េខាងត្បូង​ចំនួន ៦​នាក់ ជនជាតិ​ភី​លី​ពី​ន ១៣​នាក់ និង​អ្នកបើក​យន្តហោះ​អា​មេ​រិច​ម្នាក់​។​

​នៅលើ​កប៉ាល់​ដែល​លិច​នោះ មាន​ផ្ទុក​រថយន្ត​ម៉ាក Hyundai និង Kia​។ ក្រុមហ៊ុន​បញ្ជាក់ថា កប៉ាល់​អាចមាន​សមត្ថ​ភាព​ដឹក​រថយន្ត​បាន​ជិត ៧.០០០​គ្រឿង​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​

​ប្រភព​៖ Channelnewsasia

×