Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​ចិន ដែល​ចូលមក​ខេត្ត​ព្រះសីហនុ ចាប់ផ្តើម​ធ្វើ​សកម្មភាព​ល្មើស​ទ្រង់ទ្រាយ​ធំ​

ខេត្ត​ព្រះសីហនុ​៖ មន្ត្រីនគរបាល​បានអោយដឹងថា ជនជាតិ​ចិន ប្រើប្រាស់​អាវុធ​បង្ក​ការអុកឡុក វាយតប់​គម្រាម​សម្លាប់​បុគ្គលិក​ខ្មែរ និង បង្ខំ​ឲ្យធ្វើ​កិច្ចសន្យា​ជំពាក់​លុយ ៦០០០​ដុល្លារ​សហរដ្ឋអាមេរិក ត្រូវ​សមត្ថកិច្ច​នគរបាល ខេត្ត បង្ក្រាប​បាន​ចាប់ខ្លួន​។​
​មន្ត្រី​នគរបាល​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា កាលពី​ពេល​ថ្មីៗ​នេះ លោក​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​សហការី បើក​ការស៊ើបអង្កេត បង្ក្រាប​បាន​ទាំងស្រុង ករណី​ជនជាតិ​ចិន មាន​ការប្រើប្រាស់​អាវុធ បង្ក​ការអុកឡុក​វាយតប់ គម្រាម​សម្លាប់​បុគ្គលិក​ខ្មែរ និង បង្ខំ​ឲ្យធ្វើ​កិច្ចសន្យា ជំពាក់​លុយ​៦០០០ ដុល្លារ​សហរដ្ឋអាមេរិក​។​

​របាយការណ៍​ផ្តល់ជូន​ដោយ លោក​ឧត្តមសេនីយ៍ត្រី កុល ផា​លី ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ និង លោក​វរសេនីយ៍ទោ ហ៊ី សុខលី នាយរង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បានឲ្យដឹងថា រឿងហេតុ​ដំបូង បាន​កើត​ឡើង​តាំងពី​ខែ​កញ្ញា ឆ្នាំ​២០១៧ មកម្ល៉េះ​។

កាល​នោះ​ថៅកែ​ចិន​ឈ្មោះ ឌី​ង ស៊ី​ហ្កាង បើក​មុខរបរ​ជួល​ម៉ូតូ​ទឹក និង​អូប័រ តែ​មិន​រីកចម្រើន ក៏​បាន​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ ដោយ​ទុក​មធ្យោបាយ​ម៉ូតូ​ទឹក និង​អូប័រ ឲ្យ​បុគ្គលិក​ខ្មែរ​ម្នាក់ ឈ្មោះ ពេជ្រ ឆាយ (​ឬ​វង្ស ចន្ថា​)​មើលថែរក្សា​។ លុះ​ក្រោយមក​ឈ្មោះ​ឌី​ង ស៊ី​ហ្កាង ទូរ​សព្ទ័​ប្រាប់​ពេជ្រ ឆាយ ឲ្យ​លក់​សម្ភារៈ​ទាំង​ចេញទៅ ក្នុងតម្លៃ​៦០០០​ដុល្លារ​។

លោក​វរសេនីយ៍ទោ ហ៊ី សុខលី នាយរង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ កម្រិត​ស្រាល បាន​បញ្ជាក់បន្ថែម​ថា កាលនោះ ឈ្មោះ ឆាយ រក​ម៉ូយ ២​កន្លែង គេ​ហ៊ាន​ឲ្យ​តម្លៃ​ត្រឹមតែ ២២០០​ដុល្លារ ប៉ុណ្ណោះ​។ ឈ្មោះ ឆាយ មុន​នឹង​សម្រេច​ចិត្ត​លក់ បាន​ទូរ​សព្ទ័​ប្រាប់​ថៅកែ​ដែរ តែ​តេទៅ មិន​ចូល​។ លុះដល់​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ថៅកែ​ឈ្មោះ​ឌី​ង ស៊ី​ហ្កាង និង​អង្គរក្ស បាន​មក​ខេត្ត​ព្រះសីហនុ ហៅ​ឈ្មោះ ពេជ្រ ឆាយ មក​ជួប​ដើម្បី​សួរនាំ​ទារ​យក​លុយ​ថ្លៃ​លក់​អូប័រ​ចំនួន​៦០០០​ដុល្លារ​។ ឈ្មោះ​ឆាយ​បាន​ប្រាប់ថា លក់​បាន​តម្លៃ​ត្រឹមតែ ២២០០​ដុល្លារ ប៉ុណ្ណោះ ថៅកែ​បាន​ខឹង ហេ​ី​យ​ឲ្យ​នាំ​ទៅ​សួរ​ដល់​កន្លែង​ដែល​លក់ អ្នកទិញ​បាន​យក​វិក័យ​ប​ត្រ មក​បង្ហាញ គឺ​បាន​ទិញ​ក្នុង​តម្លៃ​២២០០​ដុល្លារ​មែន។

​ថ្ងៃ​ដដែល​នោះ​ពេល​ដែល​នាំ​ឈ្មោះ ឆាយ មក​ដល់​កន្លែង​ស្ងាត់​ជិត​ស្ថានីយ​ចម្រោះ​ទឹក នៅ​អូរ​ឈើទាល ពួក​ថៅកែ​ចិន​និង​អង្គរក្ស​ដែល​មាន​កាំភ្លើងខ្លី បាន​បញ្ឈប់រថយន្ត​ហើយ​វាយតប់​ជនរងគ្រោះ នៅ​ទីនោះ​១​លើក បន្ទាប់មក បាន​នាំ​ជនរងគ្រោះ​មក​ធ្វើ​ទារុណកម្ម​នៅ​សណ្ឋាគារ ដែល​ពួកគេ​ស្នាក់នៅ នៅ​ទីនោះ​បាន​បង្ខំ​ឲ្យឈ្មោះ​ឆាយ សរសេរ​កិច្ចសន្យា​ដាក់ថា ជំពាក់​ប្រាក់ ចំនួន​៦០០០​ដុល្លារ​។

លោក ហ៊ី សុខលី បានបញ្ជាក់​ថា ក្នុង​ថ្ងៃ​នោះ ថៅកែ​ចិន​បាន​ឆែក​ខ្លួន ឈ្មោះ​ឆាយ យកប្រាក់​បាន​ចំនួន​១៥០០​ដុល្លារ​រួច​ហើយ​។ ក្រោយៗ មក​ឈ្មោះ ឆាយ បាន​សង​ចំនួន​១៥០០​ដុល្លារ បន្ថែមទៀត សរុប​សង​បាន​ចំនួន ៣០០០​ដុល្លារ រួចហើយ​។

​របាយការណ៍​នគរបាល​ខេត្ត​ព្រះសីហនុ បានឲ្យដឹង​ទៀតថា នៅ​ថ្ងៃ​ទី​៥ ខែ មករា ឆ្នាំ​២០១៨ ថៅកែ​ចិន និង​អង្គរក្ស បាន​មក​សួរ​រក​ឈ្មោះ​ឆាយ ដល់​តូប​លក់​ផ្លែឈើ របស់​ម្តាយ​ជនរងគ្រោះ នៅក្នុង​ផ្សារ​លើ តែ​ម្តាយ​ឈ្មោះ ឆាយ ប្រាប់ថា កូន​គាត់​មិន​នៅផ្ទះ​ទេ ។

​លុះដល់​ពេលយប់ វេលា​ម៉ោង ៩​យប់ កម្លាំង​ជំនាញ​នៃ​ស្នងការ​នគរបាល​ព្រះសីហនុ បាន​ទទួល​បណ្តឹង​រាយការណ៍​តាម​ទូរ​សព្ទ័ ពី​ឈ្មោះ វង្ស ចាន់​ធី ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ជា​ប្អូន របស់ ពេជ្រ ឆាយ មុខរបរ មន្ត្រី​មន្ទីរ​ទំនាក់ទំនង​ជាមួយ​ព្រឹទ្ធសភា រដ្ឋសភា និង​អធិការកិច្ច មាន​ទីលំនៅ ភូមិ​១ សង្កាត់​៤ ក្រុងព្រះសីហនុ បាន រាយការណ៍​ថា មាន​ជនប្រដាប់អាវុធ​មួយក្រុម បាន​សម្រុកចូល​ក្នុង​ផ្ទះបំ​រ៉ុង​ប្លន់​។​

​ភ្លាមៗ​នោះ កងកម្លាំង នគរបាល​ខេត្ត​ព្រះសីហនុ ចុះ​ធ្វើការ​លោម​ព័ទ្ធ ចាប់​ជនសង្ស័យ​បាន ចំនួន ៤​នាក់ ក្នុងនោះ​មាន​ជនជាតិ​ចិន ១​នាក់ ដែល​មានឈ្មោះ​ដូច​ខាងក្រោម ៖
១.DING ZHIGANG ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ នៅ​ខេត្ត ហឺ​ណាន ប្រទេស​ចិន កាន់​លិខិតឆ្លងដែន​លេខៈ G61372547 ដែល​ជា​មេ​ថៅកែ​និង​ជា​មេ ។​
២.​យ៉ែម យុទ្ធា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ​។​
៣.​គង់ ពិសិដ្ឋ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ​។​
៤.​តាំង វ័រ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ អ្នកបកប្រែ​ចិន មាន​ទីលំនៅ ភូមិ​ព្រែក​តា​គង់ ខណ្ឌមានជ័យ ក្រុងភ្នំពេញ ។​
ចាប់​យក​បាន​វត្ថុតាង​មាន ៖
១.​កាំភ្លើងខ្លី ២ ដើម (​ម៉ាក PRITAI សហរដ្ឋអាមេរិក បង់​១ គ្រាប់​៤ និង​ម៉ាក PALOL បង់​១ គ្រាប់ ៧ ។​
២.​រថយន្ត​ម៉ាក រេ​ង​រ៉ូ​វ័រ ពាក់​ស្លាក​លេខៈ ខេ​មរ​ភូមិ​មិន្ទ ២.៣១៦៩ ។​

ករណី​នេះ​សមត្ថកិច្ច​ជំនាញ បាន​កសាង​សំណុំរឿង​តាម​នីតិវិធី​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាមច្បាប់​៕ ដែន សីមា​ AIR CIRCULATOR FANS

×