កំពង់ចាម: លោកគាំ ធឿន មេឃុំហាន់ជ័យ មិនអាចសុំការបំភ្លឺតាមទូរសព្ទបាននោះទេនៅយប់ថ្ងៃទី២៥ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមិនមានអ្នកលើក ជុំវិញករណីផ្ទុះអំពើហិង្សាចំណុះទូក”ង”ពីរក្រុមដែលបានប៉ះទង្គិចគ្នាដូចខ្សែភាពយន្តហុងកុងនៅច្រាំងទន្លេក្នុងភូមិសាស្ត្រ ស្រុកស្ទឹងត្រង់ នាពេលកន្លងទៅថ្មីៗ ពេលមានកម្មវិធីប្រណាំងទូក”ង” ដើម្បីបង្កើតភាពសប្បាយរីករាយតែបានក្លាយជាទុក្ខទៅវិញ។ដោយក្នុងនោះមានអ្នករងរបួសធ្ងន់រហូតដល់បែកក្បាលហូរឈាមត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យហើយអ្នកបង្កហេតុមិនទាន់ត្រូវបានកម្លាំងសមត្ថកិច្ចតាមប្រមាញ់ចាប់ខ្លួនបាននៅឡើយទេ។
គួររំលឹកថា: ករណីប៉ះទង្គិចគ្នារវាងក្រុមកីឡាករអុំទូក នៅភូមិព្រែកកក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម រវាងក្រុមកីឡាករទូកឈ្មោះ «ឧត្តមនីតេជៈសែនជ័យ» និងទូកឈ្មោះ «បវរធិបតីសែនជ័យបារមីអន្ទង់ស» បណ្តាលឱ្យមានអ្នករងរបួសសរុបចំនួន ១១ នាក់កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលារសៀល មានពិធីប្រណាំងទូកមួយនៅចំណុចភូមិព្រែកកក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ក្នុងទិដ្ឋភាពនោះគេបានសង្កេតឃើញមានបងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទីចូលរួមមើលការប្រណាំងទូកដោយរីករាយទៀតផង។
យោងតាមប្រភពបន្តហើយដឹងទៀតថាលុះដល់វេលាម៉ោងប្រមាណ៤និង២០ នាទីល្ងាច ក្រោយពេលប្រណាំងចប់ ទូកឈ្មោះ «ឧត្តមនីតេជៈសែនជ័យ» និងទូកឈ្មោះ «បវរធិបតីសែនជ័យបារមីអន្ទង់ស» បានប៉ះគ្នា បង្កឱ្យមានបាតុភាពប៉ះទង្គិចគ្នាកើតឡើងរវាងក្រុមកីឡាករនៃទូកទាំងពីរ ដែលបណ្តាលឱ្យមានអ្នករងរបួសសរុបចំនួន ១១ នាក់ (ធ្ងន់ ០៣ នាក់ និងស្រាល/មធ្យម ០៨ នាក់) ដែលមានរាយនាមដូចខាងក្រោម៖
១. ភាគីទូកឈ្មោះ «បវរធិបតីសែនជ័យបារមីអន្ទង់ស» (រងរបួសសរុប ០៧ នាក់)
មានទីលំនៅភូមិទី៣ ឃុំព្រែកអាជី ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ រួមមាន៖
១. ឈ្មោះ សាយ ចិត្រា ភេទប្រុស អាយុ ៣២ ឆ្នាំ (រងរបួសបែកក្បាល ដៃ និងមុខ)
២. ឈ្មោះ រិន រី ភេទប្រុស អាយុ ២៥ ឆ្នាំ (រងរបួសធ្ងន់)
៣. ឈ្មោះ អោក កវី ភេទប្រុស អាយុ ៣២ ឆ្នាំ (រងរបួសក្បាលធ្ងន់)
៤. ឈ្មោះ មួង ជា ភេទប្រុស អាយុ ៣៤ ឆ្នាំ (រងរបួសក្បាលធ្ងន់)
៥. ឈ្មោះ អុន គន្ធា ភេទប្រុស អាយុ ៣៤ ឆ្នាំ (រងរបួសដៃខាងឆ្វេងស្រាល)
៦. ឈ្មោះ ហេង ចៀន ភេទប្រុស អាយុ ៥០ ឆ្នាំ (រងរបួសដងខ្លួន)
៧. ឈ្មោះ គួន វណ្ណដា ភេទប្រុស អាយុ ៣០ ឆ្នាំ (រងរបួសប៉ោងសៀតផ្កាខាងឆ្វេង)
២. ភាគីទូកឈ្មោះ «ឧត្តមនីតេជៈសែនជ័យ» (ហៅ ក្រូចសើច – រងរបួសសរុប ០៤ នាក់)
មានទីលំនៅឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម រួមមាន៖
១. ឈ្មោះ សោម ស៊ា ភេទប្រុស អាយុ ៣៦ ឆ្នាំ (រងរបួសបែកក្បាល) ទីលំនៅភូមិល្វាទេ ឃុំហាន់ជ័យ ស្រុកកំពង់សៀម
២. ឈ្មោះ ជឿន វីរ៉េត ភេទប្រុស អាយុ ៣៦ ឆ្នាំ (រងរបួសបែកក្បាល) ទីលំនៅឃុំហាន់ជ័យ ស្រុកកំពង់សៀម
៣. ឈ្មោះ ឆេន ផុំ ភេទប្រុស អាយុ ៦០ ឆ្នាំ (រងរបួសបែកចិញ្ចើមខាងឆ្វេង) ទីលំនៅឃុំហាន់ជ័យ ស្រុកកំពង់សៀម
៤. ឈ្មោះ ប្រិច ម៉ាប់ (ហៅ ជ្រូក) ភេទប្រុស អាយុ ៤៤ ឆ្នាំ (រងរបួសដៃខាងស្តាំ) ទីលំនៅភូមិក្រូចសើច ឃុំហាន់ជ័យ ស្រុកកំពង់សៀម
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅអន្តរាគមន៍ភ្លាមៗ ដើម្បីបំបែកគូភាគី រក្សាសន្តិសុខសណ្តាប់ធ្នាប់ ចំណែកអ្នករបួសត្រូវបាននាំទៅសង្រ្គោះនៅមន្ទីរពេទ្យ ។
ប្រភពខាងក្រៅបានទម្លាយថាជុំវិញករណីដែលបង្កហិង្សានេះទំនងអាចទាក់ទងទៅហ្នឹងលាភសក្ការៈភ្នាល់ដាក់លុយក៏អាចថាបាន។ហើយករណីបែបនេះមិនដែលមានទាល់តែសោះនៅក្នុងភូមិសាស្ត្រស្រុកមួយនេះ។
បើតាមការបញ្ជាក់ពីលោកវរសេនីយ៏ឯកឯមវឌ្ឍនា អធិការនគរបាលស្រុកស្ទឹងត្រង់វិញលើកឡើងថាករណីខាងលើនេះកំពុងតែចាត់ការតាមនីតិវិធី។រក្សាសិទ្ធិដោយ៖ភ្នំប្រុសភ្នំស្រី






