Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំពុងតែ​ដេក​ក្នុង​បន្ទប់​ផ្ទះជួល ស្រាប់តែ​បុរស​អ្នកជិតខាង បាន​កាន់​ដាវ​មក​គោះទ្វារ គម្រាម​សម្លាប់ រួច​ចូលចាប់​រំលោភ​

​ក្រុង​ខេមរភូមិន្ទ ៖ ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង កាលពី​ថ្ងៃទី​១៦​ខែកញ្ញា បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ថា បុរស​ម្នាក់ ជា​អ្នកស្នាក់នៅ​បន្ទប់​ផ្ទះជួល​ក្បែរ​គ្នា បាន​កាន់​ដាវ​មក​គោះទ្វារ គម្រាម​សម្លាប់ រួច​ចូលចាប់​រំលោភ​នារី​ម្នាក់​បានសម្រេច ដែល​នាង​កំពុង​ដេក​ក្នុង​បន្ទប់​ផ្ទះជួល ។​

​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៣:៣០ នាទី​ជិត​ភ្លឺ នា​យប់​ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ​២០១៩ នេះ​នៅ​ចំណុច​បន្ទប់​ផ្ទះជួល ស្ថិត​ក្នុងភូមិ​-​សង្កាត់​ស្ទឹង​វែង ខេត្តកោះកុង បង្កឡើង​ដោយ​ជនសង្ស័យ​មានឈ្មោះ ម៉ា​រ៉ៃ ពិសិដ្ឋ ភេទ​ប្រុស អាយុ​២៤ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​-​សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរភូមិន្ទ ចំណែក​ជនរងគ្រោះ​មានឈ្មោះ ខ​.​ស​.​ភ​. អាយុ ២៣​ឆ្នាំ មុខរបរ កម្មការិនី​រោងចក្រ ស្នាក់នៅ​ចំណុចកើតហេតុ​ខាងលើ ។​

​តាម​ការសាកសួរ របស់​កម្លាំង​សមត្ថកិច្ច​នគរបាល បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ជនរងគ្រោះ​កំពុងតែ​ដេក​ក្នុងផ្ទះ ក៏មាន​សំឡេង​មក​គោះទ្វារ​ហៅ ពេលដែល​នាង​បើកទ្វារ ស្រាប់​តែមាន​បុរស​ម្នាក់ បាន​កាន់ ដាវ​យក​គំរាម​នាង រួច​យកដៃ​ខ្ទប់មាត់​ផ្តួល​ទៅលើ​គ្រែ រួច​ធ្វើ​សកម្មភាព​រំលោភ​នាង រហូត​បានសម្រេច ដោយ​នាង​មិន​ហ៊ាន​ស្រែក ព្រោះ​ខ្លាច​ជនល្មើស​សម្លាប់ ។ ក្រោយ​ធ្វើ​សកម្មភាព​រំលោភ​រួច ជនសង្ស័យ ក៏​កាន់​ដាវ​ដើរ​ត្រឡប់ទៅផ្ទះ​វិញ​បាត់ ចំណែក​ជនរងគ្រោះ បាន​រត់​ឡើងទៅ​បន្ទប់​របស់ ឪពុកម្តាយ ដែល​ជួល នៅ​ខាងលើ ដើម្បី​ប្រាប់​គាត់​ឲ្យ​ដឹង លុះដល់​ព្រឹក​ឡើង វេលា​ម៉ោង ៨និង៣០​នាទី ទើប​គាត់​មក​រាយការណ៍​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ខេមរភូមិន្ទ ។​

​នៅពេល​ទទួលបាន​ព័ត៌មាន កម្លាំង​សមត្ថកិច្ច​ក្រុង​ខេមរភូមិន្ទ បានធ្វើការ​ស្រាវជ្រាវរ​ក​មុខសញ្ញា​ជនសង្ស័យ​សាកសួរ នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​ចាប់រំលោភ​ជនរងគ្រោះ​ពិតប្រាកដ​មែន ។​

ករណីនេះ កម្លាំង​ជំនាញ កំពុង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕​ដោយ​៖​កូ​ឡាប​

×