Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តា​តា​ធាក់​ស៊ីក្លូ​ជាង ​៣០០​នាក់ ទទួល​អំណោយ​ពី​អភិបាលក្រុង ដើម្បី​យកទៅ​វត្ត​ធ្វើបុណ្យ​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​

spot_img

​ភ្នំពេញ​៖ អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បានផ្តល់​អំណោយ​ជូន​បងប្អូន​កម្មករ​ស៊ីក្លូ​ជាង​៣០០​នាក់ ដើម្បី​ឲ្យ​បងប្អូន​បាន​ទៅ​វត្ត​ធ្វើបុណ្យ​ទាន​តាម​ប្រពៃណីជាតិ​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​។​

ពិធី​នេះ​បានធ្វើ​ឡើង​នា​រសៀល​ថ្ងៃ​សុក្រ ទី ២០ ខែកញ្ញា ឆ្នាំ​២០១៩​នេះ នៅក្នុង​សាលា​រាជធានី ក្រោម​អធិបតីភាព​លោក ឃួ​ង ស្រេង និង​មានការ​ចូលរួម​ពី មន្ត្រីក្រោមឱវាទ​មួយចំនួនទៀត​។​

លោក ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើកឡើងថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែ​គិតគូរ​អំពី​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង ។ ដោយឡែក​សម្រាប់​​បងប្អូន​កម្មករ​ស៊ីក្លូ សម្តេច​តេ​ជោ ក៏បាន​សម្រេច​បង្កើត​ឲ្យ​មាន​ជា​សមាគម​មូលនិធិ​ត្រីចក្រយាន​កម្ពុជា​ដែលជា​ផ្នែក​មួយ​ក្នុងការ​ចូលរួម​អនុវត្តន៍​ប្រព័ន្ធ​គាំពារ​សង្គម និង​គិតគូរ​ពី​សុខទុក្ខ​របស់​បងប្អូន​ក្នុងចំណោម​អ្នក​ប្រកបរ​បរធាក់​ស៊ីក្លូ​ចំនួន​ជាង​៣០០​នាក់​ក្នុង​រាជធានី​ភ្នំពេញ​បច្ចុប្បន្ន​។

ជាក់ស្តែង​សម្រាប់​នៅ​រសៀល​នេះ បងប្អូន​ស៊ីក្លូ​ចំនួន​៣១៦​នាក់ បានទទួល​អំណោយ​ពីស​ម្តេច​តេ​ជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយ​ក្នុង​ម្នាក់ៗ ទទួលបាន​អាវយឺត ៥​អាវ មី​៥​កញ្ចប់ តែ​៥​កញ្ចប់ ទឹកដោះគោ ២​កំប៉ុង ស្ករស ១​គីឡូក្រាម ត្រីខ ២​កំប៉ុង ទឹកក្រូច​៤ កំប៉ុង ស្រា​ក់បាយ ១​ស្រាក់ សាប៊ូ​កន្លះ​គីឡូ ១​កញ្ចប់ នំ​ប៉ុង​១​ដើម ទឹក​សុទ្ធ​បរិភោគ ១​ដប និង​ថវិកា​ចំនួន​១១​ម៉ឺន​រៀល ដើម្បី​ឲ្យ​បងប្អូន​បាន​ទៅ​វត្ត​ធ្វើបុណ្យ​ទាន​តាម​ប្រពៃណីជាតិ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ផងដែរ​៕​ ដោយ ​៖ ​កូ​ឡាប​

spot_img
×