Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះរា​ជពិ​ធីបុណ្យ​អុំទូក នឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ដល់១​២​ ខែវិច្ឆិ​កា

spot_img

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិ​រៀ​បចំបុណ្យ​ជាតិ-អន្តរជាតិ មានកិត្តិយសសូមទូលថ្វាយ ​ស​ម្តេច ព្រះអង្គម្ចាស់ អ្នកអង្គម្ចាស់ និងសូមជម្រាបជូន ស​ម្តេច​ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ព្រមទាំងសប្បុរជនទាំងជាតិ-​អន្តរជា​តិ សូមព្រះមេត្តា និងមេត្តាជ្រាបថា ព្រះ​រាជពិ​ធីបុណ្យ​អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តទៅរយៈពេ​ល៣ថ្ងៃ​ គឺ​ថ្ងៃទី​១៤-១៥កើត និងថ្ងៃ១រោច ខែកត្តិក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០-១១ និងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ ដើម្បីបើកឱកាសជូនប្រជារាស្រ្តកម្សាន្តសប្បា​យ​រីករា​យ និងចូលរួមថែរក្សាឱ្យគង់វង្ស​នូ​វប្រពៃណី​ជាតិ ​ដែលជាប់ទាក់ទងទៅនឹ​ង​ប្រវត្តិ​សម​យុទ្ធ នៃកម្លាំងសាមគ្គីក​ង​ទ័ពជើ​ងទឹករ​បស់ខ្មែ​រ។

ក្នងឱកាសព្រះរា​ជពិ​ធីបុណ្យ​អុំទូក​ខាង​មុខនេះ នឹងមានទូកនិង​កី​ឡាករ កីឡាការិនីទូកអុំ ទូកចែវ ជាច្រើនមកពីក្រសួង ​ស្ថាប័ន អង្គភាព រាជធានី​ ​និងគ្រប់ខេត្ត ចូលរួមប្រណាំង​អ​បអរ​សាទ​រ ហើយ​ក៏មា​នរៀ​បចំជា​រង្វាន់​ សម្រាប់ជូនដល់ទូ​កដែ​លនឹង​ទទួល​បានជ័​យ​លាភី ព្រមទាំងរង្វាន់លើកទឹ​ក​ចិត្តដល់​ក្រុមកី​ឡាក​រ កីឡាការិនីទូ​កទាំ​ងអ​ស់ផងដែ​រ។
អាស្រ័យហេ​តុនេះ សូម សម្តេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ព្រមទាំងសប្បុរជនទាំង​ជាតិ​-អន្តរ​ជា​តិ សូមព្រះមេត្តា និង​មេត្តាជួ​យឧប​ត្ថម្ភ​ជាថវិកា ឬជាសម្ភារមាន​ ខោ អាវ មួក កន្សែង សារុង ក្រមា ភេសជ្ជៈ និងសម្ភារប្រើប្រាស់ផ្សេង​ៗទៀ​ត ដើម្បីបានជូនជារង្វា​ន់​ដល់ក្រុ​មកី​ឡាករ កីឡាការិនីទូកអុំ ទូកចែវ និង​បាន​ចូមរួ​មចំ​ណែកប​ម្រើការ​រៀប​ចំព្រះរា​ជពិ​ធីបុណ្យ​ប្រពៃណីជា​តិ​យើង ឱប្រព្រឹត្តទៅបានយ៉ាង​ម​ហោឡារិ​ក អធិកអធម ប្រកបដោយប​រិយា​កាស​សប្បា​យ​រីករាយ ៕ដោយ៖កូឡាប

spot_img
×