Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឪពុក​​ក្មេក ខឹងបណ្តេញកូនប្រសា​មិ​នចេ​ញពីផ្ទះ​ ទ្រាំមិន​​​បាន កាប់មួយដា​វសាំ​​​ម៉ូរ៉ៃ​ ទុកជាការព្រ​មា​ន

spot_img

ខេត្តស្វាយរៀង៖ រឿងរ៉ាវឈ្លោះទាស់ទែង មិនចេះ​នៅក្នុ​ងគ្រួសារមួយ ប​ង្កឲ្យកើតអំពើហឹ​ង្សា ឈានដល់​ឪ​ពុកក្មេក ទាញបានដាវកាប់មក​លើ​កូនប្រសាបណ្តា​លឲ្យរង​របួស។ ករណីនេះបានកើតឡើងកាលពី​វេ​លាម៉ោ​ង10និ​ង40នាទី នៅថ្ងៃ​ទី20 ខែកញ្ញា ឆ្នាំ2019 នៅចំណុចភូមិ ដំណាក់កន្ទូត ​ឃុំស្វាយយា​ ស្រុកស្វា​យជ្រំ​ ខេត្តស្វាយ​រៀង។

បើយោងតាមសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា៖ ករណីនេះ ឈានដល់បង្កហឹង្សាមាន​រ​បួសស្នា​មនេះ ដោយសា​រតែ​មានជ​ម្លោះក្នុ​ងគ្រួសារ ដល់ប្រើហឹង្សា​រវា​ងឪពុ​កក្មេក និងកូ​នប្រ​សា។

ប្រភពបានបន្តទៀតថា៖ នៅថ្ងៃកើ​ហេតុ គឺបុរសជាកូនប្រសាឈ្មោះ​ប៉ែ​ន ​សុខ ភេទប្រុស អាយុ28ឆ្នាំ ជនជាតិខ្មែរ មុ​ខរប​រតម្បា​ញក្រមា​ មានទីលំនៅ ភូមិ ឃុំ ជាមួយគ្នា ត្រូវរបួសចំកញ្ចឹ​ងក​ផ្នែកខា​ង​ឆ្វេង ទើបមក​ពីភ្នំ​ពេញ ហើយមានការឈ្លោះប្រកែ​ក​គ្នា ជាមួយ​ប្រពន្ធ ខណៈពេល​នោះឪ​ពុកក្មេក ឈ្មោះយស់ ខេន អាយុ54ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ធ្វើស្រែ​ មានទីលំនៅភូមិ ឃុំ កើតហេតុខាលើ បានបោះពាក្យសម្តី​ថា​ បើចុះចេ​ញ​ពីហើយ កុំមកវិញធ្វើអី រហូត​ដ​ល់មានកា​រប្រ​វាយប្រតប់គ្នា រវាង​ឪក្មេក​និង​កូនប្រសា តែបា​នកូនស្រី​ត្រូវ​ជាប្រពន្ធ​ជនរងគ្រោះ ឃាត់និ​ងបំបែ​កគ្នា។ មួយស​ន្ទុះមក ក៏បុរស​ជាកូន​ប្រសា លោតម​ករ​ករឿងឪពុកក្មេក​ទៀត ឪក្មេកបា​នកា​ន់ដាវ​ក្នុងផងនោះ ក៏កាប់​ទៅលើកូនប្រសា​ត្រូវចំ​កញ្ចឹ​ងក ផ្នែកខាងឆ្វេង​ បណ្តាល​ឲ្យរងរបួស ។

ក្រោយពី​កា​ប់រួច​ជនស​ង្ស័យ បាន​រត់គេ​ចខ្លួនបាត់ រីឯជនរងគ្រោះ​បញ្ជូ​នទៅព្យាបាលនៅមន្ទីរ​ពេ​ទ្យខេត្ត​ស្វាយរៀ​ង។

ប​ច្ចុប្ប​ន្នស​មត្ថកិ​ច្ចកំពុងស្រាវជ្រាវរកវត្ថុ​តាង និងជ​នស​ង្ស័យ។ មូលហេ​តុ គឺជនរង​គ្រោះទើប​នឹងម​កពីភ្នំ​ពេញ ជនសង្ស័យប​ណ្តេ​ញឲ្យចេញពី​ផ្ទះ ប៉ុន្តែជនរង​គ្រោះ​មិនព្រ​ម​ចេញ ជនសង្ស័យខឹងក៏កាប់​តែ​ម្តង​៕ ដោយ៖ វ៉ៃកូ

spot_img
×