Thursday, May 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តាមរយៈយុទ្ធនាការ «ស្មារតីជាតិ» នេះ ក៏បាន​បង្ហាញឱ្យឃើញយ៉ាងច្បាស់ថា ហានិភ័យចំពោះសុខសន្តិភាព និងស្ថិរភាពជាតិ អាចកើតមានឡើងគ្រប់ពេលវេលា

ការចូលរួមក្នុងកម្មវិធី «ដាស់ស្មារតីជាតិ» គឺជាការបង្ហាញនូវការចង់ចាំបទពិសោធ និងព្រឹត្តិការណ៍ដែលប្រទេសកម្ពុជាបានឆ្លងកាត់ក្នុងឆ្នាំ២០២៥ ទាំងភាពឈឺចាប់ ការលំបាក និងភាពអយុត្តិធម៌ ដើម្បីប្រែក្លាយអតីតកាលទាំងនោះទៅជាកម្លាំងនៃសាមគ្គីភាព និងឯកភាពជាតិ សម្រាប់ពង្រឹងខ្លួន និងការពារសុខសន្តិភាពជាតិឱ្យបានរឹងមាំជានិច្ច។ យុទ្ធនាការនេះក៏ជាឱកាសដ៏មានសារៈសំខាន់ក្នុងការបង្ហាញដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ជាពិសេសយុវជនជំនាន់ក្រោយ ឱ្យយល់ច្បាស់ពីគុណតម្លៃនៃសន្តិភាព តាមរយៈបទពិសោធ និងទិដ្ឋភាពជាក់ស្តែង ដែលបញ្ជាក់ថា សុខសន្តិភាព និងស្ថិរភាពរបស់ប្រទេស មិនមែនកើតឡើងដោយងាយស្រួលនោះទេ ប៉ុន្តែទាមទារឱ្យមានការរួបរួម ការលះបង់ និងការខិតខំថែរក្សាជាប្រចាំពីប្រជាជាតិទាំងមូល។

តាមរយៈយុទ្ធនាការ «ស្មារតីជាតិ» នេះ ក៏បាន​បង្ហាញឱ្យឃើញយ៉ាងច្បាស់ថា ហានិភ័យចំពោះសុខសន្តិភាព និងស្ថិរភាពជាតិ អាចកើតមានឡើងគ្រប់ពេលវេលា ប្រសិនបើយើងខ្វះការប្រុងប្រយ័ត្ន និងការត្រៀមខ្លួន។ ដូច្នេះ អ្វីដែលកម្ពុជាបានឆ្លងកាត់ក្នុងឆ្នាំ២០២៥ គឺជាមេរៀនដ៏មានតម្លៃ ដែលជំរុញឱ្យយើងទាំងអស់គ្នា បន្តរួបរួម និងពង្រឹងខ្លួនឱ្យកាន់តែរឹងមាំ ។

ឯកឧត្តមឧនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានមានប្រសាសន៍ថា គោលបំណងតែមួយគត់នៃកម្មវិធី «ដាស់ស្មារតីជាតិ – Day of Reckoning» គឺនាំមកនូវការជួបជុំក្រោមដំបូលតែមួយ ដើម្បីរំឭក និងចងចាំអំពីអតីតកាលដ៏ជូរចត់ ប៉ុន្តែពោរពេញដោយមនោសញ្ចេតនា ដែលបានឆ្លុះបញ្ចាំងពីភាពអស្ចារ្យដែលប្រជាជនកម្ពុជាទាំងមូល បានឆ្លងកាត់រួមគ្នា ក្នុងនាមជាប្រជាជាតិមួយ។

កម្ពុជាផ្តល់តម្លៃយ៉ាងជ្រាលជ្រៅចំពោះសន្តិភាពដែលយើងសម្រេចបានដោយលំបាកនេះ។ សន្តិភាព គឺជាអ្វីដែលយើងទាំងអស់គ្នាតែងបន្តការពារ ថែរក្សា និងប្រកាន់ខ្ជាប់ជានិច្ច ព្រមជាមួយនឹងស្មារតីនៃការរួមរស់ជាមួយគ្នាប្រកបដោយសន្តិសហវិជ្ជមាន និងកិច្ចសហប្រតិបត្តិការល្អ ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយព្រះរាជាណាចក្រកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០ ដើម្បីឧត្តមប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។រក្សាសិទ្ធដោយ៖សុទ្ធលី

×