ការលើកកម្ពស់នូវចំណេះដឹង ជំនាញបន្ថែមដល់មន្ត្រីរាជការក្រសួងបរិស្ថាន ជាពិសេសមន្ត្រីវ័យក្មេង ក្រសួងបរិស្ថាន គឺជាកាតព្វកិច្ចសំខាន់របស់ស្ថាប័ន នៅក្នុងការធ្វើទំនើបកម្មក្រសួង ដើម្បីឆ្លើយតបទៅនឹង កម្មវិធីអភិវឌ្ឍន៍សមត្ថភាពមន្ត្រីរាជការ។
ក្នុងគោលបំណងលើកកម្ពស់ សមត្ថភាពមន្ត្រីវ័យក្មេងក្រសួង តាម រយៈកសាងចំណេះដឹង ជំនាញ និងលទ្ធភាពបំពេញការងារ ការផ្លាស់ប្តូរនូវអាកប្បកិរិយា ផ្នត់គំនិត និងឥរិយាបថ អោយក្លាយខ្លួនជាអ្នកទទួលខុសត្រូវ និងជាអ្នកគ្រប់គ្រងប្រកបដោយគុណភាព និងប្រសិទ្ធ ផលដល់ស្ថាប័ន នេះជាប្រសាសន៍លើកឡើង របស់លោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការក្រសួង បរិស្ថាន នៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី ជំនាញបរិស្ថាន សម្រាប់មន្ត្រីរាជការវ័យក្មេងមកពីរាជធានីភ្នំពេញ និងមកពីខេត្តនានានារសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងបរិស្ថាន។
លោក សឹម យ៉ារ៉ែម អនុរដ្ឋលេខាធិការក្រសួងបរិស្ថានបញ្ជាក់ថា ក្នុងវគ្គបណ្តុះបណ្តាលស្តីពី ជំនាញបរិស្ថាន ដែលមានរយៈពេល១២ម៉ោង នឹងមានចំនួន២០មុខវិជ្ជា ទាក់ទងវិស័យបរិស្ថាន ការធ្វើគោលការណ៍ ការលើកផែនការ កិច្ចការរដ្ឋបាល ដល់មន្ត្រីវ័យក្មេងចំនួន ១២០រូប មកពីបណ្តានាយកដ្ឋាន ចំណុះក្រសួងបរិស្ថាន និងមកពីបណ្តាមន្ទីរបរិស្ថានទាំង២៥រាជធានី-ខេត្ត ដើម្បីទទួលបាននូវចំណេះជំនាញបន្ថែមដល់មន្ត្រីយកទៅអនុវត្តអោយត្រូវគោលដៅ និងអនុវត្តការ ងារបរិស្ថាន យកទៅបំរើនៅតាមអង្គភាពអោយមាននិរន្តរភាព។
គូសបញ្ជាក់ដែរថា ក្នុងក្របខ័ណ្ឌនៃការជំរុញការអនុវត្តកំណែទម្រង់រដ្ឋបាលសាធារណៈ នៃរាជរដ្ឋាភិបាល កម្ពុជាបានដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលតិ៣ដោយក្នុងនោះ មាន ការកសាងរដ្ឋបាលសាធារណៈឱ្យមានភាពឆ្លើយតបទៅនឹងប្រសិទ្ធភាព ប្រសិទ្ធផល ជំនឿទុកចិត្ត ឆន្ទៈ ម្ចាស់ការរបស់មន្ត្រីរាជការ ដូច្នេះដើម្បីអនុវត្តទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រសួងបរិស្ថាន បានបើកវគ្គបណ្តុះបណ្តាល ក៏ដូចជាបញ្ជូនមន្ត្រីទៅចូលរៀន និងវគ្គបណ្តុះបណ្តាលនៅតាមគ្រិះស្ថាន នានាជាច្រើន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងាររបស់មន្ត្រី ជាពិសេសមន្ត្រីវ័យក្មេងអោយកាន់តែមាន សម្ថភាពគ្រប់គ្រាន់ឆ្លើយតបទៅនឹងតំរូវការជាក់ស្តែង និងប្រើប្រាស់អោយចំគោលដៅក្នុងដែនសមត្ថកិច្ច តាមអង្គភាពរៀងៗខ្លួន៕ ដោយ៖បញ្ញាស័ក្តិ