កំពត៖ នគរបាលមូលដ្ឋានឃុំតេជោអភិវឌ្ឍន៍ បានស្រាវជ្រាវរហូតឈានដល់ ចាប់ខ្លួនក្មេងប្រុសម្នាក់ អាយុ១៤ឆ្នាំ ដែលជាជនសង្ស័យបានប្រើហឹង្សា យកកាំបិតប៉័ងតោកាប់ទៅលើជនរងគ្រោះម្នាក់ អាយុ៩ឆ្នាំ បណ្តាលឲ្យរបួសធ្ងន់ ពេលចាប់រំលោភសេពសន្ថវៈ។
នគរបាលមូលដ្ឋាន បានឲ្យដឹងថា នៅវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី២ខែតុលា ឆ្នាំ២០១៩ មានករណីរំលោភសេពសន្ថវៈ កើតឡើងនៅចំណុចស្រែជោគ ស្ថិតនៅភូមិតេជោក្បាលដំរី ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត បង្កឡើងដោយជនសង្ស័យឈ្មោះ នី កែវ ភេទប្រុស អាយុ14ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិកើតហេតុ បានធ្វើសកម្មភាពរំលោភសេពសន្ថវៈទៅលើជនរងគ្រោះ ឈ្មោះ ចន្ថា ស្រីពៅ ភេទស្រី អាយុ9ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិកើតហេតុ ។ ជនសង្ស័យបានប្រើហឹង្សា យកកាំបិតប៉័ងតោកាប់ទៅលើជនរងគ្រោះ មុននិងក្រោយពេលចាប់រំលោភសេពសន្ថវៈ។
ករណីនេះ បណ្តាលឲ្យជនរងជនរងគ្រោះរងបួស នៅលើផ្ទៃមុខ និងក ជាច្រើនកាំបិត រងបួសធ្ងន់ ។ បច្ចុប្បន្នជនរងគ្រោះ បានបញ្ជូនទៅព្យាបាលនៅភ្នំពេញ។ ក្រោយធ្វើកម្មភាពរួច ជនសង្ស័យបានបន្សល់កាំបិតប៉័ងតោមួយ នៅកន្លែងកើតហេតុ ហើយត្រូវសមត្ថកិច្ច ចាប់ខ្លួន ៕ ដោយ៖បញ្ញាស័ក្តិ