ខេត្តស្វាយរៀងៈបុរសម្នាក់បានរងរបួសធ្ងន់ ខណៈឆ្លងថ្នល់មិនប្រយ័ត្នក៏ត្រូវរថយន្តបុក បណ្តាលឱ្យរងរបួស ដែលករណីគ្រោះថ្នាក់ចរាចរនេះ បានកើតឡើង កាលពីវេលម៉ោង១៩និង១០នាទីព្រលប់ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៩ រវាង រថយន្ត និង ម៉ូតូ លើផ្លូវជាតិលេខ០១ ចន្លោះគីឡូម៉ែត្រ ១៤១/១៤២ ស្ថិតក្នុងភូមិ ក្បាលថ្នល់ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្ត ស្វាយរៀង ។
សមត្ថកិច្ចបានឱ្យដឹងថា ម៉ូតូជនរងគ្រោះម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ផ្លាកលេខ ស្វាយរៀង ១J ៧៩០៧ បើកបរដោយឈ្មោះ ខ្វាន់ រិទ្ធី ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរសន្តិសុខ រស់នៅភូមិបាវិត សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង រងរបួសធ្ងន់(ពាក់មួកសុវត្ថិភាព) ទិសដៅពីជើងទៅត្បូង មកដល់កន្លែងកើតហេតុខាងលើ មានរថយន្តម៉ាក ឡុចស៊ីស ហុងដាសេ១២៥ ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ.ព ២AT ០៥៩០ បុកពីចំហៀងបូមខាងក្រោយបើកបរដោយឈ្មោះ ឡឹក សុខ ភេទប្រុស អាយុ ៥៩ ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិស្វាយអាណាត ឃុំញ័រ ស្រុកកំពង់រោទិ៍ ខេត្ត ស្វាយរៀង បើកបរពីកើតទៅលិច គ្មានរបួសស្នាម។
ប្រភពដដែលបានបន្តទៀតថាៈ ករណីនេះអ្នករងរបួស បានបញ្ចូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ស្រុកស្វាយទាប។ ចំណែកឯមធ្យោបាយទាំងពីរ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប (រថយន្តខូចខាតស្រាល ម៉ូតូខូចខាត ធ្ងន់ ០១គ្រឿង )។
មូលហេតុ គឺអ្នកបើកបរម៉ូតូឆ្លងកាត់ថ្នល់៕ដោយ៖ វ៉ៃកូ