Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរ​សុខាភិបាល​ខេត្ត​ស្វាយរៀង គ្រោង​ផ្តល់​សេវា​ថែទាំ​សុខភាព ដោយ​ឥត​បង់ថ្លៃ​

ស្វាយរៀង​៖ មន្ទីរ​សុខាភិបាល​ខេត្ត​ស្វាយរៀង​នៅ​ថ្ងៃទី​៥​ខែ​មករា​ឆ្នាំ​២០១៨​ម្សិលមិញ​នេះ បាន​បើក​កិច្ចប្រជុំ ស្តីពី​ការផ្តល់​សេវា​ថែទាំ សុខភាព​ដល់​អត្ថគាហកៈ ដោយ​ឥត​បង់ថ្លៃ​នៅ​មូលដ្ឋាន សុខាភិបាល​សាធារណៈ​នៅ​ក្រោម​កម្មវិធី​មូលនិធិ​សមធម៌ សុខាភិបាល និង​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខ​ភាព​នៃ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​អធិបតីភាព​លោក​វេជ្ជបណ្ឌិត​. កែរ រដ្ឋា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ស្វាយរៀង និង​មាន​ការចូលរួម លោក លោកស្រី​អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត លោក លោកស្រី​ប្រធាន អនុប្រធាន​ការិយាល័យ​ទាំង​៤​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត លោក​ប្រធាន​មន្ទីរពេទ្យ​ខេត្ត លោក​ប្រធាន​ស្រុក​ប្រតិ​ប​តិ្ត​ទាំងបួន និង​លោក លោកស្រី​ជា​ប្រធាន​មណ្ឌល​សុខភាព​ទាំងអស់ សរុប​វត្តមាន​ចូលរួម ចំនួន ៧០​នាក់​។​

​លោក​វេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ស្វាយរៀង​បាន​មាន ប្រសាសន៍ថាៈ ការផ្តល់​សេវា​ថែទាំ​សុខភាព​ដល់​អត្ថគាហកៈ និង​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព នៃ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​គឺ​ជា​បន្ទុក​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ លោក​វេជ្ជបណ្ឌិត​បាន​បន្តទៀតថាៈ ការផ្តល់​សេវា​ថែទាំ​សុខភាព​ដល់​អត្ថគាហកៈ នៅ​ក្រោម​កម្មវិធី​មូលនិធិ​សមធម៌​សុខាភិបាល និង​ចាប់ផ្តើម​អនុវត្ត នៅ​ទី​១ ខែ​មករា ឆ្នាំ​២០១៨ ។​ដោយឡែក​របប​សន្តិសុខ​សង្គម ផ្នែក​ហានិភ័យ និង​ផ្នែក​ថែទាំ​សុខភាព​សម្រាប់​ជន​ទាំងឡាយ​ដែល​ស្ថិតនៅក្រោម​បទ​ប្បញ្ញ​តិ្ត នៃ​ច្បាប់​ស្តីពី​ការងារ​បាន និង​កំពុង​អនុវត្ត​ដោយ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម និង​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​សម្រាប់​ម​ន្រី្តសាធារណៈ អតីត​មន្រី្តរាជការ និង​អតីតយុទ្ធជន នឹង​ចាប់ផ្តើម​អនុវត្ត​ក្នុង​ពេលខាងមុខ​នេះ ។ ក្នុងន័យនេះ ក្រសួង​សុខាភិបាល​ក៏​បាន​ណែនាំ​ដល់​អង្គភាព​សុខាភិបាល​ទាំងអស់ ត្រូវ​រៀបចំ​ចាត់ចែង​ការផ្តល់សេវា​ថែទាំ​សុខភាព​ដល់​អត្ថគាហកៈ នៅ​ក្រោម​កម្មវិធី​មូលនិធិ​សមធម៌​សុខាភិបាល និង​របប​សន្តិសុខ​សង្គម​ផ្នែក​ទាំ​សុខភាព​។​

​លោក កែរ រដ្ឋា បានបញ្ជាក់​ថា​៖ ការប្រើប្រាស់​ប័ណ្ណ មូលនិធិ​សមធម៌ នៅ​ដើមឆ្នាំ​២០១៨​ខាងមុខ មាន​ប័ណ្ណ​៣​ប្រភេទ ដែល​ចេញ​ដោយ ប​. ស​. ស​. និង​ក្រសួង​សុខាភិបាល ។ ប័ណ្ណ​ទី​១. ពណ៌​ផ្ទៃមេឃ​ចាស់ សម្រាប់​ផ្ដល់ជូន​ប្រើប្រាស់​ដល់​កម្មករ ន​យោជិក​នៅក្នុង​ប្រព័ន្ធ​។ ប័ណ្ណ​ទី​២. ពណ៌​លឿង សម្រាប់​ផ្ដល់​ជូន​កម្មករ​និយោជិ​កក្រៅ​ប្រព័ន្ធ និង​ប័ណ្ណ​ទី​៣. ពណ៌​ស្វាយ សម្រាប់​ផ្ដល់ជូន​មន្ត្រី​ភូមិ កីឡាករ កីឡាការិនី​ប្រើប្រាស់​។ ចំពោះ​លោក​លោកស្រី​ដែល​ប្រើប្រាស់​នូវ​ប័ណ្ណ​បី​ខាង​នោះ បើ​អស់លោក​មករក​សេវា​ព្យាបាល​នៅ​មន្ទីរពេទ្យ​សូម​យក​ប័ណ្ណ​របស់ខ្លួន ដែល​ប្រើប្រាស់ និង​ភ្ជាប់​មក​ជាមួយ​អត្ត​សញ្ញាប័ណ្ណ ដើម្បី​បង្ហាញ​ដល់​ក្រុម​គ្រូពេទ្យ នៅពេល​ទៅ​រក​សេវា​ព្យាបាល នោះ​មន្ទីរពេទ្យ​មិន​យក​ថវិកា​ពី​លោក លោកស្រី​នោះ​ទេ​៕ វ៉ៃកូ​

×