ខេត្តស្វាយរៀងៈមនុស្ស៣នាក់បានរងរបួសធ្ងន់និងស្រាល ដោយសារគ្រោះថ្នាក់ចរាចររវាងរថយន្តនិងម៉ូតូដែលហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១៩និង១០នាទីព្រលប់ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០១៩ នេះ។
សមត្ថកិច្ចបានឱ្យដឹងថាៈ មានករណីគ្រោះថ្នាក់ចរាចរមួយកើតឡើងរវាង រថយន្ត និង ម៉ូតូ លើផ្លូវជាតិលេខ៣១៤D ស្ថិតក្នុងភូមិ ទួលត្របែក ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្ត ស្វាយរៀង ។
ប្រភពដដែលបានឱ្យដឹងទៀតថា រថយន្តបង្កម៉ាក ហាយឡែនឌ័រ ពណ៌ទឹកមាស ផ្លាកលេខ ភ.ព ២AG ៥១១២ បើកបរដោយឈ្មោះ ផាត់ ចាន់ដន ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ PM រស់នៅភូមិទួលត្របែក ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង គ្មានរបួសស្នាម ទិសដៅពីជើងទៅត្បូង មកដល់កន្លែងកើតហេតុខាងលើ បានបុកម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ស្វាយរៀង ១D ៩៥៧០ ពីក្រោយក្នុងទិសដៅស្របគ្នាពីជើងទៅត្បូង បើកបរដោយឈ្មោះ ហ៊ុន ពិសិដ្ឋ ភេទប្រុស អាយុ ២៨ ឆ្នាំ មុខរបរកសិករ រស់នៅភូមិត្រពាំងរុន ឃុំព្រះពន្លា ស្រុកកំពង់រោទិ៍ ខេត្ត ស្វាយរៀង រងរបួសធ្ងន់ (មិនពាក់មួកសុវត្ថិភាព) មានអ្នករួមដំណើរ២នាក់ ទី១ ឈ្មោះអ៊ុន លីដា ភេទស្រី អាយុ២៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំជាមួយគ្នា រងរបួសស្រាល (មិនពាក់មួកសុវត្ថិភាព) អ្នករួមដំណើរទី២ ឈ្មោះ វ័រ ថាវិច ភេទប្រុស អាយុ ១០ខែ រស់នៅភូមិឃុំជាមួយគ្នា រងរបួសស្រាល ។ ករណីនេះ អ្នករងរបួសទាំងអស់ បានបញ្ចូនទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប។
ប្រភពខាងលើបានបន្ថែមទៀតថា បច្ចុប្បន្នមធ្យោបាយទាំងពីរ ត្រូវបានយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប (រថយន្តខូចខាតស្រាល ម៉ូតូខូចខាត ធ្ងន់ ១គ្រឿង )។ មូលហេតុ គឺ អ្នកបើកបររថយន្តប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន៕ដោយ៖ វ៉ៃកូ