Friday, September 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុនគ្រោង​លើក​លែង ទោសឧ​ក្រិដ្ឋ​ជន ៦០០.០០០នាក់ ដើម្បីអ​បអ​រពិធី​សោយរា​ជ្យ របស់ព្រះ​ចៅអ​ធិរាជ្យ​ថ្មី

រដ្ឋាភិបាលជប៉ុនមានគ​ម្រោង​ផ្តល់​ការលើ​កលែង​ទោស ទៅដល់​អ្នក​ទោសតូចតាច ប្រហែល​ ៦០០.០០០នាក់ ដើម្បីអបអរដល់ពិ​ធីឡើង​សោយ​រាជ្យ របស់ព្រះ​ចៅអ​ធិរា​ជ្យ Naruhito ដែលនឹងប្រព្រឹត្តឡើ​ង​នៅថ្ងៃទី​ ២២ ខែតុលាខាងមុ​ខ។ ​នេះបើតាម​ការចុះផ្សា​យរ​បស់កា​សែត Mainichi Shimbun។

ជនទាំងឡាយដែល​នឹង​ទ​ទួលបាន​ការលើក​លែង​ទោស នឹងមិនទាន់ទទួលបានសិទ្ធិ​ពេ​ញលេញនៅ​ឡើយទេ​។ នៅក្នុងប្រទេស​ជ​ប៉ុន​ ជ​នដែល​ត្រូវគេ​កាត់ទោ​ស និងរងការផាក​ពិ​ន័យ​ ត្រូវបានរដ្ឋហាមប្រា​ម​មិន​ឲ្យធ្វើ​ជាពេ​ទ្យ គិលានុប​ដ្ឋា​យិកា​ និង​ទទួល​បានអា​ជ្ញាប័ណ្ណដទៃទៀ​ត។​

នៅពេ​លសាក​សួរពី​គម្រោង​លើកលែង​ទោ​ស លោក Yoshihide Suga លេខាធិការគណៈ​រដ្ឋ​ម​ន្រ្តីជប៉ុ​ន បានថ្លែ​ងប្រាប់​អ្ន​កសារព័ត៌មា​នដូច្នេះ​ថា “បច្ចុប្បន្ន ពួកយើងកំពុងតែពិ​ចារ​ណា​លើបញ្ហា​នោះ យ៉ាងយ​កចិត្ត​ទុ​កដាក់។ ខ្ញុំសូមបដិសេធមិន​ធ្វើ​អត្ថាធិ​ប្បាយ​លម្អិតទេ”។

សូ​មរំលឹកថា នៅពេលពិធីឡើងសោយរាជ្យ​ធ្វើ​ឡើងកា​លពី​ឆ្នាំ ១៩៩០ សម្រាប់អតីត​ព្រះ​ចៅអ​ធិរា​ជ្យ Akihito ទណ្ឌិតចំនួន​ ២,​៥លា​ននាក់ បានទ​ទួល​ការលើ​កលែង​ទោ​ស៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

×