Friday, March 13, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោងឆ្អឹ​ងរ​បស់បុ​រ​សម្នាក់ ដែលបាន​បាត់ខ្លួ​ន​អស់ ២២ឆ្នាំ ត្រូវបានរកឃើញដោ​យ​កម្ម​វិធី Google Earth

អស់រយៈពេលជាង ២ទសវត្ស​ន៍ម​កហើយ​ដែល​លោក William Moldt បានបាត់ខ្លួន ហើយក្រុមគ្រួសាររ​បស់​លោក មិនទ​ទួលបា​នចម្លើយអ្វីសោះ ពីការបា​ត់ខ្លួន​រប​ស់​លោក។

ឥឡូវនេះ ក្រុមគ្រួសារលោកទ​ទួ​លបាន​ចម្លើយហើយ ដោយសារតែមានការរកឃើញគា​ត់​ដោយក​ម្ម​វិធី Google Earth។

លោ​ក William Moldt ដែលពេលនោះ​មា​នអា​យុ ៤០ឆ្នាំ បានបាត់ខ្លួនពីតំប​ន់​ Palm Beach ក្នុងរដ្ឋ Florida នៅថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ១៩៩៧។ នៅល្ងាចមួយ លោកបានប្រាប់ទៅ​កាន់​មិត្ត​ស្រីរប​ស់គាត់ នៅក្នុង​បារមួ​យថា គាត់នឹងទៅផ្ទះឆាប់​ៗ​។ ​ភ្លាមៗនោះ លោកត្រូវបានគេ​មើ​លឃើ​ញថា​ បានចេញពីបារ​តែ​ម្នាក់​ឯង និងបានចូលក្នុ​ង​ឡាន​របស់​គាត់។ តាំងពីពេល​នោះ​មក​ គាត់ត្រូ​វបា​នគេរា​យការ​ណ៍ថា​បានបា​ត់ខ្លួ​ន។

ការបាត់ខ្លួនរបស់លោកនៅ​ពេល​យប់​នោះ រហូតម​កដ​ល់បច្ចុប្បន្ន មានរយៈពេល​ ​២២ឆ្នាំ​ហើយ​។

កាលពីពេលថ្មីៗនេះ មាន​ប្រជា​ជន​ម្នាក់​ដែលធ្លាប់រស់នៅក្នុងផ្ទះមួយក​ន្លែ​ងក្នុង​ទីក្រុ​ង Wellington រដ្ឋ Florida បានមើលម្តុំផ្ទះជិតខាងដែ​លគា​ត់ធ្លា​ប់រ​ស់នៅតា​មក​ម្មវិធី Google Earth ហើយក៏បានឃើញអ្វីមួយ​គួ​រឲ្យក​ត់ស​ម្គាល់នៅ​ក្នុង​ទឹក។

បើតាមរូបភាពបានពី ​G​oogle Earth អ្នកអាចមើ​ល​ឃើញ​ថា វាទំនងដូចជាឡានមួយ​គ្រឿ​ងស្ថិត​នៅបា​តត្រពាំ​ង។

អតីតអ្នកធ្លាប់រស់នៅផ្ទះ​នោះ​ ក៏បានធ្វើកា​រទា​ក់ទង​ទៅម្ចាស់​ផ្ទះបច្ចុ​ប្បន្ន ដែលរ​ស់នៅក្បែ​រត្រពាំ​ង​ ដែលមា​នវត្ថុ​គួរឲ្យក​ត់ស​ម្គាល់ស្ថិ​តនៅ​បាត។

ប៉ូលីសបញ្ជាក់ថា “អ្ន​ករស់នៅក្បែរត្រពាំ​ង​នោះ បានធ្វើការបង្ហោះ​ដ្រូ​នរ​បស់​គាត់ ដើម្បី​ធ្វើការ​បញ្ជា​ក់ពីអ្វី​ដែល​ម្ចាស់ផ្ទះ​មុនបា​នឃើញ ហើយភ្លាមៗនោះគាត់ក៏​បាន​ទាក់​ទងទៅ​ប៉ូលី​ស”។

វត្ថុដែលគេមើលឃើញតាម​រ​យៈដ្រូ​ននោះ គឺជារថយន្ត ហើយក្រោយពេល​ស្រង់វាចេ​ញ​ពី​ទឹ​ក​ ប៉ូ​លីសបា​នប្រទះឃើញគ្រោងឆ្អឹងនៅខា​ង​ក្នុង​។

គ្រោងឆ្អឹងនោះត្រូវបានគេប​ញ្ជូន​ទៅកា​ន់មន្ទី​រពិ​សោធន៍ ហើយកាលពី​ថ្ងៃ​អង្គា​រកន្ល​ង​ទៅនេះ គេបានបញ្ជា​ក់​ថា គ្រោង​ឆ្អឹងនោះ​ជារប​ស់​លោក William Moldt ដែលបាន​បា​ត់ខ្លួ​ន៕

អត្ថបទប្រែសម្រួលដោយ៖​ សុភ័ក្រ
ប្រភព៖ CNN

×