ខេត្តរតនគិរី ៖ ខ្មាន់កាំភ្លើង បានដើរមកបាញ់ប្រហារបុរសជាមន្ត្រីនគរបាលម្នាក់ បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម និងនៅកណ្តាលហ្វូងមនុស្ស កើតឡើងកាលពីវេលាម៉ោងជិត៩ព្រឹកថ្ងៃទី៣ តុលា ក្នុងហាងកាហ្វេមួយកន្លែង ស្ថិតក្នុងភូមិអូរកន្លែង សង្កាត់បឹងកន្លែង ក្រុងបានលុង ខេត្តរតនគិរី ។
សេចក្តីរាយការណ៍បានឲ្យដឹងថា ទោះបីជាយ៉ាងណា ជំហានដំបូងនៅមិនទាន់ដឹងពីមូលហេតុ និងឃាត់ខ្លួនជនបង្កបានម្នាក់ មួយនឹងរថយន្ត ។ បន្ទាប់ពីបង្កហេតុ ខ្មាន់កាំភ្លើងមានគ្នាច្រើន និងជិះរថយន្តគេចបាត់ភ្លាមៗ ។ ប្រភពបន្តថា បុរសគ្រោះឈ្មោះ ផន ទុំ ជានាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ។
ខ្មាន់កាំភ្លើងដែលបាញ់សម្លាប់ នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ត្រូវកម្លាំងសមត្ថកិច្ចតាមចាប់ខ្លួនបានហើយ នៅមុននេះបន្ដិច វេលាម៉ោងជិត១១ព្រឹក ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩។
លោកឧត្តមសេនីយ៍ត្រី ផែន ឌីណា ស្នងការរងទទួលផែនព្រហ្មទណ្ឌខេត្តរតនគិរី បានប្រាប់ឲ្យដឹងថា ជនដៃដល់ត្រូវកម្លាំងនគរបាលតាមចាប់ខ្លួនបានហើយ និងដកហូតបានកាំភ្លើងខ្លីមួយដើម ជាមួយរថយន្ដដែលជិះធ្វើសកម្មភាពមួយគ្រឿង។ ពេលនេះកំពុងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការសួរនាំ។
ស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានឲ្យដឹងថា ករណីឃាតកម្មបាញ់សម្លាប់មន្ត្រីនគរបាលម្នាក់នៅក្នុងហាងកាហ្វេ ស្ថិតក្នុងសង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី កាលពីវេលាម៉ោង៩និង២០នាទី ដែលធ្វើឲ្យមានភាពភ្ញាក់ផ្អើលនោះ ពេលនេះត្រូវបានសម្ថកិច្ចជំនាញព្រហ្មទណ្ឌសហការជាមួយកម្លាំងអធិការក្រុងបានលុង ធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យបានហើយ កំពុងធ្វើការសួរបំភ្លឺនៅស្នងការដ្ឋាន។
យោងតាមការរាយការណ៍ បានបន្ថែមថា នៅមុនពេលកើតហេតុ គេឃើញរថយន្តហ្វ័ររ៉ែនន័រ ១គ្រឿងជិះគ្នា៣ ទៅ ៤នាក់ បើកមកឈប់មុខហាងកាហ្វេខាងលើ និងមានជនដៃដល់ចុះដើរតម្រង់ទៅរកជនរងគ្រោះ បាញ់ចំក្បាលស្លាប់ភ្លាមៗនៅកន្លែងកើត។
បន្ទាប់ពីបាញ់សម្លាប់ជនរងគ្រោះរួច ក្រុមជនដៃដល់បាន បើកគេចខ្លួនបាត់ស្រមោល។
បន្ទាប់ពីកើតហេតុ គេឃើញវត្តមានលោក ងិន ពេជ្រ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី ដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ ចុះទៅពិនិត្យនៅកន្លែងកើតហេតុ៕ ដោយ៖បញ្ញាស័ក្តិ