Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រពើ​ពុំ​ទាន់​ស្រក់​ទឹកភ្នែក ពុំនោះសោត អ្នក​ទាំងនេះ ពិតជា​រក​ពេល​ស្តាយក្រោយ​ពុំបាន​

spot_img

​ប្រភព UPI បាន​បង្ហោះ​ផ្សាយ Clip មួយ ដោយ​ពុំ​បញ្ចេញ​ឈ្មោះ​អ្នក​ថត បង្ហាញឲ្យឃើញ​ពី​ក្រ​ពើធំ​មួយ​ក្បាល​ដែល​ហែល​ចូល​កៀក​នឹង​ពលរដ្ឋ​មួយក្រុម​កំពុង​ធ្វើ​ត្រី​។ ក្រពើ​នេះ ហាក់ដូចជា​ពុំ​បង្ហាញ​នូវ​ភាពកាចសាហាវ​ចំពោះ​អ្នក​ទាំងនោះ ហើយ​វា សម្ងំ​យ៉ាង​អំណត់​រងចាំ​ហា​រមាត់​ទទួល​នូវ​កាក​សំណល់ ដែល​សល់​ពី​ការធ្វើ​ត្រី​នោះ​។ លើសពីនេះ​ទៀត សូម្បី​តែ​ពួកគេ កូរទឹក​នៅ​ពីមុខ​វា ក៏​វា​ពុំ​មាន​ប្រតិកម្ម​អ្វី​ដែរ​។​

​ទោះយ៉ាងណា គេ​បាន​ព្រមាន​ថា ក្រពើ គឺជា​សត្វ​មួយ​អាច​បង្ក​គ្រោះថ្នាក់​យ៉ាងខ្លាំង​ចំពោះ​មនុស្ស ពិសេស​ពពួក​ក្រពើ​ដែល​នៅ​តាម​ដៃ​សមុទ្រ ដែល​វា​តែង​សម្លាប់​មនុស្ស​រាប់រយ​នាក់​ក្នុង​១​ឆ្នាំៗ នៅ​តំបន់​អាស៊ីអាគ្នេយ៍ និង​អាហ្វ្រិក​។ អ្នក​ទាំងនោះ ប្រហែល​ជា​មើលស្រាល​ចំពោះ​ភាព “​ស្លូតបូត​” របស់​ក្រពើ​នេះ ហើយ​ប្រហែលជា​ពួកគេ​នឹង​គ្មាន​ពេល​សម្តែង​ការអាណិតអាសូរ​ប្រសិន​ឃើញ​ក្រពើ​មួយ​ក្បាល​នេះ វា​… ស្រក់​ទឹកភ្នែក​។​

​គ្រាន់តែ​សុំ​រំឭកថា មុន​ពេល​វា​ខាំ​ហែក​សភាវៈ​អ្វីមួយ​ក្រពើ​តែង​សម្រក់​ទឹកភ្នែក​ជាមុន ហើយ​ក្រពើ​នឹង​ធ្វើ​ការវាយប្រហារ​យ៉ាង​លឿន​៕ សូ​យ​ន​

 

spot_img
×