ឆ្នាំជូត
រាសីល្អជាមធ្យម។ នៅថ្ងៃនេះលោកអ្នកមិនត្រូវព្រួយបារម្ភនឹងកិច្ចការងារនោះពេកដែរពីព្រោះថាបើមានពេលល្អនោះពេលមិនល្អក៏មានដែរ។បើធ្វើអ្វីមួយមិនដូចក្តីប្រាថ្នាត្រូវចេះអត់ធ្មត់តស៊ូទើបប្រសើរ។អ្នកប្រកបរបររកស៊ីជួញដូរដោយសារយីអ៊ុនមិនសូវគាប់ប្រសើរម្ល៉ោះហើយធ្វើឱ្យមានក្រុមមនុស្សតាមឈ្នានីសនិងព្យាបាទយាយីច្រើនដូច្នេះត្រូវរក្សាភាពស្ងប់ស្ងាត់ទើបចៀសផុតជម្លោះវិវាទទាំងពួងទៅរួច។
រីឯមនោសញ្ចេតនាបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានមានភាពស្រស់ស្រាយនិងមានការយល់ចិត្តគ្នាគ្រាន់គាប់ប្រសើរ៕
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តរឿងសំខាន់ឬប្រកកិច្ចការងារធំដុំអ្វីមួយឡើង។ក្នុងរង្វង់គ្រួសារបើធ្លាប់តែមានភាពអួរអាប់នឹងប្រែមកល្អប្រសើរហើយកំពុងកើតមានវាលកាលកុម្ពត្រជាក់ត្រជុំប្រពៃ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរលាភធ្លាប់តែបោលហួសឬជួបភាពតានតឹងបានផ្លាស់ប្តូរមកធូរស្រាលហើយបើមានក្រុមអតិថិជនជំពាក់ប្រាក់កាសគេអាចយកមកសងវិញទៀតផង។
រីឯមនោសញ្ចេតនាសម្ព័ន្ធស្នេហាប្រុសស្រីមានការរីកលូតលាស់ទៅមុខនិងកំពុងបើកទំព័រថ្មីសម្រាប់អ្នកហើយ៕
ឆ្នាំខាល
រាសីខ្ពស់ត្រដែត។ ថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នករួសរាន់បំពេញកិច្ចការងារអ្វីមួយពីព្រោះថាផលល្អតែងផ្តល់ឱ្យជាងអាក្រក់ជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កានិងប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅចិត្ត។ការធ្វើដំណើរទីជិតឆ្ងាយមានតែក្រុមមនុស្សអាណិតស្រឡាញ់និងជួយជ្រោមជ្រែង។
រីឯមនោសញ្ចេតនាសម្ព័ន្ធស្នេហាប្រុសស្រីបើពុំទាន់មានគូគាប់ជាឱកាសល្អក្នុងការស្វែងរកហើយព្រោះអាចជួបគូព្រេងពិតដូចគាប់បំណងតែយ៉ាងណាស្ត្រីចូរប្រយ័ត្នប្រុសព្រានបន្តិចព្រោះលោកអ្នកក៏តែងងាយជួបណាស់ផង៕
ឆ្នាំថោះ
រាសីស្រុតចុះ។ នៅថ្ងៃនេះមានរឿងរាវបន្តិចបន្តួចចូលមកកកូរផ្លូវចិត្តធ្វើឱ្យលោកអ្នកមិនសូវស្រួលចិត្តប៉ុន្មានទេ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវចេះចាយវាយប្រាក់កាសក្បិតក្បៀតខ្លះកុំខ្ជះខ្ជាយដៃធំព្រោះបើមានប្រាក់ទុកក្នុងបង្វេចក្រែងអាចជួយដោះទាល់នូវរាល់គ្រាលំបាកនាថ្ងៃខាងមុខ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
រីឯមនោសញ្ចេតនាបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីចូរប្រយ័ត្នកើតជម្លោះវិវាទព្រោះតែការប្រកែប្រកាន់ច្រើន៕
ឆ្នាំរោង
រាសីស្រុតចុះ។ ថ្ងៃនេះលោកអ្នកងាយកើតនូវអារម្មណ៍តានតឹងនិងពិសេសងាយកើតនូវជម្លោះវិវាទជាមួយអ្នកដទៃផង។ការប្រកបការងារងាយរាំងស្ទះនិងមានបញ្ហាច្រើនចំពោះមុខ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរជួបបញ្ហាខ្សត់ចំណូលជាពិសេសលាភបំរុងរត់ចូលបែរជារត់ចេញទៀតផង។
រីឯមនោសញ្ចេតនាបញ្ហាសេចក្តីស្នេហាប្រុសស្រីជួបភាពមួហ្មងនិងប្រឆាំងគ្នាឥតសូវស្បើយប៉ុន្មានឡើយ ៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។ ថ្ងៃនេះការប្រកបការងារលោកអ្នកត្រូវចេះរវាសរវៃប្រឹងប្រែងទើបក្តីប្រាថ្នាអ្វីមួយអាចឈោងចាប់បានទៅរួច។អ្នកប្រកបរបររកស៊ីជួញដូរវិញមានភាពរលូនល្អទៅមុខនិងការរកប្រាក់កម្រៃទៀតសោតក៏ហូរចូលខ្លះៗគ្រាន់កក់ក្តៅដែរ។ការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្តិភាពទេគប្បីបន្ថែមការប្រុងប្រយ័ត្នទើបប្រសើរ។
រីឯមនោសញ្ចេតនាបញ្ហាស្នេហាប្រុសស្រីជួបរឿងការយល់ខុសនិងភាពប្រចែប្រច័ណ្ឌចូលលុកលុយមិនស្ទើរដែរទេ៕
ឆ្នាំមមី
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារ ការចារចាឬចុះហត្ថលេខាអ្វីមួយពីព្រោះថាតែងផ្តល់ភាពជោគជ័យនោះមានខ្ពស់ជាងសព្វមួយដង។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរវិញមិនត្រូវយកភាពច្រណែនឈ្នានីសដាក់ចំពោះមុខឬបង្ករឿងថ្នាំងថ្នាក់ចំពោះអ្នកដទៃប្រយ័ត្នកើតឧបទ្រពចង្រៃការលក់ដូរកាន់តែមិនដាច់។
រីឯមនោសញ្ចេតនាបញ្ហាសេចក្តីស្នេហាកំលោះក្រមុំបើលោកអ្នកមានជម្លោះវិវាទហើយចង់ធ្វើការដោះស្រាយក៏ជាពេលវេលាល្អក្នុងការសម្របសម្រួលផង៕
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។ ថ្ងៃនេះបើលោកអ្នកមានការប្រើប្រាស់បញ្ញាឬធ្វើអ្វីដោយមានភាពឆ្លាតវាងវៃនោះផលដែលទទួលបានមកវិញឃើញថាតែងសម្រេចជោគជ័យដូចជាទីគាប់ចិត្តពុំខាន។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការគាប់ប្រសើរគួរសមដោយអាចរកផលកម្រៃគ្រាន់ជាទីកក់ក្តៅជានិច្ច។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
រីឯមនោសញ្ចេតនាបញ្ហាស្នេហាប្រុសស្រីវិញមានការចេះអត់ឱនឱ្យគ្នាជាងបណ្តាថ្ងៃមុនៗហើយពិសេសបើមានជម្លោះវិវាទជាឱកាសល្អបំផុតក្នុងការដោះស្រាយផងដែរ៕
ឆ្នាំវក
រាសីល្អជាមធ្យម។ នៅក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកស្រស់ស្រាយហើយធ្វើអ្វីក៏តែងផ្តល់ជាផ្លែផ្កាគ្រាន់ជាទីពេញចិត្តផង។ក្នុងពេលនេះដោយសារយីអ៊ុនប្រែប្រួលផ្លាស់ប្តូរច្រើនបន្តិចដូច្នេះហើយបើចង់បោះទុនរកស៊ីលោកអ្នកត្រូវត្រិះរិះពិចារណាឱ្យបានច្បាស់លាស់ហើយមិនត្រូវហ៊ានពេកដែរ។ដោយឡែកនៅថ្ងៃនេះដែរការប្រកបជំនួញឆ្ងាយជិតឃើញថាផលកម្រៃជួបការលំបាកបន្តិចប៉ុន្តែក៏មានភាពសុខដុមល្អ។
រីឯមនោសញ្ចេតនាបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីវិញហាក់ដូចជាធ្លាក់ទាបចុះហើយមានការប្រឆាំងគ្នាច្រើន៕
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។ ថ្ងៃនេះបើលោកអ្នកមានការចរចាឬទំនាក់ទំនងធ្វើអ្វីមួយក៏តែងហុចជាលទ្ធផលត្រឡប់មកវីញគ្រាន់ជាទីកក់ក្តៅផង។លោកអ្នកមានការរុងរឿងដំណើរជីវិតគួរសមហើយធ្វើអ្វីក៏តែងជឿនលឿនទៅមុខសន្សឹមៗជានិច្ច។សម្រាប់ថ្ងៃនេះដែរអ្នកប្រកបរបររកស៊ីជួញដូរមិនថាផ្លូវទឹកផ្លូវគោកឬផ្លូវអាកាសក្តីតែងអាចប្រមូលភោគផលត្រឡប់ចូលផ្ទះវិញដូចជាទីគាប់ចិត្ត។
រីឯមនោសញ្ចេតនាបញ្ហាសេចក្តីស្នេហាប្រុសស្រីកំពុងជឿនលឿនទៅមុខនិងបើកទំព័រថ្មីសម្រាប់អ្នកហើយ៕
ឆ្នាំច
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ដូចនេះបើទោះបីធ្វើអ្វីក៏មានភាពរលូនល្អនិងសម្រេចតាមគោលដៅថែមទៀត។ក្រៅពីនេះបើលោកអ្នកប្រកបការងារតែងត្រូវចៅហ្វាយនាយកោតសរសើរឬត្រូវលើកស្ទួយផង។អ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយមិនថាផ្លូវទឹក,ផ្លូវអាកាស,ផ្លូវគោកក្តីតែងហុចផ្លែផ្កានិងប្រមូលផលកម្រៃគ្រាន់ជាទីកក់ក្តៅ។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
រីឯមនោសញ្ចេតនាបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខហើយបើចង់ចូលនិយាយដល់ចាស់ទុំជាការប្រពៃណាស់៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។ ថ្ងៃនេះទោះប្រកបការងារអ្វីឃើញថាជឿនលឿនទៅមុខនិងហុចផលមកវិញក៏លឿនគួរសម។ដោយឡែកសម្រាប់ថ្ងៃនេះដែរចំពោះអ្នកប្រកបរបររកស៊ីជួញដូរមុខជំនួញមានសភាពនឹងធឹងល្អហើយបើចង់បើករបររយះពេលខ្លីឬវែងគប្បីប្រយ័ត្នប្រយែងបន្តិចពីព្រោះផ្លែផ្កាហុចមកវិញមិនគាប់ដូចបំណងប៉ុន្មានទេ។ការធ្វើដំណើរចាកចេញក្រៅផ្ទះកុំគប្បីដើរពាសវាលកាលពេកប្រយ័ត្នការសប្បាយក្លាយជាទុក្ខវិញ។
រីឯមនោសញ្ចេតនាបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំកើតមានការប្រឆាំងនិងចាប់កំហុសគ្នាច្រើន៕