Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្រ្កាប​ក​រណី ប្រព្រឹត្តិអំពើ​ស​ញ្ចារ​កម្ម នៅ​ហា​ងម៉ា​ស្សា ​អ័រគី​ដេ ឃាត់​ខ្លួន​មនុ​ស្សចំនួ​ន ​៣៧នាក់

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ការិយាល័យប្រឆាំងការជួញដូរមនុស្ស​ និងការពារអនីតិជន បានចុះបង្រ្កាបករណី ប្រព្រឹត្តិអំពើសញ្ចារកម្ម នៅចំណុចហាងម៉ាស្សា អ័រគីដេ ផ្ទះលេខC១៤ ផ្លូវលេខ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយបានឃាត់ខ្លួនមនុស្សចំនួន ៣៧នាក់ ក្នុងនោះមាននារីម៉ាស្សា ២៣នាក់ (អនីតិជន២នាក់) ។

ការិយាល័យប្រឆាំងការជួញដូរមនុស្ស បានឲ្យដឹងថា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៩និង៣០នាទី ការិយាល័យប្រឆាំងការជួញដូរមនុស្ស​ និងការពារអនីតិជន បានចុះអនុវត្តន៍ចំណារអនុញ្ញាតឲ្យបង្រ្កាបជាក់ស្តែងលេខ ០៩៦ អ.យ.ខ ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ របស់លោកស្រី ស៊ឺ វណ្ណនី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការបង្រ្កាបជាក់ស្តែង ករណី ប្រព្រឹត្តិអំពើសញ្ចារកម្ម នៅចំណុចហាងម៉ាស្សា អ័រគីដេ ផ្ទះលេខC១៤ ផ្លូវលេខ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយបានឃាត់ខ្លួនមនុស្សចំនួន ៣៧នាក់ ក្នុងនោះមាន ៖ អ្នកគ្រប់គ្រង ៣នាក់, បុគ្គលិកធម្មតា ៤នាក់, សន្តិសុខ ១នាក់, នារីម៉ាស្សា ២៣នាក់ (អនីតិជន២នាក់) និងភ្ញៀវ ៦នាក់ មកកាន់ការិយាល័យដើម្បីធ្វើការសាកសួរ និងស្រាវជ្រាវតាមនីតិវិធី៕ដោយ៖កូឡាប

×