Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

“​គ្រូ​ធ្មប់” Mexico ទស្ស​ទាយ​ស្ថានការណ៍​អាមេរិក​-​កូរ៉េខាងជើង ឆ្នាំ​២០១៨

​អ្នក​មនោ​វិទ្យា​សញ្ជាតិ Mexico Antonio Vazquez, ឲ្យដឹងថា ចំណងទាក់ទង​រវាង​អាមេរិក​-​កូរ៉េខាងជើង នឹង​មាន​កើតឡើង​រឿង​ដែល​នឹក​ស្មាន​ពុំ​ដល់ ហើយ​ពុំ​ដូច​នឹង​ការគិត​របស់​មនុស្ស​ភាគច្រើន​នៅ​ឆ្នាំ ២០១៨​នេះ​។​

​លោក​មាន​រហស្សនាម​ថា “​គ្រូធ្មប់​ដ៏​មហិមា​” គឺជា​អ្នក​មនោ​វិទ្យា​ដ៏​ល្បីល្បាញ​នៅ Mexico​។ លោក​បាន​លើកឡើង​នូវ​ការព្យាករណ៍​រៀងរាល់​ដើម​ឆ្នាំ​ថ្មី​ម្តងៗ ជុំវិញ​ប្រធានបទ​ជាច្រើន​តាំងពី​នយោបាយ​រហូត​ដល់​កីឡា​របស់​ពិភពលោក​។​

​ឆ្នាំនេះ​ក្នុង​ស្ថានភាព​ដែល​ឧបទ្វីប​កូរ៉េ​កាន់តែ​ឡើង​កម្តៅ​នោះ គ្រូធ្មប់​រូបនេះ បាន​ធ្វើ​ការព្យាករណ៍​ពី​ស្ថានការណ៍​រវាង​អាមេរិក និង​កូរ៉េខាងជើង​។ លោក​លើកឡើង​ថា ៖ ពុំ​មាន​អ្វី​ត្រូវ​បារម្ភ​ជ្រុល​ចំពោះ​សង្គ្រាមពាក្យសម្តី​រវាង​ប្រធានាធិបតី​អាមេរិក Donald Tump និង​មេដឹកនាំ​កូរ៉េខាងជើង Kim Jong Un​។ លោក​បន្ត ៖ គ្មាន​គ្រាប់បែក​ណា​នឹង​ទម្លាក់​ចុះ ពួកគេ​នឹង​ទទួលបាន​កិច្ច​ព្រមព្រៀង​មួយ​។​

​គួរ​រំលឹក​ឡើងវិញ​ថា ឧបទ្វីប​កូរ៉េ​មាន​និន្នាការ​តានតឹង​កាន់តែ​កើនឡើងៗ ចាប់តាំងពី​លោក Trump ឡើងកាន់តំណែង​ជា​ប្រធានាធិបតី​អាមេរិក​នៅ​ដើមឆ្នាំ ២០១៧​។ រដ្ឋការ​របស់លោក Trump ក៏​បាន​ប្រកាស​បើក​គ្រប់​ច្រក ដោយ​រួមទាំង​ច្រក​ប្រដាប់អាវុធ ដើម្បី​បញ្ឈប់​ទង្វើ​សាកល្បង​កាំជ្រួច និង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។​

​ម្យ៉ាងទៀត​ភាព​តានតឹង​ខាងលើ​ក៏​មាន​សញ្ញា​ថមថយ​ចុះ​អំឡុងពេល​ប៉ុន្មាន​ថ្ងៃ ដើមឆ្នាំ ២០១៨​នេះ ខណៈពេល​ដែល​កូរ៉េខាងជើង​ទទួលយក​កិច្ចចរចា​ជាន់​ខ្ពស់​ជាមួយ​កូរ៉េខាងត្បូង នៅ​ថ្ងៃ ៩/១ ខាងមុខ ហើយ​អាមេរិក​ក៏​ឯកភាព​ផ្អាក​សមយុទ្ធ​ជាមួយ​កូរ៉េខាងត្បូង​៕ សូ​យ​ន​

×