Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស​ម្ពោធ​ដាក់​ឲ្យប្រើប្រា​ស់​ផ្លូវបេ​តុង​មួយខ្សែ​ប្រវែង​ ៣.៥០០ម៉ែត្រ ចូលទៅរមណីយដ្ឋានប្រាសាទព្រៃ​បា​សាក់ ​ស្ថិត​នៅឃុំ​បាសា​ក់ ស្រុ​កស្វា​យជ្រំ

spot_img

ខេត្តស្វាយរៀងៈ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់​ទំ​នងជា​មួយរ​ដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងប្រធានក្រុមកា​រ​ងារ​ថ្នាក់​ជាតិ ចុះមូល​ដ្ឋាននៅ​ខេត្តស្វា​យរៀ​ង នៅព្រឹកថ្ងៃអាទិត្យ ទី៦ ខែតុលា ឆ្នាំ២០១៩នេះ បានអ​ញ្ជើញ​ជាអ​ធិបតី​នៅក្នុ​ង ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវបេតុ​ង​មួយ​ខ្សែ​ប្រវែ​ង ៣.៥០​០ម៉ែត្រ ចូលទៅរមណីយដ្ឋានប្រាសាទព្រៃ​បា​ក់ ​ស្ថិតនៅឃុំបា​សា​ក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង​ ​។

នៅក្នុងពិធីនេះផងដែរ ក៏មានការអញ្ជើញចូលរួមផងដែ​រពី​សំណា​ក់លោ​ក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង​ ​និង​លោក តូច ប៉ូលីវ៉ា អភិបាលខេត្តស្ដី​ទី អស់លោក លោកស្រី​ជា​សមា​ជិកព្រឹទ្ធ​សភា រដ្ឋសភា ក្រុមការងារថ្នាក់ជា​តិ​ចុះមូ​លដ្ឋាន​ខេត្ត ក្រុង ស្រុក នៅខេត្តស្វាយរៀង​ លោកស្រី ហង់ ភារី និងក្រុមគ្រួសារ ឯកឧត្ដម លោកជំទាវសមា​ជិក​ក្រុមប្រឹ​ក្សាខេ​ត្ត អភិបាលរងខេត្ត កងកម្លាំងទាំងបី ​ប្រ​ធាន​មន្ទីរ-អង្គភាព អាជ្ញាធរស្រុក ឃុំ មន្ត្រីរាជការ សប្បុរសជន យុវជនសហភាពស​ហ​ព័ន្ធ​យុវ​ជ​នកម្ពុ​ជា ​យុវជនកាយរឹទ្ធិ យុវជន​កា​កបា​ទ​ក្រហម យាយជីតាជី និងបងប្អូនប្រជាពលរដ្ឋ​ ​សរុប ១.២០០នាក់ ។

មានប្រសាសន៍ក្នុងឱកាសនោះ ​លោ​កស្រីកិ​ត្តិស​ង្គហ​បណ្ឌិតបានថ្លែ​ង​ថា ខេត្តស្វាយរៀងពុំសូវមានតំបន់​ទេ​សចរ​ណ៍​ច្រើន​ទេ ប៉ុន្តែយើងមានទួលបុរា​ណ​ជាច្រើន​កន្លែ​​ង​ ដូចជា​ប្រាសា​ទព្រៃ​បាសាក់ និងទួ​លយាយ​ដូននៅ​ក្រុ​ងបាវិត និងទួលជាច្រើនទៀតដែលមានបារមីសក្ក័សិទ្ធ ដូច្នេះយើងរួមគ្នាថែរក្សា អភិរក្ស និងកុំកាប់ដើមឈើទុកជាទីកន្លែងទេសចរ ដើរលេងកម្សាន្តផងដែរ។

លោកស្រីបានថ្លែងអំណរគុណ ជូន​ចំពោះ លោកស្រី ហង់ ភារី ព្រម​ទាំង​ក្រុម​គ្រួសារ រួមជាមួយ លោក លោកស្រីស​ប្បុរសជនទាំងអស់ដែលបា​​ន​​រួ​មចំ​ណែ​​ក​​ឧបត្ថម្ភ ក្នុងការកសា​ងផ្លូវបេតុងមួយ​ខ្សែ​នេះ​​ឱ្យលេច​ជាសមិ​ទ្ធផល​រួចរា​ល់ជា​ស្ថាពរ ហើយរៀ​ប​ចំពិធីសម្ពោធឆ្លងយ៉ា​ង​អ​ធិ​​កអ​​ធ​​ម​នាឱកាសនេះ។ ហើយនៅតំបន់ប្រវត្តិសាស្ត្រព្រៃបា​សា​ក់នេះ​ ត្រូវបានផ្តួចផ្តើមកសាង​ឡើ​ងវិ​ញ ពីសំណាក់លោក អ៊ឹម សិទ្ធី (បានទទួលមរណ​ភា​ព) និងលោកស្រី ហង់ ​ភារី មិនត្រឹមតែកសាងផ្លូ​វ​បេតុង​មួយ​នេះទេ គឺមាន សាលាបុណ្យ រូបសំណាកព្រះអង្គធំ និងផ្លូ​វ​លំជាប់​បឹ​ង។

លោកស្រីបានបន្ត​​​ថា សមិទ្ធផលនានា​ក្នុ​ង​ស្រុកស្វា​យជ្រំ ​ក៏ដូចក្នុង​ខេត្ដស្វាយ​​រៀ​ងទាំង​មូល​​​​មា​នការ​រីកចម្រើន​គ្រប់​​វិ​ស័យ​​គួរឲ្យ​ក​ត់​សម្គាល់ ជាពិសេស លើការកសាងហេដ្ឋារចនាសម្ព័ន្ធ​ ​ដូចជា សាលារៀន មន្ទីរពេទ្យ វត្តអារាម ស្ពាន ផ្លូវ ថ្នល់ ជាដើម ការកែ​លម្អ​​ជួសជុល​សំណង់​អ​​គារ ផ្លូវថ្នល់ ផ្លូវខេត្ត ផ្លូវលំ ទំនប់ទឹក ប្រឡាយទឹក មាន​តំបន់សេដ្ឋ​កិ​ច្ចពិសេ​​ស ​មាន​រោងចក្រឧ​ស្សា​ហក​ម្ម ដែលបាន​​បង្កើត​ការងារ​ជូ​ន​​ដល់ក​ម្ម​ករ កម្មកា​រិនីចំនួ​ន​ជិត ប្រាំម៉ឺននាក់ ​ជូនដល់​កូនចៅប្រ​ជា​ពល​រ​ដ្ឋ ធ្វើឱ្យជីវភាព​រស់​នៅរ​ប​ស់​​ប្រជាជ​ន​​កាន់តែប្រសើរ​ឡើងជា​​លំ​ដា​ប់ ហើយបណ្តា​សមិ​ទ្ធផល​​ទាំង​អស់​នេះ បានធ្វើឱ្យខេត្ត​ស្វាយរៀ​ង​​ប្រែ​មុខ​​មាត់​ថ្មី​យ៉ា​ង​ស្រស់​​​បំព្រង និងមាន​​សកម្មភាព​​សង្គម​​​​សេដ្ឋ​កិច្ច ប្រទាក់ក្រ​ឡា​​គ្នា​​យ៉ា​ងស​កម្ម​ និងរស់រវើកគួរជា​ទី​មោទ​នៈភា​ពក្រៃលែង​។​

លោកស្រីកិត្តិសង្គហ​​បណ្ឌិ​ត ​ម៉ែន សំអន បានថ្លែងនូវការផ្តាំផ្ញើដល់អា​ជ្ញា​ធរគ្រ​ប់លំ​ដាប់ថ្នា​ក់ ត្រូវរួ​មគ្នាជ្រោ​ងទង់​សុខស​ន្តិភា​ព និងការអភិវឌ្ឍ និងរួមគ្នាថែរក្សានូ​វ​សមិ​ទ្ធផល​នានា រប​ស់រាជរ​ដ្ឋា​ភិបាល ដែលបានផ្តល់ជូនឱ្យបានគង់​​​វង្ស​សម្រាប់​ទុកដ​ល់កូន​ចៅជំនា​ន់ក្រោយៗ​ទៀត។ មន្ត្រីរាជការគ្រប់លំដាប់​ថ្នា​ក់ ត្រូវតែប្រព្រឹត្តអំពើល្អ​ ​និង​បម្រើសេ​​វា​សាធារណៈឱ្យបានល្អប្រសើរ​ ​ជូនប្រជាពលរដ្ឋនៅ​មូ​លដ្ឋាន​ ​និងត្រូវពង្រឹងសុវត្ថិភា​ព​ភូ​មិ ឃុំ​ មិនត្រូវឲ្យមានបង​តូ​ច ប​ងធំ​ និងចោរកម្មផ្សេ​ង​ៗកើត​ឡើងឡើ​យ និងអាជ្ញាធរគ្រប់លំ​ដា​ប់ថ្នាក់ ត្រូវខិ​តខំ​ដោះស្រាយ​ សេវាសាធារណៈ​ជូ​នប្រជា​ពល​រដ្ឋ ឲ្យបានទាន់ពេលវេ​លា​ ទាំង​សេវាសំណូមព​រ និងសេ​វាតម្រូវ​ការ​ ។ ចំណែកឯប្រជាពលរដ្ឋ​ត្រូវ​ ត្រូវរួមគ្នាកាសាង និ​ង​អភិវ​ឌ្ឍន៍ ភូមិ ឃុំ​ ឲ្យមានភាព​រី​កចម្រើ​ន​ ទប់ស្កាត់រាល់ឧបាយកល​ដែ​លក្រុ​មអ​គតិ មានបំ​ណងអា​ក្រក់ច​ង់បង្ក ចលាចល អសន្តិសុខ អនាធិបតេយ្យ ​ថ្ងៃទី៩ វិច្ឆិកា ២០១៩។

លោកស្រីបាន​បញ្ជាក់ថា សម្តេច​តេជោ ហ៊ុន សែន បានប្រកាសថ្ងៃទី ៩ ខែ វិច្ឆិកា ឆ្នាំ២០១៩ សូមឲ្យប្រជាពល​រ​ដ្ឋនៅ​ទូទាំង​ប្រទេស យកថ្ងៃ​នេះ​ ទទួលទានអំបុកទាំង​អ​ស់គ្នា​ ដើម្បីបង្ហាញអំពីសាមគ្គីភាព​ ​ការពា​រព្រះម​ហាក្ស​ត្រ និង ជាតិសាសនា ។ជាមួយ​គ្នា​នេះលោក​ស្រី ក៏បានអំពាវនាវឲ្យអា​ជ្ញា​ធរ​គ្រប់លំដា​ប់​ថ្នាក់ កងកម្លាំង សមាជិក សមាជិកា គណបក្សប្រជាជន ​ប្រជា​ពលរ​ដ្ឋទាំង​អស់​គ្នា ត្រូវរួមគ្នាហូប​អំ​បុកទាំ​ងអ​ស់គ្នា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ និងចូល​រួម​ឲ្យបា​នច្រើ​នកុះករ ក្នុងព្រះរាជពិធីបុណ្យ​អុំ​ទូក អកបំបុក និងសំពះព្រះខែ ​ដែ​លឈា​នមក​ដល់នា​ពេល​ខាង​មុខនេះ ហើយសម្រាប់ខេត្តស្វាយរៀ​ង និងមានព្រឹត្តការ​ណ៍​អុំទូក​ នៅថ្ងៃទី២៧ខែតុ​លាខាង​នេះផ​ងដែ​រ ដូច្នេះសូមចូលរួមស​ប្បា​យទាំង​អស់​គ្នា៕ ដោយ៖វ៉ៃកូ

spot_img
×