Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សា​ឡង់​បូម​ខ្សាច់​ដោយ​ជាប់​គឿង​និង​គល់ស្ពាន​ព្រែក​តា​មាក់ យក​មិនទាន់​ចេញ​ជា​ស្ថាពរ ទោះបីជា​បូម​ខ្សាច់​សាច់​ចេញ​អស់​ក៏ដោយ​

spot_img

​ភ្នំពេញ ​៖ សេចក្ដីប្រកាស​ព័ត៌មាន របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​នៅ​ថ្ងៃទី 15 ខែកញ្ញា​នេះ បាន​ឲ្យ​ដឹងថា ក្រុម​អ្នកជំនាញ បច្ចេកទេស​សាងសង់​ស្ពាន មកពី​ប្រទេស​ចិន បាន​បញ្ជាក់ថា សា​ឡង់​ដឹក​ខ្សាច់​ដែលជា​ប់​កឿង​ខាងលើ មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សសរស្ពាន និង តួ​ស្ពាន​ព្រែក​តា​មាក់​ទេ​។

​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ថ្ងៃ អាទិត្យ ២​រោច ខែភទ្របទ ឆ្នាំកុរ ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ​២០១៩ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ពាក់ព័ន្ធ​និង​សា​ឡង់​បូម​ខ្សាច់​ដោយ​ជាប់​គឿង​និង​គល់ស្ពាន​ព្រែក​តា​មាក់​។​

​អ្នកនាំពាក្យ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សូម​ជម្រាបជូន​សាធារណជន​មេត្តា​ជ្រាបថា កាលពី​
​រសៀល​ថ្ងៃអាទិត្យ ទី​០៨ ខែកញ្ញា ឆ្នាំ​២០១៩ កន្លងទៅនេះ មាន​ឧ​ប្បទ​វ​ហេតុ​មួយ​កើតឡើង ដោយសា​ឡង់​
​ដឹក​ខ្សាច់​មួយគ្រឿង ត្រូវបាន​កំលាំង​ទឹក​បោក​ហើយ​បាន​ភ្លើង​ជាប់​នឹង​ជើងតាង​នៃ​សសរស្ពាន​ផ្នែក​កណ្តាល​
​ប៉ែក​ខាងកើត នៃ​ស្ពាន​ព្រែក​តា​មាក់ ដែល​ស្ថិតនៅ​ក្នុងស្រុក​ខ្សាច់កណ្តាល និង​ស្រុក​មុខកំពូល ខេត្តកណ្តាល ។​
​ក្រោយពី​បូម​ខ្សាច់​ចេញពី​សា​ឡង់​អស់ ក្រុមការងារ​បច្ចេកទេស​របស់​ក្រសួង​សាធារណការ និង​ដឹក​​ជញ្ជូន ដឹកនាំ​ដោយ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដោយមាន​ការចូលរួម​ពី​តំណាង​ក្រសួង​រ៉ែ និង​
​ថាមពល អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្តាល តំណាង​អាជ្ញាធរ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ កង​អន្តរា​គម​ន៏​​អង្គរក្ស សម្តេច​តេ​ជោ និង​ក្រុម​អ្នកជំនាញការ​បច្ចេកទេស​សាងសង់​ស្ពាន​មកពី​ប្រទេស​ចិន ព្រមទាំង​
​មាន​កិច្ចសហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ បានធ្វើការ​អូស​សា​ឡង់​ជាច្រើនលើក​ច្រើនសារ ហើយ​ជម្រើស​ចុងក្រោយ​ក្រុមការងារ​បាន​សរុប​កំលាំង​រួមគ្នា អូស​ទាំង​ផ្លូវទឹក អូស​ទាំង​លើគោក នៅតែ​មិនអាច​អូស​​សា​ឡង់​ខាងលើនេះ​បាន ដោយសារ​សម្ពាធ​ទឹក​ខ្លាំងពេក ។​

​បន្ទាប់ពី​បាន​ពិភាក្សា​យ៉ាង​ល្អិតល្អន់​ជាមួយ ក្រុមបច្ចេកទេស​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​​ក្រុម​​អ្នកជំនាញការ​បច្ចេកទេស​សាងសង់​ស្ពាន​មកពី​ប្រទេស​ចិន បាន​បញ្ជាក់ថា សា​ឡង់​ដឹក​ខ្សាច់​ដែលជា​ប់​ឡើង​​ខាងលើ មិន​ធ្វើអោយមាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សសរ និង​តួ​ស្ពាន​ព្រែ​កតា​មាក់​ទាំងមូល​ទេ ។​

​ដូច្នេះ​ក្រុមការងារ​បានសម្រេច​ធ្វើការ​ផ្អាក​នូវ​ប្រតិបត្តិ​ការ​អូស​សា​ឡង់​ខាងលើនេះ​ជា​បណ្តោះអាសន្ន​
​ហើយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នឹង​បន្ត​ប្រតិបត្តិការ​សាជាថ្មី នៅពេល​ទឹក​មាន​សភាព ធូរស្រាល​ឡើងវិញ​៕ ដោយ​៖​កូ​ឡាប​

spot_img
×