ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៧ ខែមករា ២០១៨នេះ ក្រុមគ្រូពេទ្យយាមប្រចាំការណ៍ មន្ទីរពេទ្យបង្អែកពោធិចិនតុង បានដំណឹងថា មានអ្នកឈឺពោះសំរាលកូននៅផ្ទះដោយខ្លួនឯងក្រោយទទួលបានព័ត៌មានភ្លាមក្រុមប្រចាំការ បានចេញទៅជួយសង្គ្រោះយកមកពេទ្យ ទាន់ពេលវេលា ។
លោកសោម ប៊ុណ្ណា មន្ត្រីមន្ទីរពេទ្យបង្អែកខាងលើបានឱ្យដឹងថា៖ ក្រោយត្រូវបានសង្គ្រោះក្នុងមន្ទីររួចមកទាំងកូននិងម្តាយមានសុខភាពល្អនិងសុខសប្បាយ ហើយក៏ត្រូវបាន ផ្ដល់សេវាមន្ទីរពេទ្យទេដោយអនុគ្រោះមិនបង់ថ្លៃទេ ពីព្រោះគ្មានប្តី មានកូនប្រាំ រកស៊ីបេះព្រលិតចឹញ្ចឹមជីវិត គ្មានបងប្អូនទេ ។ លោកប៊ុណ្ណស បានសូមដល់អស់លោកនិងលោស្រីមេត្តាជួយឧបត្ថមដោយមេត្តាធម៌ដល់ស្ត្រីខាងលើផង៕ ដោយ៖ បញ្ញាស័ក្តិ