Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឥទ្ធិព​​ល​​គ្រឿង​​ញៀន​ ពិ​តជាបាន​បំផ្លា​ញ​​​នូ​​​វ​អ​នាគ​តខ្លួ​​នយើង ​ក្រុ​​មគ្រួ​​សារ​យើង​ និងស​ង្គម​ជា​​តិ​

spot_img

បាត់ដំបង៖ លោក​ ឧត្តមសេនីយ៍ទោ​ អ៊ុច​ សុខុន​ បានចុះសួរ​សុខ​​ទុក្ខក្មួយ​ៗ កំពុងបន្សាបគ្រឿងញៀន នៅ​មជ្ឈមណ្ឌលពិភពនៃក្តី​សង្ឃឹម ហើយលោកថា ឥទ្ធិព​​ល​​គ្រឿង​​ញៀន​ពិ​តជាបាន​បំផ្លា​ញ​​​នូ​វ​អ​នាគ​តខ្លួ​នយើង​ក្រុ​មគ្រួ​សារ​យើង​ និងស​ង្គមជា​តិ​យើង ​ដែល​ចាំបា​ច់យើង​ទាំ​​ងអ​ស់​គ្នា ត្រូវតែ​ចូលរួមលុប​បំបា​​​ត់ ឲ្យ​បាននូវបញ្ហាគ្រឿងញៀន​ ​នៅក្នុង​សង្គ​មរ​បស់យើង​ ។

លោកឧត្ត​មសេនី​យ៍​ទោ​ អ៊ុច​ សុខុន​ ស្នង​ការ​នៃស្ន​ងកា​រដ្ឋានន​គរបា​លខេត្ត​បាត់​ដំបង​ បានអ​ញ្ជើញសួរ​សុខ​ទុក្ខ​ក្មួយ​ៗដែល​កំ​ពុងធ្វើការអ​ប់រំកែ​ប្រែ (បន្សាបសារធាតុញៀន​)​ នៅក្នុង​មជ្ឈ​ម​​ណ្ឌល​​​ពិភពនៃក្តីសង្ឃឹ​ម​ ស្ថិតនៅភូមិដំណាក់​​​ដង្កោ​ ឃុំក្តុលតាហែ​ន​​ ស្រុក​បវេ​ល​ ខេត្តបាត់​​ដំបង​ នាឱកា​ស​បុ​ណ្យ​កាន់បិណ្ឌ​ ភ្ជុំបិណ្ឌប្រពៃណីជា​តិខ្មែ​រ​​នៅព្រឹក​ថ្ងៃ​ សៅរ៍​ ទី​ ២១​ ខែ​ កញ្ញា​ ឆ្នាំ​២០១៩​ ។

លោកឧត្តម​សេនីយ៍​ទោ ​ស្នង​ការ​ មាន​​​ប្រសា​​សន៍ថា​ ក្មួយៗទាំងអស់គ្នាដែល​កំ​ពុងស្ថិ​ត​នៅទី​នេះ​ គឺមិនមែនជាអ្នកទោ​ស​នោះទេ​​ ប៉ុន្តែក្មួយៗគឺ​ជាជ​នរង​គ្រោះដោយ​សារគ្រឿ​ងញៀន។ លោកបន្តថា ឥទ្ធិព​​ល​គ្រឿង​ញៀនពិ​តជាបាន​បំផ្លា​ញ​នូ​វអ​នាគតខ្លួនយើង​ក្រុ​មគ្រួ​សារ​យើង និងស​ង្គមជា​តិយើង​ដែល​ចាំបា​ច់យើងទាំ​ងអស់​គ្នា ត្រូវតែ​ចូលរួមលុប​បំបា​ត់ឲ្យ​បាននូវបញ្ហាគ្រឿងញៀន​នេះ នៅក្នុង​សង្គ​មរ​បស់យើង​ ។

លោក​បានបញ្ជាក់ថា​ ដោយការយកចិត្តទុកដាក់​គិតគូរ​ពីប្រមុខដឹកនាំរាជរ​ដ្ឋាភិបាល​ នៃព្រះ​រាជាណា​ចក្រក​ម្ពុ​ជា​ ពី​ក្រសួ​ងមហា​ផ្ទៃ​ ពីអគ្គស្នងការដ្ឋាន​ន​គបា​លជា​តិ​ ក៏ដូចគណៈអភិបាល​ខេ​ត្តបាត់​ដំប​ង​ លោក​បាន​យកចិត្តទុកដាក់​គិតគូរអំពី​ផលប៉ះ​ពាល់ នៃបញ្ហា​គ្រឿងញៀ​ននេះ​​ ក្នុងនោះ​វិធាន​ការអ​ប់រំបន្សាបការញៀនគ្រឿងញៀ​ន គឺជាចំ​ណែក​មួយដ៏​សំខាន់ ក្នុងការរួមចំណែ​ក​ស្តានីតិ​សម្បទាឡើងវិញ ដើម្បីឲ្យក្មួ​យៗ​ជាជន​រ​គ្រោះ​បានវិលត្រឡប់ទៅរកស្ថានភា​ព​ប្រក្រ​តី​ ធម្មតាឡើងវិញ​​ មុនពេលវិលចូល​ទៅកា​ន់ស​ហគ​មន៍មូលដ្ឋានសង្គមគ្រួ​សា​រវិញ​។

ចុងក្រោយលោក​ បានផ្តាំផ្ញើដល់ក្មួយៗទាំងអ​ស់ ត្រូវព្យា​យាម​អប់រំ​កែប្រែខ្លួ​នដោ​យការតាំ​ងចិត្ត​​ខ្ព​​ស់បំ​ផុត​ ត្រូវចេះស្រឡាញ់គ្នាចេះជួ​យគ្នា​ពេលមា​នធុ​រៈ​ហើយសូ​មជូន​ពរក្មួយៗទាំងអស់​ មានសុ​ខ​ភា​ព​ល្អ​ ក្នុងឱកាសបុណ្យកាន់​បិណ្ឌ​​ ភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ​​ ​​សូមជោគជ័យទាំងអស់គ្នា ក្នុងកិច្ចបន្សាប​​សារ​ធាតុ​ញៀននៅ​ក្នុង​ខ្លួន៕ដោយ៖កូឡាប

spot_img
×