Friday, September 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់​ចរាចរ រយៈពេល​៣​ថ្ងៃ នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ មនុស្ស​ស្លាប់​២៦​នាក់ ខណៈ​១៥​ថ្ងៃ ស្លាប់ ១១០​នាក់​

​ភ្នំពេញ​៖ យោងតាម​របាយការណ៍ ពី​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២៧-២៩ ខែកញ្ញា ឆ្នាំ​២០១៩ នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ មាន​ករណី​គ្រោះថ្នាក់​ចរាចរ នៅ​ទូទាំងប្រទេស សរុប​ចំនួន​៥២​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​២៦​នាក់ របួសស្រាល​២៨​នាក់ និង​របួសធ្ងន់ ៥២​នាក់​។​

នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ទាំង​៥២​លើក​នេះ បណ្ដាល​ឲ្យ​ខូ​ត​ខាត​ម៉ូតូ​ចំនួន​៦៦​គ្រឿង​, រថយន្ត​តូច​២៤​គ្រឿង​, រថយន្ដ​ធំ​៣​គ្រឿង ហើយ​មូល​ហេតុដែល​បណ្ដាល ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​៖ ល្បឿន​, មិន​គោរព​សិទ្ធិ​, មិន​ប្រកាន់​ស្ដាំ​, ប្រជែង​, បត់​គ្រោះថ្នាក់ និង​ស្រវឹង​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន អគ្គ​ស្នងការរង​នគរបាលជាតិ មានប្រសាសន៍ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បើ​ប្រៀបធៀប​បុណ្យ​ភ្ជុំបិណ្ឌ ឆ្នាំ​២០១៨​កន្លងទៅ គ្រោះថ្នាក់​ចរាចរណ៍​មានការ​ថយចុះ​០១​លើក ចំនួន​អ្នកស្លាប់​ថយចុះ​០២​នាក់ និង​អ្នករងរបួស​ចំនួន​៥​នាក់​។​

​យោងតាម​របាយការណ៍​បញ្ជាក់​ពី​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានបង្ហាញ​ឲ្យ​ដឹងថា ត្រឹម​រយៈពេល ១៥​ថ្ងៃ នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៩ មនុស្ស​ចំនួន ១១០​នាក់​បាន​ស្លាប់​យ៉ាង​រន្ធត់ និង​២៧៤​នាក់​រងរបួស​ទៀត រងរបួស​ធ្ងន់​ស្រាល ក្នុងនោះ​មាន ៩៣​នាក់​របួសស្រាល និង​១៨១ របួសធ្ងន់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រុស សរុប​ចំនួន​១៩៩​លើក​។​

​ក្នុងចំណោម​គ្រោះថ្នាក់ ១៩៩​លើក​នេះ បាន​បណ្ដាល​ឲ្យ​ខូ​ត​ខាត​ម៉ូតូ និង​រថយន្ដ​ជាច្រើន​គ្រឿង បណ្ដាលមកពី​កត្តា ល្បឿន​, មិន​គោរព​សិទ្ធិ​, មិន​ប្រកាន់​ស្ដាំ​, ប្រជែង​, បត់​គ្រោះថ្នាក់​, ស្រវឹង -​ល​-​។ សូម​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ៕ ដោយ​៖​កូ​ឡាប​

×