Saturday, May 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចេញ​អនុ​ក្រឹត្យ​ស្តីពី ការចេញ​ផ្សាយ​ធនប័​ត្រអ​នុស្សា​វរីយ៍ ប្រភេទ ១៥០០០រៀល

spot_img

(ភ្នំពេញ)៖ រាជរដ្ឋាភិបាល បានចេញអនុក្រិតស្តីពីការចេ​ញផ្សា​យធន​ប័ត្រអនុ​ស្សាវរីយ៍ប្រ​ភេទ ១៥០០០រៀល និងប្រកាសរបស់ធនា​គា​រជាតិនៃ​កម្ពុជា ស្តីពីលក្ខណៈសម្គាស់នៃធនប័ត្រអ​នុ​ស្សាវរី​យ៍ប្រ​ភេទ ១៥០០០រៀល នាថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩នេះ ។

អ​នុក្រឹក្យលេខ១៥៣ អនក្រ.បក បានអនុញ្ញាតឲ្យចេញផ្សាយ ធ្វើ​ច​រាចរណ៍ និងប្រើប្រាស់នៅទូទាំងព្រះរាជាណាចក្រកម្ពុ​ជា​ នូវ​ធនប័​ត្រអនុ​ស្សាវរីយ៍ ប្រភេទ ១៥០០០រៀល ទន្ទឹមនឹងបណ្តាប្រភេទក្រ​ដា​សប្រាក់​ដែលត្រូវ​បានចេ​ញផ្សាយ​រួចហើយ​។
សូមបញ្ជាក់ថា រាជរដ្ឋាភិបា​លក​ម្ពុជា បានបោះពុម្ពចេញផ្សាយនូវក្រដាសប្រាក់​រៀ​លគំរូ​ថ្មី ដែលរៀបចំឡើងដើម្បី​អ​បអរ​សាទរ​ក្នុង​ឱកាស ដ៏មហានក្ខត្តឫក្សវិសេស​វិ​សាល​ នៃព្រះរាជពិធីបុណ្យគម្រប់ខួប​ ​១៥ព្រះ​វស្សា​ ការយាងគ្រងព្រះបរ​ម​សិរី​រាជ្យស​ម្បត្តិ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង​ ​ព្រះបាទសម្តេចព្រះបរមនា​ថ​ នរោ​ត្តម ​សីហ​មុនី ព្រះមហាក្សត្រនៃព្រះរាជាណាច​ក្រ​កម្ពុ​ជា ជាទីគោរពសក្ការៈដ៏ខ្ព​ង់​ខ្ពស់​​បំផុត ដែលនឹងប្រារព្ធឡើង​នៅ​ថ្ងៃទី២​៩ ​ខែតុលា​ ឆ្នាំ២០១៩ខាងមុ​ខ​នេះ៕ ដោយ៖កូឡាប

spot_img
×