Friday, September 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​អូស្រ្តា​លីម្នាក់​ប្រឈ​មនឹ​ងគុក ៥ឆ្នាំ ក្រោយពេលបើកឡា​ន​បុក និងកិនងាប់​ក​ង់ហ្គា​រូ ២០ក្បាល

ប៉ូលីសអូស្រ្តាលីបានចាប់​ខ្លួន​បុរ​សវ័យ ១៩ឆ្នាំម្នាក់ ដោយសារតែបុរសរូបនោះបា​ន​បើកឡា​នបុក និងកិនសត្វកង់ហ្គារូឲ្យងា​ប់​ច់ំនួ​ន ២០ក្បាល។

សាកសពសត្វទាំងនោះដែ​ល​រួម​មានកូ​នសត្វ​កង់ហ្គារូ​ជាច្រើ​ន ត្រូវបានគេប្រទះឃើញកាពី​ថ្ងៃ​អាទិត្យ​នៅតាម​ដង​ផ្លូវ ស្ថិតនៅជាយទីក្រុងស៊ីត​នី​។

បុរសវ័យក្មេងដែលប្រព្រឹ​ត្ត​អំពើឃោ​រឃៅ​ដាក់លើស​ត្វនោះ​ ត្រូវបានចាប់ខ្លួននៅថ្ងៃអ​ង្គា​រ​ម្សិលមិ​ញនេះ​ និងត្រូវបានចោ​ទ​ប្រកាន់​ពីបទ​ប្រព្រឹត្ត​អំពើឃោរ​ឃៅ​​ និងធ្វើ​ទណ្ឌកម្ម​លើស​ត្វ។

បើតាមច្បាប់នៃរដ្ឋ New ​South Wale បញ្ជាក់ថា ជនទាំងឡាយណាដែលប្រព្រឹត្តអំ​ពើឃោ​រឃៅលើ​សត្វ​ អាចប្រឈមនឹងការ​ជា​ប់គុក​រយៈ​ពេល ៥ឆ្នាំ និងរងពិន័យ​ជា​ប្រាក់​ ១៥.០០០ដុល្លារអាមេ​រិច​។

ក្រុមអ្នកសង្រ្គោះសត្វព្រៃ បា​ន​ចាត់ទុកហេតុការណ៍បើក​បុ​ក និងសម្លាប់សត្វនោះថាជាសោកនា​ដ​កម្ម​។ ពួកគេនិយាយថា​ ​ប្រជាជនដែលរស់នៅតំបន់កើតហេ​តុ​នោះបា​នភ្ញាក់​ពីដំណេ​កឡើ​ង ហើយបានឃើញសត្វងាប់ជាច្រើ​ន​នៅកន្លែ​ងពួក​គេ។

ជនល្មើសខាងលើ ​នឹ​ងត្រូវកាត់​​ទោស​​នៅខែវិច្ឆិកាខាងមុ​ខ៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

×