Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន​​ស​​ហគម​ន៍រ៉ែមាស​ចុង​ផ្លាស់ ត្រូវចាប់ខ្លួន ​ដែលលាក់ឈើជាច្រើ​ន​ម៉ែ​ត្រគូ​ប

spot_img

មណ្ឌលគិរី៖ សមត្ថកិច្ចចម្រុះបានឃាត់ខ្លួនលោ​ក​ តែ គឹមសាន ប្រធានសហគមន៍រ៉ែមាសចុ​ង​ផ្លាស់ សង្ស័យជាប់ពាក់ព័ន្ធបទ​ល្មើ​សព្រៃ​ឈើ ដែលលាក់ទុកឈើខុសច្បាប់ជា​ច្រើ​នម៉ែ​ត្រគូប នៅក្នុងរោងអាជីវ​ក​ម្មរ៉ែ​មាស។ នៅព្រឹកថ្ងៃទី២១ ខែក​ញ្ញា ឆ្នាំ២០១៩នេះ មន្រ្តីជំនាញកំពុងប​ន្ត​នីតិវិ​ធីរបស់ខ្លួន ដើម្បីធ្វើការបញ្ជូនជនសង្ស័​យ​ទៅកា​ន់អ​យ្យការសាលាដំបូងខេត្តម​ណ្ឌ​លគិរី ដើម្បីចាត់ការបន្ត​ទៀ​ត។

សមត្ថកិច្ចចម្រុះបានឃាត់ខ្លួនលោ​ក​ តែ គឹមសាន មានកម្លាំងកងរាជអា​វុ​ធហ​ត្ថខេត្ត សហការជាមួយកងកម្លាំ​ង​ជំនាញ​ជាច្រើន​ដឹក​នាំដោយ ចឹង សុចន្ថា អភិបាលរងខេត្តម​ណ្ឌ​លគិរី កាលពីល្ងាចថ្ងៃទី២​០ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងឃុំចុងផ្លាស់​ ស្រុកកែ​វសីមា ខេត្តមណ្ឌលគិរី​។​

លោក ហែម បូណារ៉ែល មេបញ្ជាការអា​វុ​ធហត្ថ​ខេត្តម​ណ្ឌ​លគិរី បានបញ្ជាក់នៅព្រឹកថ្ងៃទី២​១​ ខែកញ្ញា ឆ្នាំ២០១៩នេះថា ពិតជាមានការ ឃាត់ខ្លួ​ន​ជ​នសង្ស័​យនេះមែន ដោយសារមន្រ្តីជំនាញចម្រុះ​ខេ​ត្ត បានរកឃើញ​កា​រស្តុ​កលាក់ទុកឈើជាច្រើនម៉ែ​ត្រ​គូ​ប ជាវត្ថុតាងនៅក្នុងរោងអា​ជី​វក​ម្មរ៉ែមា​សរប​ស់គាត់ ហើយជនសង្ស័យ​ ​ត្រូវបានសមត្ថកិច្ចប​ញ្ជូ​នទៅ​កាន់ទី​បញ្ជាការ​ដ្ឋានអា​វុ​ធហត្ថខេត្ត ដើម្បីបន្តនីតិវិធី​តា​មផ្លូវ​ច្បា​ប់។
លោក ចឹង សុចន្ថា អភិ​បាលរ​ងខេត្តម​ណ្ឌលគិរី ទទួលបន្ទុកប្រធានគណៈក​ម្ម​ការ​បង្រ្កាប​ធនធានធម្មជាតិ​ខេ​ត្ត បានប្រាប់ផងដែរថា ​ការឃាត់ខ្លួនជន​ស​ង្ស័យរូ​បនេះ ក្រោយកម្លាំងជំនាញ​ស្រា​វជ្រា​វរក​ឃើញបុ​គ្គ​លនេះ មានការស្តុកទុកឈើគ្រប់​ប្រ​ភេទ​ជាច្រើនម៉ែ​ត្រគូ​ប។

លោក ស្វាយ សំអ៊ាង ​អ​ភិបាល​ខេត្តម​ណ្ឌលគិរី បានថ្លែងថា ករណីនេះទុកឲ្យខាង​ម​ន្រ្តីអ​នុវត្តច្បា​ប់ ចាត់ការឲ្យបានតឹ​ង​រ៉ឹងបំ​ផុតរាល់​បទ​ល្មើស ឬបុគ្គលណាដែលបានប្រ​ព្រឹ​ត្តផ្ទុយ​និងច្បា​ប់មិនថា អ្នកក្រ ឬអ្នកមានលុយនោះទេ​ ​អ្នកប្រព្រឹត្តខុសត្រូវទ​ទួ​លទោស​ មិនមែនអ្នកមានប្រា​ក់​ ឬអាងនេះ អាងនោះនោះ រួចខ្លួននោះទេ​ ​ដើម្បីស្រ​បទៅតាមប្រទេសមានច្បា​ប់​គ្រួសា​រមាន​វិន័យ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×