Monday, May 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​អស់​ជាង ​៣​ ដំឡឹង​

spot_img

​បាត់ដំបង ​៖ ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​២២​ខែកញ្ញា បាន​ឲ្យ​ដឹងថា នគរបាល​ស្រុក​មោងឫស្សី​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ និង​ដកហូត​បានទ្រព្យ​សម្បត្តិ យកមក​ប្រគល់ជូន​ម្ចាស់​វិញ​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃ សៅរ៍ ទី ២១ ខែ កញ្ញា ឆ្នាំ​២០១៩ ក្នុង​ចន្លោះ​ពី​ម៉ោង ០៨​ព្រឹក​ទៅដល់​ម៉ោង ១១​ថ្ងៃត្រង់​មាន​ករណី​លួច​ទ្រព្យសម្បត្តិ​មួយ​បាន​កើតឡើង ក្នុង​លំនៅដ្ឋាន​របស់​ជនរងគ្រោះ​ឈ្មោះ ឆន ខ្លឹង ភេទ ស្រី អាយុ ៣១​ឆ្នាំ រស់នៅ​ក្រុមទី ០១ ភូមិ​អង្គ្រង ឃុំ​ជ្រៃ​ស្រុក​មោងឫស្សី ខេត្តបាត់ដំបង ក្នុងពេលដែល​ជនរងគ្រោះ​ឈ្មោះ ឆន ខ្លឹង មិន​នៅផ្ទះ​ក៏​ត្រូវបាន​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ លួច​យក​ទ្រព្យសម្បត្តិ ពី​ក្នុង​លំនៅដ្ឋាន​ដែល​ក្នុងនោះ​មាន​៖ ១-​ខ្សែក​មាស​មួយ​ខ្សែ​ទម្ងន់ ០២​ដំឡឹង ០៧​ជី ២- ខ្សែដៃ​មួយ​ខ្សែ​ទម្ងន់​០១​ដំឡឹង និង​៣-​ប្រាក់រៀល​ចំនួន ១៣.០០០.០០០​រៀល​។​

​រហូតដល់​ថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០១៩ ទើប​ជនរងគ្រោះ​ដាក់ពាក្យ​បណ្តឹង មក​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ឃុំ​ជ្រៃ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង អំពី​ករណី​ចោរ​ចូល​លួច​យក​ទ្រព្យសម្បត្តិ​នេះ ។ ក្រោយ​ទទួលបាន​បណ្តឹង​ពី​ជនរងគ្រោះ​ភ្លាម និង​ដោយ​អនុវត្តន៍​តាម​មតិ​ណែនាំ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ក៏​ដូច​មតិ​ដឹកនាំ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជេ​ត វណ្ណ​នី ស្នងការរង​ផែន​ការងារ​ព្រហ្មទណ្ឌ លោក​វរសេនីយ៍ត្រី ស គឹម​ឡុង អធិការនគរបាល​ស្រុក​មោងឫស្សី បាន​ដឹកនាំ​ធ្វើការ​ស្រាវជ្រាវ​ជាបន្ទាន់ និង​ដោយបាន​ការសម្របសម្រួល លើ​នីតិវិធី​ពី​លោក នួន សាន ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបាត់ដំបង​ផង​នោះ នៅ​ថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០១៩ ដដែល​នេះ សមត្ថកិច្ច​នគរបាល​បានធ្វើការ​ស្រាវជ្រាវ រហូត​ឈានទៅដល់ ការឃាត់ខ្លួន​មុខសញ្ញា​ជា​ជនសង្ស័យ​ចំនួន​០១​នាក់​ឈ្មោះ ឈ្មោះ ទិ​ត តយ ភេទ​ប្រុស អាយុ ៣០ ឆ្នាំ​រស់នៅ​កន្លែងកើតហេតុ​ខាងលើ ដើម្បី​ធ្វើការ​ស្រាវជ្រាវ ។ ឆ្លងតាម​រយៈ​នៃ​ការស្រាវជ្រាវ ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​លួច​យក​ទ្រព្យសម្បត្តិ​របស់​ជនរ​ង​គ្រោះ​ខាងលើ​ពិត​ប្រា​ដក​មែន ។​

​លោក​វរសេនីយ៍ត្រី ស គឹម​ឡុង អធិការនគរបាល​ស្រុក​មោងឫស្សី បាន​បញ្ជាក់ថា នៅ​ថ្ងៃកើតហេតុ ជនរងគ្រោះ មិន​នៅផ្ទះ​ទេ មានតែ​ឳ​ពុក ម្តាយ​ចាស់ៗ​នៅ​ទីនោះ ដោយសារ​ខ្លួន​ទៅធ្វើ​ស្រែ​បាត់ ។ ដោយ​ឃើញ​ស្ថាន​ភាព​អំណោយផល ជនសង្ស័យ​ខាងលើ បាន​ចូលទៅ​លួច​យក​ទ្រព្យសម្បត្តិ ដែល​ម្ចាស់​ទុក​នៅក្នុង​ទូ​យកទៅ​បាត់ លុះ​ម្ចាស់​វិលត្រឡប់​មកវិញ ទើប​ដឹងថា ទ្រព្យសម្បត្តិ​ដែល​ទុក​នៅក្នុង​ទូ ត្រូវ​ជនសង្ស័យ​លួច​យកទៅ​បាត់ ប៉ុន្តែ​ជនរងគ្រោះ​មិនបាន​រាយការណ៍ ឬ​ប្តឹង​សមត្ថកិច្ច​នគរបាល​ភ្លាមៗ​ទេ រហូតដល់​ថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០១៩ ទើប​សម្រេចចិត្ត​ប្តឹងទៅ​នគរបាល​មូលដ្ឋាន និង​បានធ្វើការ ស្រា​ជ្រាវ​ភ្លាមៗ រហូត​សម្រេច​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ ព្រមទាំង​ដកហូត​បាន​សម្ភារៈ​ភស្តុតាង​រួមមាន ៖ ១-​ខ្សែក​មាស​មួយ​ខ្សែ​ទម្ងន់ ០២​ដំឡឹង ០៧​ជី។ ២-​ខ្សែដៃ​មួយ​ខ្សែ​ទម្ងន់​០១​ដំឡឹង​ ។ ៣-​ប្រាក់រៀល​ចំនួន​នៅសល់តែ​៨.០០០.០០០ រៀល​ទេ ព្រោះ​ជនសង្ស័យ​យកទៅ​ចាយវាយ និង​សង​ថ្លៃ​ជំពាក់​គេ​អស់​មួយចំនួន​ហើយ ។​

​ជនសង្ស័យ​រូបនេះ នឹង​រៀបចំ​សំណុំរឿង បញ្ជូនមក​ការិយាល័យ​ជំនាញ ដើម្បី​ចាត់ការ​បន្តទៅ​កាន់ តុលាការខេត្ត​បាត់​ដំ បង​ចាត់ការ​តាមផ្លូវ​ច្បាប់​៕​ ដោយ​ ៖​ កូ​ឡាប​

spot_img
×