តាកែវ ៖ អធិការស្រុកសំរោងរងការរិះគន់ខ្លាំងពីមហាជនថាអសមត្ថភាពក្រោយគ្មានវិធានការផ្លូវច្បាប់អ្វីសោះលើយុវជនមួយក្រុមដែលធ្វើសកម្មភាពប្រទូសកេរ្តិ៍ខ្មាសលើនារីខ្មែរនៅរម្មណីដ្ឋានត្នោតទេ នៅកណ្តាលហ្វូងមនុស្ស ដោយគ្មានខ្លាចញញើត។

សកម្មភាពយ៉ាងអណាធិបតេយ្យ ដែលថតបានដោយស្ត្រីម្នាក់បង្ហោះ ចូលទៅក្នុងបណ្តាញសង្គមហ្វេសបុក នាឱកាសបុណ្យភ្ជុំ បិណ្ឌ កាលពីថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៩ ដែលបានបង្ហាញអំពីសកម្មភាព ដែលសង្គមខ្មែរស្អប់ខ្ពើមនោះដោយយុវជនមួយក្រុម បានធ្វើការស្ទាក់ម៉ូតូនារី២នាក់ រួចជះទឹក នឹងនាំគ្នាលូកលាន់ពួកនាង និងចាប់ថើបប៊ឺតមាត់នៅកណ្តាលហ្វូងមនុស្សដែលមកលេងកំសាន្តនៅរម្មណីដ្ឋានត្នោតទេ ស្ថិតនៅក្នុងស្រុកសំរោង ខេត្តតាកែវ ។
ក្រោយឃើញរូបភាពនេះនៅក្នុងបណ្តាញសង្គមហ្វេសបុក មហាជនជាច្រើនបានធ្វើការរិះគន់ លើអំពើអសីលធម៌ ដែលយុវជនមួយក្រុមនេះបានប្រព្រឹត្តិ និងស្នើសុំអោយអង្គភាពពាក់ព័ន្ធ ជាពិសេសសមត្ថកិច្ចប៉ូលីសធ្វើការស្វែងរកយុវជនមួយក្រុមនោះមកអនុវត្តទៅតាមច្បាប់ ក៏បន្តែមកដល់ថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០១៩នេះ នូវមិនទាន់មានវិធានការ ឬតំណឹងថា ប៉ូលីសស្រុកសំរោង ដែលមានលោក មឿន សារុន ជាអធិការស្រុក ធ្វើការស្រាវជ្រាវរកយុវជនមួយក្រុមនោះនៅឡើយទេ បើទោះបីជាមានរូបភាព វីដេអូ ថតជាប់មុខយ៉ាងណាក៏ដោយ ៕ ដោយ ៖ តាកែវ