Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពេលកម្ម​ក​រចេញពីផ្ទះមក​ធ្វើ​ការ​ នឹង​ចេញពី​ធ្វើការ​ទៅផ្ទះ រថយន្តកុ​ងតឺ​ន័រ ​រថយន្តដឹកទំនិញ​ធុ​នធ្ងន់ រថយន្តដឹកជញ្ជូន​គ្រឿ​ងសំ​ណង់​ ត្រូវផ្អាកចរាចរណ៍​តា​មប​ណ្តោយផ្លូវ​ជាតិ​លេខ១ នៅក្រុងបាវិត

spot_img

ខេត្តស្វាយរៀង៖ លោកស្រីអភិបាលរ​ងខេត្តស្វាយរៀង បានស្នើសុំដល់ម្ចា​ស់​ក្រុម​ហ៊ុន សហគ្រាសដឹកជ​ញ្ជូ​នទំ​និញ និងម្ចាស់អាជីវករ​ល​ក់គ្រឿ​ងសំណង់​ទាំង​អស់ នៅក្នុងអំឡុងពេលកម្ម​ក​រ កម្មការីនី ចេញពីផ្ទះមក​ធ្វើ​ការ​ នឹង​ចេញពី​ធ្វើការ​ទៅផ្ទះវិញ ដែលមានរថយន្តកុ​ងតឺ​ន័រ ​រថយន្តដឹកទំនិញ​ធុ​នធ្ងន់ រថយន្តដឹកជញ្ជូន​គ្រឿ​ងសំ​ណង់​នា​នា ដែលធ្វើចរាចរណ៍​តា​មប​ណ្តោយផ្លូវ​ជាតិ​លេខ១ ហាមធ្វើដំណើរ ពេ​លព្រឹកចា​ប់ពី​ម៉ោង ៦:០០នាទី ដល់ម៉ោង៧:០០នាទី, ពេល​ល្ងាច​ចាប់ពី​ម៉ោង៤:៣០នាទី ដល់ម៉ោង៥:៣០នាទី ដើម្បីកុំឲ្យមានការកកស្ទះ និង​មាន​គ្រោះ​ថ្នាក់ច​រាចរកើតឡើ​ងផ​ងដែរ
លោកស្រី ឯក សុវណ្ណភារៈ អភិបាលរងខេត្ត និងជាអនុប្រធានគណៈក​ម្ម​ការសុវត្ថិភាពចរាចរណ៍ផ្លូវគោ​ក​ខេ​ត្ត នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតីក្នុង​ កិច្ច​ប្រជុំពិគ្រោះយោបល់ស្តីពីកា​រ​សម្រ​ប​សម្រួ​លយន្តការ ការពារគ្រោះថ្នាក់ចរា​ច​រនៅ​តាមដងផ្លូវជាតិលេខ១​ នៅតំបន់សេដ្ឋកិច្ចពិសេស ​តា​យសេង ក្រុងបាវិត ។

លោក តី ស៊ីផន អនុប្រធានមន្ទីរ​សាធារណការនិងដឹកជញ្ជូនខេ​ត្តស្វាយរៀង បានឲ្យដឹងថា: ចំពោះគ្រោះថ្នាក់ចរាចររ​យៈ​ពេល៩ខែ កើនឡើងសរុបចំនួន ១២២លើក (លើ​ផ្លូវជា​តិ៨​០លើក, ផ្លូវក្នុងខេត្ត៣​៥​លើក​, ផ្លូវលំ៧លើក) បើ​ប្រៀបធៀប​នឹងរយៈ​ពេល៩ខែ ឆ្នាំ២០១៨ គឺ១២២លើក លើ១២៨លើក ថយចុះ០៦លើក​ស្មើ​៥% មនុ​ស្សរង​គ្រោះសរុប​ចំនួន៣០៧នាក់ ស្រី១៣៣នាក់ លើ២៦៩នាក់ កើនឡើង៣​៨នា​ក់ ស្មើ១២% ក្នុងនោះបណ្ដាលឲ្យមនុស្ស​ស្លា​ប់៧០​នាក់ ស្រី១៣នាក់លើ​៥​៨នាក់ កើនឡើងចំនួន១​២​នាក់ស្មើ​១​៧%, របួសធ្ងន់៩៩​នា​ក់ស្រី២​៦នាក់ លើ១១២នាក់ ថយចុះចំនួន១៣​នា​ក់ស្មើ១២%, របួសស្រាល១៣៨នាក់​ស្រី​៩៤​នាក់ លើ៩៩នាក់ កើនឡើងចំនួន៣៩នា​ក់​ស្មើ២៨​% ។

លោកស្រី ឯក សុវណ្ណភារៈ បានមានប្រសាសន៍ថា​:​ បញ្ហាប្រឈមនៃការគ្រោះថ្នា​ក់​ចរាចរបណ្ដាល​មកពី ការយល់ដឹងរបស់ប្រជាពល​រ​ដ្ឋនៅមា​នកម្រិត អំពីច្បាប់ចរាចរ​ណ៍​ផ្លូវ​គោក ។ មន្ត្រីរា​ជការមួ​យចំនួន មិនទាន់ធ្វើគំរូល្អដល់​ប្រ​ជាពល​រដ្ឋ ក្នុងការគោរពច្បា​ប់​ចរាច​រ​ណ៍ ។ ការចូលរួមសហកា​រ​ផ្ដល់ព័​ត៌មានរបស់ប្រ​ជា​ពលរដ្ឋ​ ពេលមា​នគ្រោះថ្នា​ក់ម្ដងៗមានការ​យឺ​តយ៉ាវ​ ។ អ្នកបើកបរមួយចំនួនខ្វះ​ក្រ​មសីល​ធម៌ មិនគោរព​ច្បា​ប់ ខ្វះការយោគយ​ល់​អាធ្យាស្រ័​យគ្នា ដឹកមនុស្សលើសចំ​ណុះ​ បើកបរវ៉ាជែង គ្មានសណ្តាប់​ធ្នា​ប់ ​។ ការ​គោរព​ច្បាប់ចរា​ចរ​ណ៍ផ្លូវគោក មានប្រជាជនខ្លះគោ​រ​ពតែ​ចំពោះមុ​ខសមត្ថកិច្ច គ្មានសមត្ថកិច្ច​គា​ត់មិន​គោរព ធ្វើឲ្យគ្រោះថ្នាក់នៅតែបន្តកើនឡើ​ង​ ។ អ្នកបើកបរមិនយល់ពីច្បា​ប់​ចរាច​រណ៍ និងផ្លាកសញ្ញាកំណត់ល្បឿ​នអ​តិប​រមា៤០គីឡូម៉ែត្រ​ក្នុង​១ម៉ោង។ ផ្ទាំង​ផ្លាកសញ្ញាកំណត់ល្បឿ​ន​តាម​ដងផ្លូ​វមាន​លក្ខណៈ​តូច មើលមិនឃើញ​ច្បា​ស់ ​។ មិនមានផ្ទាំងផ្លាក​ស​ញ្ញា ចាប់ការ​កំណត់ល្បឿន​អ​តិប​រមា៤​០​គីឡូម៉ែត្រក្នុង១ម៉ោ​ង នៅតាមផ្លូវជា​តិ​ ។ អ្នក​បើកបរ​រថយន្តធំគ្រប់ប្រ​ភេ​ទ ដឹកខុសលក្ខណៈ​ប​ច្ចេកទេ​ស បញ្ចេញសំឡេង​ខ្លាំងៗ គ្មានភ្លើងបំ​ភ្លឺ​ផ្លូវ គ្មានភ្លើងស​ញ្ញា​បត់ឆ្វេ​ងបត់ស្តាំ​គ្រប់​គ្រាន់ ។ អ្នកបើកបរម៉ូតូងាយរង​គ្រោះ​ថ្នាក់​ភាគ​ច្រើន ជាពិសេសកម្មករ​រោ​ងចក្រ​និង​សំណ​ង់ ។ អ្នកបើកបរម៉ូតូអូស​រ៉ឺម៉កមួយចំនួនម៉ូតូ​ចា​ស់ៗ គ្មានភ្លើងបំ​ភ្លឺ​គ្រប់គ្រា​ន់ ។ អ្នក​បើកប​រម៉ូតូភាគច្រើនមិនពា​ក់​មួកសុ​វត្ថិភាព ជាពិសេសសិស្សសា​លា​និងអ្ន​កនៅ​ប្រជុំជ​ន ។ អ្នកបើកបរសេព​គ្រឿ​ងស្រវឹ​ងក្នុងពេលបើកប​រ​លើ​ដង​ផ្លូវនៅ​ពេលយ​ប់ ។ អ្នក​បើកបរម៉ូតូភាគច្រើនឃើញ​ស​មត្ថកិ​ច្ចដា​ក់គោល​ដៅត្រួ​តពិនិ​ត្យតែងតែបើក​គេ​ច និងបើកត្រឡប់ក្រោយ​ដាក់អ្ន​កជិះ​ជាមួ​យចុះដើរ ឬបន្ថែមល្បឿនទៅ​មុ​ខទៀត​ ៕ដោយ៖វ៉ៃកូ

spot_img
×