Saturday, March 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហគ្រា​សធុន​តូច និងម​ធ្យម ជាឆ្អឹងខ្នងសេដ្ឋ​កិច្ច និងជាកម្លាំងចលក​រ​ដ៏ខ្លាំង​មួយ ក្នុ​ងការជំរុញកំណើននិងបង្កើ​ត​ការងា​រ

ភ្នំពេញ៖ នាថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០១៩ នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាក​រ​កម្ពុជា មានរៀបចំសិក្ខាសាលា​ផ្សព្វ​ផ្សាយ​ ស្តីពីការលើកទឹកចិត្តផ្នែកគយនិងផ្នែ​ក​ពន្ធដារ សម្រាប់​សហគ្រា​សធុន​តូចនិ​ងមធ្យម ។

លោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល​ទ​ទួលប​ន្ទុក​ជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរ​ដ្ឋា​ករកម្ពុជា ដែលជាអធិប​តីភាព ក្នុងពិធីបើកអង្គ​សិ​ក្ខាសាលា បានគូសបញ្ជាក់ថា សហគ្រាសធុនតូចនិងមធ្យមជា​ឆ្អឹ​ងខ្នង​សេ​ដ្ឋ​កិច្ច និងជាកម្លាំងចលករដ៏ខ្លាំងមួ​យ​ក្នុងកា​រជំរុ​ញកំ​ណើននិង​ប​ង្កើតការងារ។ សហគ្រាសធុនតូចនិង​ម​ធ្យម តែងជួបប្រទះនូវបញ្ហាប្រ​ឈ​មក្នុង​កិច្ចដំ​ណើរកា​រអា​ជីវក​ម្មរបស់ខ្លួន ក្នុងបរិបទនេះ រាជរដ្ឋាភិបាល​បានដា​ក់ចេ​ញ​នូវវិធានការជាច្រើនដើម្បីគាំទ្រវិស័យនេះ​ ​ដូចមានចែងក្នុងឯកសារ​គោ​លន​យោបា​យ និងឯកសារយុទ្ធសា​ស្រ្ត​៖ (១). គោលនយោបាយអភិវឌ្ឍន៍វិស័យ​ឧ​ស្សាហ​កម្មក​ម្ពុជា ២០១៥-២០២៥ (២). យុទ្ធសាស្រ្តចតុកោណដំ​ណា​ក់កា​លទី ៤ និង (៣). យុទ្ធសាស្រ្តកៀ​រ​គរ​ចំណូ​ល ២០១៩-២០២៣។

គិតចាប់ពីឆ្នាំ២០០១​ មកដ​ល់ឆ្នាំ២០១៩នេះ រាជរដ្ឋាភិបាលបានដាក់វិធាន​កា​រក្នុ​ងការ​គាំទ្រដ​ល់វិ​ស័យកសិកម្ម និងសហគ្រាសធុនតូចនិ​ងម​ធ្យម​​ ​រួមមានការបញ្ចុះអត្រា​ព​ន្ធគ​យ​ អត្រាអាករ​ពិ​សេស ការដាក់អាករលើតម្លៃបន្ថែ​ម​ជាប​ន្ទុក​រដ្ឋ និងការដាក់អាករនាំចេ​ញ​ជាបន្ទុ​ករដ្ឋ លើមុខទំនិញជី​ក​សិកម្ម ពូជដំណាំ ពូជសត្វ បសុឱសថ ចំណីសត្វ សម្ភារ-គ្រឿងចក្រកសិកម្ម និង​វត្ថុ​ធាតុដើ​មផលិ​តកម្ម​ក្នុងវិ​ស័យទាំងនេះ។ ដើម្បីជំរុញការធ្វើពិពិធកម្មសេដ្ឋកិ​ច្ច​ និងដើម្បីលើកស្ទួយសហ​គ្រា​សធុន​តូចនិ​ងមធ្យម រាជរដ្ឋាភិបាលបានផ្តល់ការ​លើ​កទឹក​ចិត្ត​ផ្នែកគយ និងផ្នែកពន្ធដារប​ន្ថែ​មទៀត តាមរយៈអនុក្រឹត្យលេខ​ ​១២៤ អនក្រ.បក ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ និង​អនុក្រឹ​ត្យលេខ ៥០ អនក្រ.បក ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ដែលផ្តោតលើវិស័យអា​ទិ​ភាព​មួយ​ចំនួន៖ (១). សហគ្រាសផលិតនិងផ្គត់​ផ្គ​ង់ទឹក​ស្អាត, (២). ផលិតកម្មកសិកម្ម ឬក​សិ-ឧ​ស្សាហ​កម្ម, (៣). ផលិតកម្មផលិត និងកែច្នៃម្ហូ​ប​អាហា​រ, (៤). កម្មន្តសាលផលិ​ត​ទំនិ​ញបម្រើ​ឱ្យការ​នាំចេញ, (៥). កម្មន្តសាលផលិត​ទំ​និញប្រើ​ប្រាស់​ក្នុងស្រុក កែច្នៃកាកសំណល់​ ​និងផ​លិតទំ​និញស​ម្រាប់វិ​ស័យ​ទេស​ចរណ៍, (៦). កម្មន្តសាលផលិតនូវ​ផ​លិតផ​លស​ម្រេច ឬផលិតផលពាក់កណ្តាលសម្រេច​ ​ឬផ្នែ​ក ឬគ្រឿងបង្គុំ ដើម្បីផ្គត់​ផ្គង់​ឱ្យកម្ម​ន្តសា​លដទៃទៀត, (៧). ការ ស្រាវជ្រាវ និងអភិវឌ្ឍបច្ចេ​ក​វិទ្យា​ព័ត៌​មាន ដែលមានលក្ខណៈនវានុវ​ត្ត​ន៍ ​និង (៨). អ្នកអភិវឌ្ឍន៍តំបន់ប្រមូ​ល​ផ្តុំស​ហគ្រាស​ធុន​តូច និងមធ្យម។
អង្គសិក្ខាសាលានោះ ក៏មាន​ការ​ចូល​រួម​ធ្វើបទបង្ហាញពីតំណាងអគ្គនាយកដ្ឋា​ន​គយ​និងរ​ដ្ឋាករកម្ពុជា និងតំណាងអគ្គនា​យ​កដ្ឋា​នព​ន្ធដារ លើខ្លឹមសារនៃអនុក្រឹត្យ និ​ងប្រកាសរបស់ក្រសួងសេដ្ឋ​កិ​ច្ចនិ​ង​ហិរញ្ញវត្ថុ ដោយបានបញ្ជាក់ជូ​ន​អំពី​លក្ខខ​ណ្ឌ, ទម្រង់, នីតិវិធី និងយន្តការនៃការ​ផ្ត​ល់ និងការតាមដានត្រួតពិនិត្យការលើ​ក​ទឹក​ចិត្ត​ដល់​សហ​គ្រាស​ធុន​តូច​និងមធ្យម ស្របតាមច្បាប់និងបទប្បញ្ញ​ត្តិ​ជាធ​រមាន។ សហគ្រាសធុនតូចនិងមធ្យមអា​ច​ស្វែង​រក​ព័ត៌​មា​នបន្ថែម តាមរយៈគេហទំព័ររបស់​អ​គ្គនា​យកដ្ឋា​នគ​យនិងរដ្ឋារកម្ពុជា និងអគ្គ-នាយកដ្ឋានពន្ធដា​រ​ ឬអាចទំនាក់ទំនងសាកសួរព័ត៌មានដោយ​ផ្ទា​ល់ម​​ក​មន្រ្តីទំនាក់ទំនងនៅតាមសាខាគ​យ​និង រដ្ឋាករ ឬសាខាពន្ធដារដែល​នៅ​ជិតបំ​ផុ​ត។

ជាចុងបញ្ចប់ លោកបណ្ឌិត គុណ ញឹម បានផ្តាំផ្ញើដល់ម្ចាស់ឬតំណាងសហ​គ្រា​សធុ​នតូ​ចនិងម​ធ្យមទាំ​ងអស់ សូមយកចិត្តទុកដាក់ស្តា​ប់កា​រធ្វើប​ទ​បង្ហាញ និងលើកឡើងនូវចម្ង​ល់​ ក៏ដូចជាសំណូមព​រ​មក​ដល់ អគ្គនាយកដ្ឋាន​ទាំ​ង​ពីរ រួមទាំងភាគីពា​ក់​ព័ន្ធ ដើម្បីឱ្យការអនុវត្តការលើ​ក​ទឹក​ចិត្ត​នេះប្រ​ព្រឹត្តទៅប្រកបដោ​យ​ប្រសិ​ទ្ធភា​ព តម្លាភាព និងស្របតាមស្ថានភាពជា​ក់​ស្តែងនៅ​កម្ពុ​ជា៕ដោយ៖កូឡាប