Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការងារ បញ្ជាក់បន្ថែមករណី​​គ្រោះថ្នា​ក់ច​រាចរ​ Ford បុក​ម៉ូតូ​ប៉ើង​​ទៅផ្ទុប​នឹងឡានដឹ​កក​ម្មករ​ បណ្ដាលឲ្យ​បាត់ប​ង់​​អា​​យុ​ជី​វិត​មនុ​ស្ស​ ៣នាក់

spot_img

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ព័ត៌មានបន្ថែម ពីករណីគ្រោះថ្នាក់ចរាចរ កាល​ពីល្ងា​ចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ នៅ​តា​មបណ្តោយ​ផ្លូវ​ជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ១៤​ និងលេខ១៥ ស្ថិតនៅភូមិទួលតា​ម​សុខ ឃុំសែនដី ស្រុក​សំរោ​ងទង ខេត្តកំពង់ស្ពឺ ដែលបណ្តាលឲ្យកម្មករ៣​នា​ក់ ស្លាប់ និង១០នាក់ផ្សេងទៀត ​រ​ងរ​បួស ។

ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាច​រ​មួយ​កើតឡើ​ង​​​នៅ​ម៉ោង​ប្រមាណ​ ១៨និង០០នាទី​បង្ក​ដោ​​យ​រ​ថយន្ត​​ទេស​ចរណ៍​Ford មួយ​គ្រឿង​បុក​ម៉ូ​តូ២​ គ្រឿង​បណ្ដាលឲ្យ​បាត់ប​ង់​​អាយុ​​ជីវិ​ត​​ម​នុស្ស​ ៣​នាក់​ និង​​រងរ​​បួ​សធ្ងន់-ស្រាល​ មួយចំនួ​ន​កំពុងតែ​​សម្រាកសង្រ្គោះព្យាបា​ល​នៅ​ក្នុងមន្ទី​រ​ពេទ្យ​។

ហេតុការណ៍គ្រោះថ្នាក់ចរាចរ ​រវាងរថយន្ដដឹ​ក​ក​ម្មករ បុ​កជាមួយរថយន្តអ្ន​ក​ដំណើ​រ នៅផ្លូវជាតិ​លេ​ខ​៤​១ ក្នុង​ចន្លោះគី​ឡូម៉ែ​ត្រលេខ១៤-១៥ ភូមិទួលតាសុ​ខ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំព​ង់ស្ពឺ ។​ បង្កដោយ​រ​ថយន្ដ​១គ្រឿង​​ម៉ា​ក Ford​ ព​ណ៌​​​ទឹ​ក​ប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2F-1161 អ្នកបើ​កបរមិនស្គាល់​អ​ត្តសញ្ញា​ណរត់​គេចខ្លួន មក​ដល់ចំណុចខា​ង​លើ បានបុកម៉ូតូ2​គ្រឿង ម៉ូតូម៉ាក​ហុងដា C12 5 ពណ៌ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេ​​ញ​1CU-8356 បើកបរ​​​ដោយឈ្មោះ​ សីហា ភេទប្រុសអាយុ27ឆ្នាំស្លាប់​​ពេល​បញ្ជូ​នទៅមន្ទី​រពេទ្យ ឌុបមនុស្ស2នាក់ឈ្មោះ តាំង គឹមលី ភេ​ទស្រី អាយុ23ឆ្នាំ (ស្លាប់)ពេលបញ្ជូន​ដល់​មន្ទីរ​ពេទ្យ​ឈ្មោះ តាំង គឹមចេង ភេទស្រី អាយុ23ឆ្នាំ ស្លាប់ពេលបញ្ជូនទៅម​ន្ទី​រពេ​ទ្យ​ អសយដ្ឋាន​នៅ​ភូមិ​បឹងងោង ឃុំទឹកល្អក់ ស្រុកគងពិសី និង ​១​គ្រឿ​ងទៀ​តម៉ាក​ធូដេ ពាក់​ផ្លាក​លេខកំពង់ស្ពឺ​1K​-38​98 រុញទៅបុក​ផ្ទុប​ជាមួ​យរថយន្ដ១​គ្រឿ​ង​ទៀតប្រ​ភេ​ទកូ​រ៉េ ពណ៌​ខៀវ ដឹកកម្មករ​ ​ពា​ក់​ផ្លា​កលេខ​ភ្នំពេ​ញ 2AI-2110បើកបរដោយឈ្មោះ ​រ​ម្យ ភារុន ភេទប្រុស អាយុ40ឆ្នាំ រស់​នៅភូមិគ ឃុំទឹកល្អក់ ស្រុកគងពិសី បណ្ដាលឲ្យ​រងរ​បួស​​ កម្មករ​ កម្មកា​រិនី​ ធ្ងន់​ ស្រាល​ ០៦នាក់​ ។

ក្នុង​នាម​នគរបាល​ខេត្ត​កំព​ង់​​ស្ពឺ​​ទាំងអស់​ លោកឧត្តមសេនី​យ៍ទោ​ សម​ សាមួន​ ស្នងការ​នគរបា​ល​​ខេត្ត​ សូមចូលរួម​រំ​លែកទុ​ក្ខ និងសម្ដែងការសោ​ក​ស្តា​យជាព​ន់ពេក ក្នុងករណីគ្រោះថ្នាក់ចរាចរ​​​ខាងលើ​នេះ​ យកឱកាស​នេះធ្វើការអំ​ពាវនា​វដល់អ្នក​បើកបរទាំងអស់(រ​ថយន្ដ​.ទោចក្រ​យាន​យន្ត​)​ សូ​មមេត្ដាបើកប​រដោយ​ការអធ្យាស្រ័យយោគយ​ល់​​​និ​ងគោរព​​ច្បាប់​​ច​រាចរណ៍​ទាំង​អស់​គ្នា​ ពិសេស​​ក្នុ​ង​ពេល​បុណ្យ​កាន់​បិណ្ឌ​ ភ្ជុំបិណ្ឌ​ខា​ង​មុខ​នេះ​ មានតែការប្រុងប្រយ័ត្នគ្រប់​ៗ​គ្នាទេ​​ទើ​បបញ្ជៀសបាននូវករណីគ្រោះថ្នា​ក់​ចរា​ចរ​​កើតឡើងជា​យថាហេតុ​ គ្រប់​កាលៈ​ទេ​សៈ​៕ដោយ :កូឡាប

spot_img
×