Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាក​សំណ​ល់សំ​រាម ត្រូវបានហូរតាមអូរឬ​ប្រ​ឡាយ​ ចុះត្រង់ចូលទៅក្នុងទឹកស​មុ​ទ្រ និងប៉ះពាល់បរិស្ថានឆ្នេរ​ធ្ង​ន់ធ្ង​រ

ខេត្តព្រះសីហនុ៖ ប្រពលរដ្ឋ និងភ្ញៀវទេសចរ​ មានការភ្ញាក់ផ្អើលកាលបើឃើ​ញ​កាកសំ​ណល់ផ្សេ​ងៗ ជាពិសេសសំរាមដ៏ច្រើនសន្ធឹក​ស​ន្ធាប់​ បានអណ្តែតនៅលើលំហស​មុ​ទ្រ នាចុងឆ្នេរអូរឈើទាល ក្រុ​ង-ខេត្តព្រះសីហនុ​ កាលពីព្រឹកថ្ងៃទី​១​៨ ខែកញ្ញា ឆ្នាំ២០១៩នេះ។

ចំពោះបញ្ហាកាកសំ​ណល់ផ្សេ​ងៗ និងសំរាមខាង​លើ​នេះ ត្រូវបានគេមើលឃើញថា​ ​បានហូរតាមអូរឬ​ប្រ​ឡាយ ​ចេញពីកណ្តាល​ទី​ប្រជុំជ​នក្រុង​ព្រះសី​ហនុ ដោយហូរត្រង់ ធ្លាក់ចូលទៅក្នុងទឹ​ក​សមុ​ទ្រ នៅពេលមានភ្លៀង​ធ្លា​ក់ម​កខ្លាំ​ង។

តាមការសង្កេត ចំ​ពោះ​បញ្ហាកាកសំណល់សំរាម​ ​ដែលហូរ ឬកកស្ទះនៅ​តា​មអូរ និងប្រឡាយ នាក្រុងព្រះសីហនុ​ ​មួយផ្នែក​បណ្តាលមកពីប្រជា​ព​លរដ្ឋ ឬអ្នកមានលំនៅដ្ឋានរ​ស់​នៅក្បែ​រអូរ​ប្រឡា​យមួ​យចំនួន បានបោះកាកសំណល់​ចូ​លក្នុ​ងអូ​រ និងប្រឡាយក្បែរផ្ទះ ​ដោ​យគ្មាន​សណ្តាប់​ធ្នា​ប់។

ភាពគ្មានរបៀប នៃការ​បោះ​ចោលសំ​រាមខាង​លើនេះ អាជ្ញាធរក្រុង-ខេត្តព្រះសីហនុ ក៏ដូចជាផ្នែកពាក់ព័​ន្ធ​ ក៏ធ្លាប់បាន​ចុះ​ណែនាំ ​អប់រំប្រជាព​ល​រដ្ឋ រស់នៅក្រុង​ព្រះ​សីហ​នុ ជាបន្តបន្ទាប់ ក៏ប៉ុន្តែភាពគ្មានរបៀ​ប​ នៃការបោះចោ​ល​សំ​រាម របស់ប្រជាពល​រ​ដ្ឋ​មួយចំ​នួននៅ​តែបន្ត​កើតមា​នដដែល។

កន្លងមកនេះ រាល់ការ​ចុះ​សម្អាត ឬស្តាអូរ​ប្រឡាយ របស់អាជ្ញាធររដ្ឋបាល​ក្រុ​ង-ខេត្តព្រះសី​ហ​នុ ក្នុង​មួយ​លើក​ៗ មានកាកសំណល់សំ​រា​មរា​ប់តោ​ន ត្រូវបានអាជ្ញាធរកាយ​យ​កចេ​ញពីក្រោ​មស្ពា​ន និងអូរ-ប្រឡា​យ​នានា ក្នុងក្រុងព្រះសី​ហ​នុ។​

ផ្តើមពីបញ្ហានេះ ទើបមា​ន​សំរាម​ខ្លះបាន​រសាត់ហូ​រតា​មអូរ ឬប្រឡាយធ្លាក់ត្រង់ចូ​ល​ទៅស​មុទ្រផ្ទា​ល់ នាំឲ្យប៉ះពាល់ដល់សោភ័​ណភាព​ឆ្នេរធ្ង​ន់ធ្ងរ។

ដោយឡែកចំពោះ កាកសំ​ណ​ល់​មួយចំ​នួនទៀត ដែលបានក​ក​ស្ទះ​លូ អូរ និងប្រឡាយ មួយផ្នែកទៀត​ ​ក៏អាច​បណ្តាល​ពីក្រុម​ហ៊ុនប្រ​មូ​លសំរាម KSWM ចេញប្រមូលសំរាមមិ​ន​បានទៀ​ងទាត់ ឬក៏យឺតយ៉ាវក្នុ​ង​ការប្រ​មូល​សំរា​ម ទើបនៅពេលមានភ្លៀងធ្លាកខ្លាំ​ង​មក​ម្តងៗ ជំនន់ទឹកភ្លៀ​ង បានហូរនាំ កាកសំណល់សំរា​ម​ ចូលទៅក្នុងអូរ និងប្រឡា​យ​ជាដើ​ម។

ត្រង់ចំណុចនេះ មន្ត្រីម​ន្ទី​របរិ​ស្ថានបា​នឲ្យដឹងថា ប្រសិនបើប្រជាពល​រ​ដ្ឋ មិនបញ្ឈប់ការ​បោះ​សំរា​ម ចូលអូរ ឬប្រឡាយទេ ​ឬមិនបា​នចូល​រួម​សម្អាតអនាម័យសំរាម ​ឱ្យបានទាំងអ​ស់​គ្នាទេ នោះបញ្ហាសំរាម នឹងមិនអាចដោះស្រាយបា​ន​ឡើយ​។ ជាងនេះទៀត ចំពោះសំរាម ដែលប្រជាពលរ​ដ្ឋ​វេចខ្ច​ប់រួ​ចហើយ ខាងក្រុមហ៊ុនដឹក​សំ​រាម ចាំបាច់ត្រូវបង្កើនសកម្មភាព​ប្រ​មូល​ដឹកជញ្ជូ​នចេ​ញឲ្យអ​ស់ ពីក្នុង​ក្រុងជា​រៀងរា​ល់ថ្ងៃ ដើម្បីកុំឲ្យនៅពេលមាន​ភ្លៀ​ងមក​ម្ត​ងៗ បានហូរនាំយកសំរាមតា​ម​ទឹក និងធ្លាក់ចូលអូរ-ប្រឡាយ។ ហើយទីបំផុតបានហូរត្រង់​ចុះ​ទៅសមុ​ទ្រ​ ដែលនាំឲ្យប៉ះពាល់ដល់សោភ័ណភាព​​ឆ្នេរ​សមុទ្រ និងប៉ះពាល់បរិស្ថានតំ​ប​ន់ឆ្នេ​រធ្ង​ន់ធ្ងរ។

ត្រង់ចំណុចនេះ អាជ្ញាធរ​រ​ដ្ឋបា​លក្រុង-ខេត្តព្រះសីហនុ បានរំលឹកដល់ប្រ​ជា​ពល​រដ្ឋ និងផ្នែកពាក់ព័ន្ធ​ទាំ​ងអ​ស់ ត្រូវចូលរួមសម្អាតសំ​រា​ម ឲ្យបានគ្រប់គ្នា ទើបអាចដោះស្រាយបញ្ហា​សំ​រាម ​បានជោគជ័យ។ បន្ថែមលើនេះ មិនត្រូវចាត់ទុ​កថា​ បញ្ហាសំរាម គឺជា​ការទ​ទួលខុ​សត្រូ​វផ្តាច់មុខ របស់អាជ្ញាធ​រ​រដ្ឋបា​លក្រុង-ខេត្តព្រះសី​ហ​នុ ឬក្រុមហ៊ុនវិនិយោគ​ប្រ​មូលសំ​រាម​ KSWM ឲ្យ​សោះ៕ ដោយ៖ ដែន សីមា

×