មនុស្សចំនួន ១នាក់បានស្លាប់ និង ៥នាក់ផ្សេងទៀត រងរបួសកាលពីថ្ងៃព្រហស្បតិ៍ ក្នុងហេតុការណ៍បាញ់ប្រហារគ្នានៅលើដងផ្លូវ ស្ថិតក្នុងទីក្រុងវ៉ាស៊ីនតោន ឌីស៊ី។ ហេតុការណ៍បាញ់ប្រហារនេះ ស្ថិតនៅមិនឆ្ងាយប៉ុន្មានទេពីសេតវិមាន។ នេះបើតាមការបញ្ជាក់របស់ប៉ូលីស។
គេនៅមិនទាន់បានដឹងច្បាស់នៅឡើយទេថា ជនសង្ស័យត្រូវគេចាប់បានឬនៅ ប៉ុន្តែប៉ូលីសបញ្ជាក់ប្រាប់សារព័ត៌មាន Reuters ថាវាមិនត្រូវបានគេចាត់ទុកថាជាសកម្មភាពបាញ់ប្រហារដ៏សកម្មនោះទេ។
ប៉ូលីសបញ្ជាក់ថា មានករណីផ្ទុះកាំភ្លើងនៅតំបន់ Columbia Heights ដែលស្ថិតនៅចំងាយប្រមាណ ៣គីឡូម៉ែត្រពីសេតវិមាន កាលពីយប់ថ្ងៃព្រហស្បតិ៍។
ជនរងគ្រោះទាំង ៥នាក់នោះត្រូវគេរំពឹងថានឹងជាសាសស្បើយឡើងវិញ។
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia