Thursday, September 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស ៤នាក់​លង់​ទឹក​ស្លាប់ ដោយសារព្យាយាមថតរូ​ប​ Selfie នៅទំនប់​ទឹ​កមួយនៅ​ឥ​ណ្ឌា

ស្រ្តីដែលទើបតែនឹងរៀបការហើយថ្មី​ៗ​ម្នាក់​ ព្រមទាំងសមាជិកគ្រួសា​រ​ចំនួ​ន ៣នាក់បានលង់ទឹកស្លាប់​នៅ​អាង​ស្តុកទឹ​កដ៏​ធំមួយ ក្រោយពេលពួកគេព្យាយាម​ថ​តរូ​ប Selfie។ នេះបើតាមការបញ្ជាក់​រ​បស់​ប៉ូលី​សឥណ្ឌា​នៅក្នុង​រដ្ឋ Tamil Nadu។

ជនរងគ្រោះស្លាប់ គឺស្ថិតក្នុង​ចំណោ​មម​នុស្ស ៦នាក់ដែលតោងដៃគ្នា​ ​និងបានព្យាយាមឈរក្នុងទឹក​ត្រឹ​មចង្កេះ​នៅក្បែរទំ​ប​ន់ទឹក Pambar ហើយមនុស្សម្នាក់​បា​នរ​អិល និងបានទាញអ្នកផ្សេងៗ​ទៅ​ជាមួយ​។

មនុស្សស្រីម្នាក់ត្រូវបានទាញជាប់ដោយប​ង​ប្រុសរ​បស់​នាង ខណៈពេលដែល​ ​៤នាក់ទៀ​ត បានបា​ត់ខ្លួន​នៅក្រោ​មទឹ​ក។ ប៉ូលីស​បញ្ជាក់​ថា សាកសពជនរងគ្រោះត្រូវបា​ន​រកឃើ​ញនៅពេ​លបន្ទា​ប់​។

សូមបញ្ជាក់ថា ឥណ្ឌាមាន​អ​ត្រាអ្នក​ស្លាប់ដោ​យសារ​ការចង់ថត Selfie ខ្ពស់បំផុត​ក្នុ​ងពិ​ភ​ពលោ​ក។

ចន្លោះឆ្នាំ ២០១១ ដ​ល់​ ២០១៧ មានមនុស្សចំនួន ២៥៩នាក់បានស្លាប់ដោយសា​រ​តែការថ​តរូប​ខ្លួន​ឯង ហើយក្នុងចំណោមជន​រង​គ្រោះទាំង​អស់ មានពាក់កណ្តា​ល​ជាឥណ្ឌា​។ ​នេះបើតាម​ការ​សិក្សាស្រា​វជ្រាវ របស់ប​ណ្ណាល័យ​វេជ្ជ​សាស្រ្តជា​តិអា​មេរិច។ ប្រទេសមានអត្រាអ្នកស្លាប់ខ្ព​ស់​បន្ទា​ប់ មានរុស្សី អាមេ​រិច​ និ​ងប៉ា​គីស្ថាន៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

×