Thursday, November 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល នឹង​ទិញ​ស្ពាន និង​ផ្លូវ លី យ៉ុង​ផាត់ ព្រែក​ព្នៅ មក​គ្រប់គ្រង​វិញ ដោយ​ពលរដ្ឋ​ធ្វើដំណើរ​មិនបាច់​បង់ថ្លៃ​

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ថ្លែងថា ដើម្បី​ដោះស្រាយ​នូវ​ការលំបាក និង​ជួយ​លើក​កំពស់​ជីវភាប្រជាជន ពិសេស​សម្រួល​ដល់​ការធ្វើដំណើរ ទៅមក​របស់​ប្រជាពលរដ្ឋ ចាប់ពី​ម៉ោង ០០:០០ នាទី ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១៧ នេះ​តទៅ ស្ពាន និង​ផ្លូវ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ ៦ A ទៅ​ផ្លូវជាតិ​លេខ ៥ ( ស្ពាន និង​ផ្លូវ លី យ៉ុង​ផាត់ ព្រែក​ព្នៅ ) នឹងត្រូវ​ធ្វើដំណើរ​ដោយ​មិនបាច់​បង់ថ្លៃ​ឆ្លងកាត់​ទៀត​ទេ រាជរដ្ឋាភិបាល​នឹង​ទិញ​យកមក​គ្រប់គ្រង​វិញ ។ សម្តេច​តេ​ជោ លើកឡើង​បែបនេះ ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ នៅ​ថ្ងៃទី​៥​ខែតុលា​ឆ្នាំ​២០១៧​។​

​សម្តេច​តេ​ជោ បាន​មានប្រសាសន៍ថា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សាលា​រាជធានី​ភ្នំពេញ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​ដើម្បី​ពិនិត្យ​ដោះស្រាយ​បញ្ហា​មួយចំនួន​ដែល​នៅ​សេសសល់ ។​
​សង្ឃឹមថា​ប្រជាពលរដ្ឋ យើង​នឹង​ទទួលបាន​ផលប្រយោជន៍​ពី​ការសម្រេច​នេះ​។​

​ស្ពាន​ព្រែក​ព្នៅ​នេះ​ជាការ​វិនិយោគ​របស់​ក្រុមហ៊ុន L.Y. P. Group របស់លោក​ឧកញ៉ា លី យ៉ុង​ផាត់ ដែលមាន​ប្រវែង ៩៩៦,២ ម៉ែត្រ និង ទទឹង​ប្រវែង ១៤ ម៉ែត្រ ចំណាយ​ថវិកា​អស់​ចំនួន ៤៣.៥៥០.០០០ ដុល្លារ ។ ស្ពាន​នេះ​ចាប់ផ្តើម​បើក​ការដ្ឋាន​ស្ថាបនា​នៅ​ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០០៨ ហើយ​ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នៅ​ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០១០ ក្រោម​អធិបតីភាព​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ៕​ ​ដោយ​៖​ជាលី​

 

×