Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា អញ្ជើញ​ចូលរួម​សម្ពោធ និង​ទស្សនា​ស្តង់​ផលិតផល និង​សេវាកម្ម នៅក្នុង​ពន្លា​ជាតិ​កម្ពុជា​

spot_img

(​ក្វាង​ស៊ី​, ចិន​)៖ នៅ​រសៀល​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៩​នេះ គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ដឹកនាំ​ដោយ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និង​មានការ​ចូលរួម​ពី លោក​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​សមាជិក​គណៈប្រតិភូ​អន្តរក្រសួង បាន​អញ្ជើញ​ចូលរួម​កាត់​ខ្សែបូ​សម្ពោធ និង​ទស្សនា​ស្តង់​ផលិតផល​ខ្មែរ និង​សេវាកម្ម ស្ថិតនៅក្នុង​ពន្លា​ជាតិ​កម្ពុជា ដើម្បី​ចូលរួម​អបអរសាទរ និង​សំណេះសំណាល​ជាមួយ​អាជីវករ ពាណិជ្ជករ និង​អ្នកវិនិយោគទុន ដែល​បានមក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ចិន​-​អាស៊ាន លើក​ទី​១៦ ឆ្នាំ​២០១៩ នៅ​ទីក្រុង​ណាន​នី​ង ខេត្ត​ក្វាង​ស៊ី ប្រទេស​ចិន​។​

​នាឱកាស​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​ជម្រាបជូន​បងប្អូន​អាជីវករ ពាណិជ្ជករ និង​អ្នកចូលរួម​ទាំងអស់ អំពី​កិច្ចប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ប្រកបដោយ​ចីរភាព តាមរយៈ​ការជំរុញ​បង្កើន​សកម្មភាព​ពាណិជ្ជ​កម្ម ការបើក​ច្រក​ទីផ្សារ​ទាំង​ក្នុង​តំបន់ និង​ពិភពលោក​ជូន​វិស័យ​ឯកជន ហើយ​ការចូលរួម​របស់​កម្ពុ​ជា នៅក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ចិន​-​អាស៊ាន​នេះ គឺ​ដើម្បី​បង្ហាញ​ពី​ភាព​ស្មើមុខ ស្មើ​មាត់ ស្មើ​សិទ្ធិ និង​ស្មើភាព​គ្នា​របស់​កម្ពុជា ក្នុង​គ្រប់​កិច្ចការ​តំបន់ និង​នៅលើ​ឆាក​អន្តរជាតិ និង​ចូលរួម​ផ្សព្វផ្សាយ​ពី​ផលិតផល​សក្តានុពលរ​បស់​កម្ពុជា សម្រាប់​ជំរុញ​ការនាំចេញ ផ្សព្វផ្សាយ​អំពី​ទេសចរណ៍ វប្បធម៌ ទាក់ទាញ​វិនិយោគ​ផ្ទាល់​ពី​បរទេស និង​រិត​ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ជាមួយ​អន្តរជាតិ ជាដើម​។​ល​។​

​ពិព័រណ៍​ចិន​-​អាស៊ាន គឺជា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​ដ៏​ធំ​របស់​រដ្ឋបាល​តំបន់​ស្វយ័ត​ខេត្ត​ក្វាង​ស៊ី សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​បានរៀបចំ​លើកដំបូង​នៅក្នុង​ឆ្នាំ​២០០៤ តាម​គំនិត​ផ្តួចផ្តើម​របស់ លោក វិ​ន ជា​បាវ អតីត​នាយករដ្ឋមន្ត្រី​ចិន នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ចិន លើក​ទី​៧ ហើយ​ទទួលបាន​ការគាំទ្រ​ពី​បណ្តា​មេដឹកនាំ​នៃ​ប្រទេស​អាស៊ាន​ទាំងអស់​។ ក្នុង​ឆ្នាំ​២០១៩​នេះ ប្រទេស​កម្ពុជា បាន​ដឹកនាំ​ពាណិជ្ជករ​មក​ចូល​រួមមាន​ចំនួន ៩៩ ក្រុមហ៊ុន និង​មាន​ស្តង់​សរុប​ចំនួន ១៤៥​ស្តង់ ក្នុងនោះ ស្តង់​ផលិតផល​កសិកម្ម​មាន​ចំនួន ៤១​ស្តង់ ស្មើ​២៨%, សេវាកម្ម និង​គម្រោង​វិនិយោគ ២៨​ស្តង់ ស្មើ​១៩%, ម្ហូបអាហារ និង​ភេសជ្ជ​: ២២​ស្តង់ ស្មើ​១៥%, សិប្បកម្ម ៣៥​ស្តង់ ស្មើ​២៤% និង​ផលិតផល​វត្ថុ​អនុស្សាវរីយ៍ ចំនួន ១៩​ស្តង់ ស្មើនឹង ១៣%​។​

​បន្ទាប់ពី​ទទួលបាន​ជោគជ័យ​ក្នុង​រយៈពេល ១៦​ឆ្នាំ កន្លងមកនេះ ព្រឹត្តិការណ៍​ពិ​ព័រ​ចិន​-​អាស៊ាន បាន​ក្លាយជា​វេទិកា​សំខាន់​មួយ សម្រាប់​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម វិនិយោគ សេដ្ឋកិច្ច នយោបាយ ទេសចរណ៍ វប្បធម៌ និង​ទំនាក់ទំនង​ការទូត ជាពិសេស​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ រវាង​ប្រទេស​ចិន និង​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​១០៕​ដោយ​៖​កូ​ឡាប​

spot_img
×