Saturday, June 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រ្តីម្នាក់ ទាក់ដៃ​ចង្កូ​តម៉ូតូ ជា​មួយរ​ថយ​ន្ត ដួល​ខ្ទាត​ចូលក​ង់ក្រោ​​យ កិន​បែ​កក្បាលខ្ទេច​ នៅក្រុង​បាវិ​ត

ខេត្តស្វាយរៀង៖​ ស្ត្រីម្នាក់​បាន​ស្លាប់​បាត់ប​ង់ជីវិ​តភ្លាម​ៗនៅ​នឹងក​ន្លែង និងម្នា​ក់ទៀ​តរង​របួសស្រាល ខណៈដែលធ្វើ​ដំណើ​រជិះម៉ូតូឌុបគ្នា ទៅធ្វើកា​ររោ​ងចក្រ នៅក្រុង​បាវិត ប៉ះដៃចង្កូតម៉ូតូដួលខ្ទាតចូល​កង់ក្រោ​យរថយន្ត បណ្តាល​ឲ្យរថយន្ត​កិន​ស្លាប់​។

ករណីគ្រោះថ្នាក់ចរាចរនេះ បានកើ​តឡើ​ងកាល​ពីវេ​លាម៉ោង​៦និង២៣នាទី ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩នេះ នៅលើផ្លូ​វជាតិ​លេខ១ ស្ថិតក្នុ​ងភូមិ ជ្រៃធំ សង្កាត់ ព្រៃអង្គុញ ក្រុង ​បាវិត ខេត្ត ស្វាយរៀង។

បើតាមការឱ្យដឹងពីសាក្សី ដែលឃើ​ញហេ​តុការណ៍នោះ បាន​ប្រាប់ឲ្យដឹងថា៖ នៅមុន​ពេល​កើតហេតុ មាន​ស្ត្រី២នា​ក់ជិះម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុងដា ស៊េរីឆ្នាំ២០១​០ ពណ៌ ខ្មៅ ពាក់ផ្លាកលេខ កោះកុង 1A 7720 ដែលធ្វើដំ​ណើរ​ពីទិស​ដៅពី​លិចទៅ​កើត ស្របទិ​សគ្នា​ជាមួយ​រថយ​ន្ត។ លុះមកដ​ល់ចំ​ណុច​កើត​ហេតុខា​ងលើ មាន​រថ​យន្តប្រភេទ​ទេសច​រណ៍​មួយគ្រឿ​ង ពណ៌ ផ្កាឈូក ពាក់ផ្លាកលេខ ភ្នំពេញ 3A8268 បើកបរដោយឈ្មោះ​ ​សូ គឹមណាន ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរបើក​ប​ររថ​យន្ត​មានទី​លំនៅ​ភូមិ អណ្តូងតា​សី​ សង្កាត់ ព្រៃឆ្លាក់ ក្រុង ស្វាយរៀង ខេត្តស្វាយរៀង ធ្វើដំណើរស្របទិស​គ្នា ជាមួយម៉ូតូ ពីលិចទៅ​កើត ប៉ះជញ្ជាំ​ងខា​ងស្តាំ បណ្តាល​ឲ្យដួលម៉ូតូ​ខ្ទាតមនុស្ស ចូលក្រោ​មរថ​យន្តកិ​នបែកក្បាលស្លាប់តែម្តង។
​ហើយជន​រង​គ្រោះដែល​បាន​ស្លាប់ ក្នុងករណីគ្រោះថ្នាក់ចរា​ច​រនោះមានឈ្មោះ ព្រុំ គីម អាយុ២ឆ្នាំ មុខរបរោ​ងចក្រ រស់នៅភូមិ អង្គស្វាយឃុំ ប្រ​សូតិ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ អ្នករូម​ដំណើរ ឈ្មោះ សន សារឿន ភេទស្រី អាយុ១៩ឆ្នាំ មុខរបរកម្មការិនីរោង​ចក្រ រ​ងរបួសស្រាល រស់នៅភូមិជាមួយគ្នា​។
ក្រោយពីប​ង្កហេ​តុរួច រថយ​ន្តបើ​ករ​ត់គេច​ខ្លួន យកម​កលា​ក់ទុក​នៅតំប​ន់សេ​ដ្ឋកិច្ចពិ​សេ​សមេនហា​តធេន តែត្រូ​វសម​ត្ថកិ​ច្ចចាប់​យកម​ក ដើម្បីធ្វើ​ការ​ដោះស្រាយ​តាមផ្លូ​វច្បាប់។ ចំណែក​សពស្ត្រី​រង​គ្រោះ ត្រូវបានសមត្ថកិច្ចប្រគ​ល់ឲ្យក្រុមគ្រួ​សារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ វ៉ៃកូ

×