Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួនជនសង្ស័យ១នាក់ ករណីឃាតក​ម្ម ប្ដីកាប់​ប្រពន្ធ​

spot_img

ត្បូងឃ្មុំ៖ ជនសង្ស័យ១នាក់ ពាក់ព័ន្ធ​នឹង​ករ​ណីឃាត​កម្ម (ប្ដីកា​ប់ប្រ​ពន្ធ​) ត្រូវបា​នក​ម្លាំងន​គរបាល នៃអធិការដ្ឋាននគរបាល​ស្រុ​កក្រូចឆ្មា​រ ធ្វើការ ​បង្ក្រាបឃា​ត់​ខ្លួន បន្ទាប់ពីបានធ្វើសក​ម្មភាព​កាប់ប្រ​ពន្ធរប​ស់ខ្លួន​ឯង ហើយបានកាប់ មក​លើស​មត្ថ​កិច្ចនគរបាល ក្នុងខណៈពេលចុះ​ប្រតិ​បត្តិកា​រប​ង្ក្រាបជាក់​ស្តែង នៅចំណុចភូមិមុខភ្នំ​ ឃុំទួល​ស្នួល​ ស្រុកក្រូចឆ្មារ ខេ​ត្ត​ត្បូង​ឃ្មុំ ​កាលពីវេលាម៉ោង​៥និង ៣០ នាទី ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩​ ។


ហេតុការណ៍នេះកើតឡើងកាលពី វេលាម៉ោង ៤​ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩ ជនសង្ស័យឈ្មោះ ឆយ ឈឿន ភេទប្រុស អាយុ ៥២ឆ្នាំ រស់​នៅភូមិ​ឃុំកើតហេ​តុខាង​លើ​ ។
លោកអនុសេនីយ៍ទោ ឆេ​ ឡាង នាយរងប៉ុស្តិ៍ ត្រូវចំក្បាលដាច់​លលា​ដ៌​ក្បាល ត្រូវបានក្រុមគ្រួសា​រ​ បញ្ជូ​នទៅ​សង្គ្រោះនៅ​មន្ទី​រពេ​ទ្យ ។

ករណីនេះជំនាញបានឃាត់ខ្លួ​ន​ជនស​ង្ស័យ បញ្ជូនមកអ​ធិ​ការ​ដ្ឋា​ន នគរបាលស្រុ​កក្រូ​ចឆ្មារ កសាងសំណុំរឿងតាមនីតិវិធី ៕ដោយ៖កូឡាប

spot_img
×