Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទង្វើ “​ភ្លីភ្លើ​” រក​គ្មាន​របស់លោក​ចោរ ដែល​លួច​យក​ស្រា vodka មួយ​ដប មានតម្លៃ​ជាង ១​លាន​ផោន​

spot_img

​រូប​ដប​ស្រា​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប Russo-Baltique របស់​រុស្ស៊ី​ត្រូវបាន​ផ្តល់​រហ័ស្ស​នាម​ថា ជា “​ស្រា vodka ថ្លៃ​បំផុត​ពិភពលោក​” ដប​ស្រា​ដែល​ត្រូវបាន​ហៅថា ជា​ស្រា vodka ថ្លៃ​បំផុត​ពិភពលោក ទើប​ត្រូវបាន​ចោរលួច​បាត់​នោះ គេ​រក​ឃើញ​វា​នៅ​ការដ្ឋាន​សំណង់​មួយ Copenhagen, ប្រទេស​ដា​ណឺ​មាក ពោល​ពេល​៣​ថ្ងៃ​ក្រោយ​ពេល​លួច​បាត់​។​

​មុន​នោះ​កាមេរ៉ា​សុវត្ថិភាព​បាន​ថត​ជាប់​បុរស​ម្នាក់​ពាក់​ម៉ាស់​មុខ រួច​លួច​យក​ដប​ស្រា vodka Russo-Baltique នៅ​ហាង​ស្រា​កាហ្វេ​៣៣ កាលពី​ថ្ងៃ​អង្គារ​កន្លងមក​។​

​គ្មាន​នរណា​នឹកស្មាន​ដល់​ថា ជនល្មើស​លួច​ដប​ស្រា​នេះ បាន​គ្រវែង​ដប​ស្រា​ចោល នៅក្បែរ​ផ្លូវ​បន្ទាប់ពី​វា​ផឹក​អស់​។ កាន់តែ​អស់សំណើច​ថែម​ទៀត​នោះ គឺ​ថ្លៃ​ស្រា​ដែល​វា​ផឹក​អស់ មាន​តម្លៃ​ប្រហែល ៥​ផោន​អង់គ្លេស​ប៉ុណ្ណោះ ក្នុងពេល​ដប​ស្រា​មាន​តម្លៃ​ដល់​ទៅ​ជាង​១​លាន​ផោន​។ ប៉ូលិស​បញ្ជាក់​ច្បាស់​ថា ដប​ស្រា​ដែល​ត្រូវបាន​រកឃើញ​មក​វិញ​នោះ ពិតជា​ផលិត​ពី​មាស​ទម្ងន់ ៣​គីឡូក្រាម​, ប្រាក់​ទម្ងន់ ៣​គីឡូក្រាម​, ព្រមទាំង​គំរប​មាន​ដាំ​គ្រាប់​ពេជ្រ​។ ដប​ស្រា​ទាំងមូល​ពុំ​មាន​ខូចខាត​អ្វី​ទាំងអស់​។​

ដប​ស្រា​នេះ​ស្ថិត​ក្នុង​ចំណោម​ដប​ស្រា​ដែល​ម្ចាស់​ហាង​ដាក់តាំង​បង្ហាញ

​គេ​អាច​អះអាងថា ចោរ​រូប​នេះ​ពិតជា​ពុំ​បានដឹង​ពី​តម្លៃ​ពិត​របស់​ដប​ស្រា​ឡើយ ហើយ​បំណង​តែមួយគត់​គឺ​លប​ចូល​មក​ហាង ដើម្បី​លួច​យក​ស្រា​ផឹក​ប៉ុណ្ណោះ​។ លោក Brian Ingberg, ដែល​ជា​ម្ចាស់​ហាង​ស្រា​បាន​បង្ហើប​ប្រាប់ថា ៖ ការបំពេញ​ស្រា​ចូល​ក្នុង​ដប​នេះ អស់​ប្រហែល​ប៉ុន្មាន​ផោន​ប៉ុណ្ណោះ​។ ប៉ូលិស​ដា​ណឺ​ម៉ាក​ឲ្យ​ដឹងថា ពេល​នេះ​គេ​កំពុង​ត្រួតពិនិត្យ​ដប​ស្រា ដើម្បី​ស្វែងរក​តម្រុយ​ចាប់​ជនល្មើស​មក​ផ្តន្ទាទោស​តាមច្បាប់​៕ សូ​យ​ន​

 

spot_img
×