មានមនុស្សជាច្រើនចូលចិត្តដើរលេងកំសាន្ត ក្នុងតំបន់ធម្មជាតិដ៏ស្រស់ស្អាត ដែលមានស្ថិតនៅក្នុងប្រទេសម៉ាឡេស៊ី ប៉ុន្តែ ប្រសិនបើអ្នកកំពុងឡើងកំពុងឡើងចូលទៅក្នុងតំបន់ជុំវិញភ្នំ Muar ចូរមានការប្រុងប្រយ័ត្ន! ។
អ្នកឧស្សាហ៍ឡើងភ្នំម្នាក់ ដែលកំពុងឡើងលើភ្នំ Bukit Mor ស្ថិតក្នុង Muar, Johor បានប្រទះឃើញនឹងភាពភ្ញាក់ផ្អើលដ៏គួរឲ្យរន្ធត់មួយ ដែលកំពុងសម្ងំលាក់ខ្លួននៅក្បែរឧស្យានមួយ ខណៈពេលដែលគាត់កំពុងសម្អាតព្រៃស្មៅ នៅជុំវិញតំបន់នោះ, នេះបើយោងតាម China Press ។
គាត់ច្បាស់ជាបានរំខានដល់សត្វពស់ដែលកំពុងដេក ព្រោះតែដោយសារការភ្ញាក់ផ្អើលរបស់គាត់ ។ គាត់បានរកឃើញពស់វែកប្រវែង ១០ ហ្វ៊ីត ដែលកំពុងពួនវាយឆ្មក់នៅក្នុងតំបន់ព្រៃស្មៅនោះ គួរឲ្យខ្លាច! ។ Tsai ដែលជាអ្នកចូលចិត្តឡើងភ្នំ បានរកឃើញសត្វពស់នេះ និយាយថា គាត់ស្ម័គ្រចិត្តមកសម្អាតផ្លូវជាមួយជាមួយអ្នកឡើងភ្នំមួយក្រុមផ្សេងទៀត កាលពីថ្ងៃទី២ មករា ។ នៅពេលគាត់កំពុងឈូសឆាយតំបន់ជុំវិញឧស្យាននោះ គាត់បានលឺសូសម្លេងស្រែកខ្លាំងៗ ហើយពស់វែក១ក្បាលក៏បានបង្ហាញខ្លួន បើកវែកត្រៀមវាយប្រហារជាស្រេច ។
គាត់បាននិយាយថា៖ «ពស់វែកត្រូវបានធ្វើឲ្យភ្ញាក់ផ្អើល ដោយសារការបង្ហាញខ្លួនមនុស្ស ហើយវាមានការភ័យខ្លាចណាស់ ប្រសិនវាកំពុងការពារអ្វីមួយនោះ» ។ Tsai សម្រេចចិត្តថត និងចែករំលែកវីដេអូនេះជាមួយមិត្តភក្តិឡើងភ្នំរបស់គាត់ ដើម្បីដាស់តឿនអ្នកផ្សេងៗទៀតឲ្យមានការប្រុងប្រយ័ត្ន ។ ពួកគេគិតថា សត្វពស់នឹងត្រូវបានធ្វើឲ្យខ្លាច ដោយការរំខានខាងក្រៅ ប៉ុន្តែ នៅពេលអ្នកឡើងភ្នំដទៃទៀត បានឡើងភ្នំ Bukit Mor កាលពីម្សិលមិញ ពួកគេបានរកឃើញថា សត្វពស់នេះនៅតែស្ថិតនៅទីនោះដដែល ។ ពួកអ្នកឡើងភ្នំតាមរដូវកាល បានសន្និដ្ឋានថា សត្វពស់ពិសញី ច្បាស់ណាស់ជាបានសាងសង់សំបុករបស់វានៅក្នុងវាលស្មៅក្បែរនោះ និងកំពុងការពារពស់របស់វា ហេតុនេះ សូមកុំមកលេងសើចនៅក្បែរៗវាឲ្យសោះ! ។
បន្ថែមពីនេះ គាត់ក៏បានណែនាំដល់អ្នកឡើងភ្នំទាំងអស់គួរពិចារណា និងគួរចាកចេញពីតំបន់បៃតង នៅក្នុងអាណាចក្រធម្មជាតិរបស់វា, ដែលនេះមានន័យថា ពួកគេគួរកុំបំពុលបរិស្ថាន ៕ ចន្ទី